សមត្ថកិច្ច​ចុះ អនុវត្ត​ដីការ ចាប់​ឃាត់​ជនសង្ស័យ​មួយម្នាក់ ពីបទ​ជួយ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

0

ឧ​ត្ត​រ​មានជ័យ​៖​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ស្រុក​អន្លង់វែង ដឹកនាំ​ដោ​យល​វរសេនីយ៍ទោ​ស៊ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក បាន​ចុះ​អនុវត្ត​ដីការ​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​០០១ ត​,​ព្រ ចុះ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ របស់លោក ផេងIMG_0817 កុសល ចៅក្រម​សុើ​ប​សួរ​នៃ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ចំណុច​ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​លោក​វរសេនីយ៍ទោ​ស៊ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក បាន​អោយដឹងទៀតថា ជនសង្ស័យ ម្នាក់នេះ​មានឈ្មោះ សយ ឃឹម​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​ជាជាង​កាត់សក់ រស់នៅ​ភូមិ​ទំនប់​លើ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ពីបទ​ជួយ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្លែង​ពណ៍ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង កាលពី​ថ្ងៃទី​២៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥. នៅពេល​បច្ចុប្បន្ន កំពុង​សាកសួរ​បន្ត​និង​រៀបចំ​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕