បន្ទាយមានជ័យ៖ដោយសារតែ អាកាសធាតុត្រជាក់ខ្លាំងរហូត១៥អង្សាសេរយះពេលបីថ្ងៃមកនេះនៅខេត្តបន្ទាយមានជ័យធ្វើអោយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តនាំគ្នាសំរុកទិញខោអាវក្រាស់ៗដើម្បីហ៊ុំពទ្ធ័ខ្លួនប្រាណជាពិសេសអាវរងាជជុះបានក្លាយជាទំនិញត្រូវប៉ាន់សំរាប់អ្នកមានជីវភាពសមល្មម អ៊ុំស្រី សំ ភាព អាយុ ៧២ឆ្នាំដែលកំពុងកកាយរើសគំនរអាវរងា បានប្រាប់ថាគ្រួសារគាត់មានសមាជិក៦នាក់ ដូច្នេះពួកគាត់ត្រូវតែមានអាវរងាម្នាក់មួយ បើចឹងគាត់ត្រូវតែទិញអាវចំនួន៦ដែរ។
លោក ភក្ត្រ័ អាយុជាង៣០ឆ្នាំជាអ្នកលក់បានសម្តែងការសប្បាយរីករាយដែលព្រឹកនេះគាត់ដាច់ខ្លាំងខុសពីធម្មតា។គាត់និយាយថាគាត់និងប្រពន្ធប្រកបរបរជាអ្នកលក់ខោអាវជជុះនេះជិតបួនឆ្នាំហើយ ជាធម្មតាលក់មិនសូវដាច់ទេគឺបានតិចតួចណាស់ បើលក់ដាច់ខ្លាំងមានតែខែរងា ដែលបងប្អូនប្រជាពលរដ្ឋមានជីវភាពមធ្យមគាត់ទិញព្រោះពេលផុតខែពួកគាត់ងាយស្រួលទុកចោលបានព្រោះវាធូរថ្លៃដែរមកដល់ថ្ងៃទី២៦មករា២០១៦នេះខេត្តបន្ទាយមានជ័យរងឥទ្ធិពលត្រជាក់ខ្លាំងរលាយទៅដោយខ្យល់បក់បោកខ្លាំង៕