បន្ទាយមានជ័យ ៖ មន្ត្រីកាំកុងត្រូលសហការជាមួយសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ធ្វើការចុះត្រួតពិនិត្យ លើទីតាំងផ្សារឯកជន៣កន្លែង នៅក្រុងប៉ោយប៉ែតដើម្បីធានាអោយបាននូវគុណភាពម្ហូបអាហា ទំនិញផ្សេងៗ ដែលដាក់តាំងលក់មិនអោយមានទំនិញខូចគុណភាព ឬហួសការបរិច្ឆេទ តាំងលក់ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ការដែលលោកដឹកនាំកម្លាំងមន្ត្រីចុះត្រួតពិនិត្យ ការដាក់តាំងលក់ទំនិញ លើទីផ្សារខាងលើធ្វើឡើងកាលពីថ្ងៃទី២៥មករា២០១៥ លើគោលដៅ Star Mart ៣កន្លែងក្នុងក្រុងប៉ោយប៉ែត ។ ក្នុងនោះ Star Mart មានយីហោ សុជាតា រកឃើញទឹកខ្មេះដែលហាមឃាត់ចំនួន៥ដប និងស្ករគ្រាប់៨កញ្ចប់ ចំណែកទីតាំងមួយទៀតឈ្មោះថា ហេង កញ្ញាពេជ្រ បានរកឃើញមីកំប៉ុង នុំកញ្ចប់ និងទឹកដោះគោមួយចំនួន ។
លោក ស៊ាន ស៊ីណាត បន្តថា ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីត្រៀមបង្ការ កុំអោយមាននូវទំនិញ ខូចចគុណភាព ហួសកាលបរិច្ឆេទ ឬទំនិញហាមឃាត់ ដាក់តាំងលក់លើទីផ្សារ ក្នុងរដូវចូលឆ្នាំដែលពលរដ្ឋតែងសម្រុកទិញ សម្រាប់ការសែនព្រេន ឬធ្វើម្ហូបអាហារទៅវត្ត ។
ជាមួយគ្នានេះ លោក ក៏បានធ្វើការអំពាវនាវដល់អាជីវករ សូមកុំដាក់តាំងលក់ទំនិញ ដែលហាឃាត់ និងធ្វើអោយប៉ះពាល់ដល់សុខភាព និងពលរដ្ឋ មិនត្រូវបរិភោគ និងប្រើប្រាស់នោះទេ ៕