ករណី​វែកមុខ​ឃាតករ​រំលោភ​សម្លាប់​កុមារ​រី​រងគ្រោះ​នៅ​ឃុំ​ល្បើក​ស្រុក​ឈូក ត្រូវបាន​សមត្ថកិច្ច​ ​វែកមុខ​ឃាតករ​ឃើញ​ហើយ​ផ្អែកលើ​ការស្រាវជ្រាវ​ពី​សាក្សី​និង​ប្រមូលបាន​វត្ថុតាង​គឺ​រឿង​គុំនុំ​

0

​កំពត​៖ ករណី​អំពើ​ឃាតកម្ម​រំលោភ​សម្លាប់​កុមារី​ជា​សិស្សសាលា​ឈ្មោះ​ឃុន​ណាន អាយុ​១៤​ឆ្នាំ​ដែល​ឃាតករ​បានសម្លាប់​បំបិទ​ភ​ស្ថុ​តាង​កាលពី​យប់​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក​នោះពេលនេះ​សមត្ថកិច្ច​នគរបាល​ស្នងការ​ខេត្ត​ដោយIMG-20160125-WA0132បាន​សហការ​ជាមួយ​នគរបាល​បច្ចេកទេស​ក្រសួងមហាផ្ទៃ បាន​ស្រាវជ្រាវ​និង​ស៊ើប​អង្ក​
​ត​យ៉ាង​ដុតដៃដុតជើង​ចាប់តាំងពី​ថ្ងៃកើតហេតុ​រហូតដល់​ថ្ងៃទី​២៥ ខែមករា​នេះ សមត្ថកិច្ច​បាន​វែកមុខ​ជន​ជា​ឃាតករ​ឃើញ​ហើយ​គឺ​ដើមហេតុ​មកពី​រឿង​គុំនុំ​រវាង​ជនសង្ស័យ​និង​ជនរងគ្រោះ​។​

​លោក​វរសេនីយឯក គង់ សុខន នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំ​រឹត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​មានប្រសាសន៍ថាៈ ជុំវិញ​ករណី​រំលោភ​សម្លាប់​លើ​កុមារី​ជា​សិស្សសាលា​អាយុ​១៤​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​នាពេល​កន្លងមក​ថ្មីៗ​នេះ ជា​ជំ​ហ៊ាន​ដំបូង ក្រោយពី​កើតហេតុ​កំ​
​លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​នាំមក​កាន់​ស្នងការ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​គឺ​ឈ្មោះ​ថន រ៉ាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ ទូច ចន្ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ការឃាត់ខ្លួន​មនុស្ស​ទាំងពីរ​នាក់​ជាប​ន្ត​បន្ទាប់​នាំមក​កាន់​ស្នងការ​ខេត្ត​នេះ ដោយ​ផ្អែកលើ​វត្ថុតាង​របស់​ជន​ទាំងពីរ​នាក់​នេះ ម្នាក់​ជា​ម្ចាស់​ស្បែកជើង​ម្ខាង​ដែល​ចោល​នៅ​ជិត​កន្លែងកើតហេតុ រីឯ​ម្នាក់ទៀត​​បងស្រី​ជនរងគ្រោះ​ថា​មុន​កើតហេតុ​មនុស្ស​ហ្នឹង​មាន​បារី​ហ្វី​ន​នៅ​ហោប៉ៅ ហើយ​ឃើញ​កញ្ចប់​បារី​ហ្វី​ន​នៅ​កន្លែងកើតហេតុ​។​

​លោក​បន្តថាៈ​មនុស្ស​ពីរ​នាក់​ដែល​សមត្ថកិច្ច​នាំមក​ស្ន​ង​ការធ្វើ​ការសាកសួរ​នោះ​ឃើញថា​មិនមាន​ពាក់​ព​ន្ឋ័​ក្នុងករណី​ខាងលើនេះ​ទេ ហើយ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត​ក៍បាន​សុំ​យោបល់​ទៅ​ព្រះរាជអាជ្ញា​សុំ​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​។ លោក គង់ សុខន នាយ​ការ​រិ​យា​ល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​បាន​ឲ្យ​ដឹង​ទៀតថាៈ​ដោយ​ការខិតខំ​ប្រឹងប្រែង​ពី​លោក​ឧ​ត្ត​ម​សេនីយ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ​ស្នងការ​ខេត្ត​និង​ចូលរួម​ពី​ព្រះរាជអាជ្ញា​
​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​បញ្ជា​ក្នុងការ​ស៊ើបអង្កេត​ស្រាវជ្រាវ​វែកមុខ​ឃាតករ​បន្តរ​ទៀត ការបើក​របាំង​វែកមុខ​ឃាតករ​សម្លាប់​កុមារី​រងគ្រោះ​ខាងលើ ដោយ​សមត្ថកិច្ច​នគរ​បាល​ខេត្ត​បាន​សហការ​ជាមួយ​កំលាំង​បច្ចេកទេស​នគរបាល​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ទោ ទឹ​ត ប៊ុណ្ណា អនុប្រធាននាយកដ្ឋាន​បច្ចេកទេស​ក្រសួងមហាផ្ទៃ​និង​ការចូលរួម​
​សហការ​ល្អ​ពី​អង្គការ​ការពារ​កុមារ​TU ទើប​យើង​ឈានទៅ​វែកមុខ​ឃាតករ​បាន​យ៉ាង​ជាក់លាក់​បើទោះបី​ជន​ជា​ឃាតករ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មកកាន់​ស្នងការ​ខេត្ត​មិន​ផ្តល់​ចម្លើយ​ពិស្តារ​ប្រាប់​សមត្ថកិច្ច​ពី​ទង្វើរ​ដែល​ខ្លួន​ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ​ក្តី ក៍​សមត្ថកិច្ច​ប្រមូល​វត្ថុតាង​និង​មាន​សាក្សី​បំភ្លឺ​សមត្ថកិច្ច​យ៉ាងច្បាស់​ផងដែរ​។​

​លោក​បន្តទៀតថាៈ​ក្នុងករណីនេះ​សាក្សី​បាន​បំ​​ភ្លឺ​ជា​បន្តបន្ទាប់​មាន​ទាំង​ប្រព​ន្ឋ​របស់​ជនសង្ស័យ​ក៍បាន​បំភ្លឺ​ជូន​សមត្ថកិច្ច​ផងដែរ​ថាៈ​នៅ​យប់​ថ្ងៃកើតហេតុ​ជនរងគ្រោះ​ចេញពី​សាលា​មិនទាន់​ចូល​ផ្ទះ​ទេ​បាន​ចូលមក​លេង​ផ្ទះ​ជនសង្ស័យ​ឈ្មោះ សាត ណូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ដែល​ផ្ទះ​នៅ​ជិតគ្នា​មាន​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពីគ្នា ពេលនោះ​ជនរងគ្រោះ​និង​ជនសង្ស័យ​បាន​និយាយ​បន្តុះបង្អាប់​គ្នា ប្រព​ន្ឋ​ជនសង្ស័យ​ក៍នៅ​ទីនោះ​ដែរ លុះ​បង្អាប់​គ្នា​ចុះឡើង​ត្រូវ​កុមារ​រងគ្រោះ​បង្អាប​ជ​នស​ង្ស័​យ៏​ថាៈ ពូ​ណូ ឯង​មុខ​អា​​ក្រក់​បែបនេះ​គ្មាន​អ្នកណា​ស្រឡាញ់​ទេ បើ​មើលទៅ​មាត់​វិញ​បិទ​តែ​ធ្មេញ​មិន​ជិត​ផង​។ ពេលនោះ​​ជនសង្ស័យ​ក៍មាន​ចិត្ត​ខឹង​និង​ជនរងគ្រោះ ក្រោយមក​ប្រព​ន្ឋ​ជនសង្ស័យ​ក៍​ប្រាប់​ប្តី​ថា ឯង​ខឹង​និង​វា​ធ្វើ​អី វា​ក្មេង វា​មិន​ដឹងអី​ទេ​ប៉ុន្តែ​ជនសង្ស័យ​នៅតែ​ប្រកាន់​ខឹង រួចហើយ​កុមារី​រងគ្រោះ​ក៍​ដើរទៅ​ផ្ទះ​បងស្រី​ដែល​នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជិត​មួយ​គីឡូម៉ែត្រ​។​

​លោក​គង់ សុខន បន្តទៀតថាៈ​លុះ​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ដដែល​មាន​សាក្សី​ម្នាក់​ឈរ​បបក់ត្រី​នៅ​ត្រពាំង​ក្បែរ​កន្លែងកើតហេតុ​ឮសូរ​សំឡេង​ធាងត្នោត​ក្រោក​ក្រាក ក៍​គ្រវាស​ពឹ​ល​មើលទៅ​កន្លែងកើតហេតុ​អត់​មាន​ឃើញ​អី​ក៍​​ឈរ​បបក់ត្រី​ទៀត លុះ​មួយសន្ទុះ​ក៍​ឮស្នូរ​ដូច​មុន​ទៀត​អ្នក​បបក់​គ្រវាស​ភ្លើង​ពឹ​ល​ម្តងទៀត​ស្រាប់​​តែ​ឃើញ​មាន​មនុស្ស​រត់​សំដៅ​ទៅផ្ទះ​ជនសង្ស័យ​។ ពេល​បាន​ចំណុច​សាក្សី​បំភ្លឺ​យ៉ាងនេះ​ទើប​សមត្ថកិច្ច​ឈានទៅ​ពិនិត្យ​ដល់ផ្ទះ​ជនសង្ស័យ ឃើញ​មាន​បង្គោលរបង​បាក់​មួយ​កំណាត់​ដែល​មួយ​កំណាត់​នៅ​កន្លែងកើតហេតុ​ដែល​ជនល្មើស​យកទៅ​ចាក់​មុខ​ជនរងគ្រោះ​យ៉ាង​សុះសាច់​​ពេល​សមត្ថកិច្ច​យក​បង្គោលរបង​មួយ​កំណាត់​ដែល​យក​ពី​ផ្ទះ​ជនសង្ស័យ​ទៅ​ផ្គុំ​គ្នា​ឃើញថា​ត្រូវ​គ្នា​និង​មុខតំណរ​ដែល​បាក់​នោះ ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ពិតជា​វត្ថុតាង​ចេញពីផ្ទះ​ជនសង្ស័យ​ខាងលើ​យ៉ាងពិត​ប្រាកដ​ក៍​ឈានទៅ​ឃាត់ខ្លួន ហើយ​ពិនិត្យ​ខោអាវ​ឃើញ​មាន​ប្រឡាក់​ឈាម រីឯ​ក្រចកដៃ សមត្ថកិច្ច​បានធ្វើ​តេស្ត ឃើញ​មាន​ឈាម​ប្រឡាក់​ក្រចកដៃ​ផងដែរ​។​

​សមត្ថកិច្ច​សន្និដ្ឋានថា​គឺ​ពិតជា​ឃា​ករ​សម្លាប់​កុមារី​រងគ្រោះ​យ៉ាងពិត​ប្រាកដ ទោះបី​មិនទាន់បាន​ចម្លើយ​ពី​ជនសង្ស័យ​ក៍​សមត្ថកិច្ច​អាច​ទទួលស្គាល់​នូវ​វត្ថុតាង​ដែល​ឃាតករ​រូបនេះ​បាន​ប្រព្រឹត្ត​ទៅលើ​ជន​រង​​គ្រោះ​ដោយសារតែ​គំនុំ​យ៉ាងពិត​ប្រាកដ​៕IMG-20160125-WA0131 IMG-20160125-WA0133