ព្រឹក​ថ្ងៃ​ចូល​រោងការ​សា​ម៉ី​ខ្លួន​កូនក្រមុំ​រត់​បាត់​ពី​ផ្ទះ​ជាប់​ជាមួយ​គ្រឿង​អ​ល​ង្គ​ការ​ជាង​១​តម្លឹង​មិនដឹង​មូលហេតុ

0

​ខេត្តកំពង់ឆ្នាំង​៖ ព្រឹក​ថ្ងៃ​ចូល​រោងការ​នៃ​អាពាហ៍ពិពាហ៍​មួយ​ដែល​គ្រោង​នឹង ត្រូវ​ប្រគុំ​ភ្លេង​ការ​ប្រាប់​ញាតិ​ក្នុងភូមិ​ប្រែជា​ស្ងប់ស្ងាត់​ទៅវិញ ជំនួស​មកវិញ​នូវ​ភាព​ជ្រួលច្របល់​ដល់​សាច់ញាតិ​ទាំងសងខាង ព្រោះតែ​សា​ម៉ី​ខ្លួន​កូន​ក្រ មុំ​បាន​គេចខ្លួនបាត់​ពី​ផ្ទះ​ទាំង​ព្រឹក​នៅ​ថ្ងៃ​ចូល​រោងការ​4 ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​
​ ​ស្ត្រី​ជា​ម្តាយកូន​ក្រមុំ​ឈ្មោះ ផាន់ សិរី អាយុ​៣៩​ឆ្នាំ បាន​រៀបរាប់​អោយដឹងថា​៖ កូនស្រី​របស់គាត់ ជា​កូនក្រមុំ​ដែល​ត្រូវ​ចូល​រោងការ​មានឈ្មោះ សុខ សិរី​វឌ្ឍន៍ អាយុ​២១​ឆ្នាំ ជាក​ម្មការ​នី បម្រើ​ការងារ​នៅ​រោងចក្រ​អឹម​វ៉េ ខេត្ត​កំ ពង់​ឆ្នាំង​។ ចំណែក​កូនកំលោះ ដែល​ត្រូវ​ចូល​រោងការ​មានឈ្មោះ ស៊ិន ស៊ីវ​ង៉ុ​ក អាយុ​២២​ឆ្នាំ រស់នៅ ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដោយ​ពួកគេ​បាន​ស៊ី​ស្លា​ភ្ជាប់ពាក្យ​តាម​ប្រពៃណី​ជិត​១​ឆ្នាំ​ហើយ​។​
​ ​អ្វីដែល​ធ្វើអោយ​គាត់​ជា​ម្តាយ​ខ្មាស់​គេ​និង​ហួសចិត្ត​ស្មាន​មិន​ដល់​នោះ គឺ​នៅពេល​ជិត​ភ្លឺ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ដែលជា​ថ្ងៃ​ចូល​រោងការ បែរជា​កូនស្រី​គាត់​ជា​កូនក្រមុំ​ត្រៀម​ចូល​រោង​ការរត់​បាត់​ពី​ផ្ទះ ធ្វើអោយ​ញាតិមិត្ត ជិត​ឆ្ងាយ ភ្ញាក់ផ្អើល​នាំគ្នា​ចាត់​មនុស្ស​ដើររក​កូនក្រមុំ​គ្រប់ទិសទី តែ​រក​មិនឃើញ ទូរស័ព្ទ​ក៏​មិន​ចូល ហើយក៏​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​សម្រាប់​ជាការ​ដឹងឮ ហើយ​កូនក្រមុំ​ដែល​បាត់​ទៅនេះ ជាប់​ជាមួយ​ខ្លួន​មាន​គ្រឿង​អ​ល​ង្គ​ការ ខ្សែដៃ ខ្សែក ចិញ្ចៀន មាស និង​ប្លា​ទីន​ប្រមាណ​ជាង​១​តម្លឹង​។​
ស្ត្រី​ជា​ម្តាយ​បាន​អោយដឹងទៀតថា​៖ គាត់​មិនដឹងថា​កូនក្រមុំ​គាត់​ទៅជា​មួយ​អ្នកណា​នោះទេ ប៉ុន្តែ​គាត់​បាន​បង្ហើប​ថា ការបាត់​កូនស្រី​របស់គាត់ គឺ​ស្រប​ពេលដែល​បុរស​ម្នាក់​ដែលជា​អ្នកធ្វើការ​នៅ​រោងចក្រ​អឹម​វ៉េ​ជាមួយគ្នា​ក៏បាន​បាត់​ខ្លួន​ផងដែរ និង​ទូរស័ព្ទ​ក៏​មិន​ចូល​ដែរ​។ គាត់​មិន​នឹង​ស្មានថា​កូនស្រី​របស់គាត់​ធ្វើបែបនេះ​ទេ ព្រោះ​ការ​ភ្ជា ប់​ពាក្យ ពិធីមង្គលការ​ពេលនេះ គឺ​បាន​កើតឡើង​ដោយសារ​តែមាន​ការយល់​ព្រម​រវាង​កូនស្រី​របស់គាត់ និង​កូន​ក​ម្លោះ​នោះ​ផងដែរ​។
​ក្រោយពី​ស៊ី​ស្លា​ភ្ជាប់ពាក្យ​ជិត​១​ឆ្នាំនេះ កូន​ក​ម្លោះ​ពេល​ទៅធ្វើ​ការ គឺ​ជិះ​ម៉ូតូឌុប​គូ​ដណ្តឹង​ទៅជា​ជាមួយគ្នា មិនដែល​មានរឿង​អ្វី​ឡើយ និង​នៅមុន​ពេល​រៀប​មង្គលការ គឺ​កូនស្រី​គាត់​មិនបាន​និយាយ​អ្វី​នោះទេ ហើ យ​ថែមទាំង​កា​ម៉​ង់​របស់​ល្អៗ​សម្រាប់​ពិធី​រៀបការ​នេះ​ទៀតផង​។​គាត់​បានគ្រោង​ហៅភ្ញៀវ ប្រមាណ​ជាង​៤០០​នាក់​សម្រាប់​ចូលរួម​ជា​កិត្តិយស​អាពាហ៍ពិពាហ៍​នេះ និង​អ្វីៗ​បានរៀបចំ​ទុកជា​ស្រេច​អស់​រួចហើយ តាំង​ភ្លេ​ពីង​ប្រពៃណី តន្ត្រីសម័យ ចុងភៅ ភេសជ្ជៈ ដែល​គ្រោង​ចំណាយ​អស់​ជាង​៤០០០​ដុល្លា​។ ជា​ចុងក្រោយ​ក្នុងនាម​គាត់​ជា​ម្តាយ​សុំ​សំ ណូ​ម​ពរ​អោយ​កូនស្រី​ត្រឡប់មកវិញ​ទោះ​កូន​នៅទីណា​កដោយ ឬ​ខុសឆ្គង​យ៉ាងណាក្តី ម្តាយ ឪពុក​មិន​យកទោស​ពៃ​អ្វី​ទេ អោយតែ​កូនស្រី​វិល​ត្រឡប់មកផ្ទះ​វិញ​។ ដោយឡែក​ខាង​កូន​ក​ម្លោះ​និង​ក្រុមគ្រួសារ អ្នកយកព័ត៌មាន​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានឡើយ​ជុំវិញ​រឿង​ខាងលើនេះ​៕កូនកម្លោះ កូនក្រមុំ 3