​ព្រះរាជអាជ្ញារង ដឹកនាំ​បង្ក្រាប​ចោ​ស​សំអាត ទីតាំង​ស្តុ​ប​ឈើ​ក្នុង​ក្រុង​ស្ទឹងសែន ៤​កន្លែង​

0

​ខេត្តកំពង់ធំ ៖ ឈ្មួញ​ឈើ​ដុះ​ស្លែរ ដែល​តែងតែ​ធ្វើ​សកម្មភាព គគ្រឹកគគ្រេង ដែល​ត្រូវបាន​គេ​ដឹងថា មកពី​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​មេព្រៃ បណ្តែតបណ្តោយ​ឲ្យ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ ដោយ​សេរី ដោយ​គ្មាន​ការបង្ក្រាប​នោះ ត្រូវបាន​រាជការ សម័យ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ និង​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ដោយមាន​ការ គាំទ្រ ពី​សំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បើក​ទំព័រ​ថ្មី បោសសំអាត​ទីតាំង​ស្តុ​ប​ឈើ ដឹកជញ្ជូន ឈើ​ឆ្លងកាត់​ខេត្តកំពង់ធំ ដែល​បានធ្វើ​សកម្មភាព ដូច​ភ្លៀងរលឹម ។​

​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៤ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាល​ដំបូង ខេត្តកំពង់ធំ បាន​សហការ​ជាមួយ កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប៉េ​អ៊ឹម ប៉ូលិស និង​សមត្ថកិច្ច​ជំនាញ ចុះបង្ក្រាប​និង​បោសសំអាត ទីតាំង​ស្តុ​ប​ឈើ​ចំនួន ៤ កន្លែង​ស្ថិ​នៅក្នុង​ក្រុង​ស្ទឹងសែន ទីតាំង​ទី​១ ឈ្មោះ បាំង សុគន្ធា​រី ហៅ​ចែ​ស្រី ជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ជាងគេ និង​ប៉ាវ​ផ្តាច់​សមត្ថកិច្ច ក្នុង​ខេត្តកំពង់ធំ រស់នៅ ក្នុងភូមិ​ស្លា​កែ​ត សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន

ខេត្តកំពង់ធំ កន្លងមក​ឈ្មួញ​ឈើ​ម្នាក់នេះ ពុំដែល មាន​អស់លោក​ណា​ម្នាក់​ហ៊ាន​ចុះបង្ក្រាប​ទីតាំង​ស្តុ​ប​ឈើ​នេះ​ទេ ដោយសារតែ​ធ្លាប់​ព្រមាន​ប្តឹង​សមត្ថកិច្ច និង អ្នក​សា​រព​ត៌​ដែល​បាន​ចុះផ្សាយ ពី​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ចែ​ស្រី ទី​២ ឈ្មោះ ចាយ វែង​ឆេង ភេទ ប្រុស រស់នៅ​ភូមិ ពោ​បាក់ក សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ជា​ឈ្មួញ​ដឹកជញ្ជូន​បទល្មើស​ឈើ​គ្រញូង រ​ហូរ​មកដល់​សម័យ​ឈើ ធ្នង់ និង​នាងនួន ក៏បាន​ដាក់​ថ្នាំ​សណ្តំ​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ព័​

ន្ឋ ឲ្យ​លង់លក់​រហូត​ជាប់​ត្រគៀគ ងាក​មិន​រួច ដោយសារតែ​ឥទ្ធិពល​ដុល្លា ទី​៣​ឈ្មោះ ណៃ ប៊ុនឡុង ជា​ឈ្មួញ​ឈើ​ដុះ​ស្លែរ រកស៊ី​ក្រោម​ឃ្លៀក​មេព្រៃ តែ សមត្ថកិច្ច​ជំនាញ មិនអាច​នឹង​បង្ក្រាប​បុគ្គល​ម្នាក់នេះ​បានទេ ដោយសារ​តែមាន​សមត្ថ​កិច្ច​ជាច្រើន មានការ​ពាក់​ព័​ន្ឋ និង​ទទួល​សំណូក​សំណែន និង​១ កន្លែង​ទៀត​ជា​ឈ្មួញ​ឈើ​តូចតាច​។​

​ក្នុងនោះដែរ ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន សម្តែង​នូវ​ការគាំទ្រ ដល់​ស្ថាប័ន​តុលាការ ដែល​បាន​ចាត់វិធានការ បង្ក្រាប​បទល្មើស​ដែល​បានធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ និង​លុបបំបាត់​អំពើពុករលួយ នៅ ក្នុងសង្គម​បច្ចុប្បន្ន ដើម្បី​កែតម្រូវ​ប្រ​ព័​ន្ឋ​ច្បាប់ និង​សង្គម ។​

Image2 Image3 Image6 Image7 Image8 Image9