កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង ទិសដៅ​អនុវត្ត​បន្ត​ របស់​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​

0

​ខេត្តសៀមរាប៖ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី ២៥ ខែ មករា ឆ្នាំ​២០១៦​នេះ ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​បានធ្វើ​កិច្ចប្រជុំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥​និង ទិសដៅ​អនុវត្ត​បន្ត​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី20160125_090510នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​របស់ លោក​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​ដើម្បី​អនុវត្ត​នយោបាយ​និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៅ​ខេត្តសៀមរាប ។​
​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ អំពី​គោលបំណង នៃ​កិច្ចប្រជុំ​ជូន​ដល់​សមាជិក​សមាជិកា​អង្គប្រជុំ​ទាំងមូល​ដោយបាន​ផ្តោតទៅលើ​ការងារ​សំខាន់ៗ​មួយចំនួន ក្នុងការ​កំណែទម្រង់​ស៊ីជម្រៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ប្រកបដោយ​ចក្ខុវិស័យ​សំខាន់​គោលដៅ​ឆ្ពោះទៅ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ ដើម្បី​បន្ត​ពង្រឹង​នូវ​យន្តការ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ទី​៥​នេះ ឲ្យ​ធានាបាន​នូវ​កំណើន​ការងារ សមធម៌ និង ប្រសិទ្ធភាព​ពិតប្រាកដ​នៅ​កម្ពុជា ។​
​តាម​លទ្ធផល​នៃ​សេចក្តីរាយការណ៍​របស់​លោក ណ្ឌិ​ត​ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក៏បាន​ធ្វើការ​បញ្ជាក់ជូន​អង្គប្រជុំ ដោយយោង​តាមរយៈ​វេទិកា​ផ្សព្វផ្សាយ និង ពិគ្រោះ​យោបល់​រដ្ឋបាលខេត្ត បានធ្វើការ​បូកសរុប នូវ​រាល់​បញ្ហា​ប្រឈម ក្តីកង្វល់​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រង​ធនធានធម្មជាតិ បរិស្ថាន រដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​មាន​ចំនួន ៥០៦​ករណី និង បាន​បកស្រាយ​សំណូមពរ​ផ្ទាល់មាត់ បាន ៤០៧​ករណី និង មិនទាន់បាន​ដោះស្រាយ ៩៩​ករណី ។ ក្នុងនោះ​បងប្អូន​បាន​ផ្តោតទៅលើ​បញ្ហា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ សាលារៀន ទឹកស្អាត អគ្គិសនី ធនធានមនុស្ស គ្រូបង្រៀន និង វិវាទ​ដីធ្លី សេវាសាធារណៈ និង ពន្ធ​លើ​អ​ច​នវ​ត្ថុ ។ ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើកឡើង​អំពី​បញ្ហា ទំនាស់​ដី​ធី្ល​រវាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​តំបន់​បុរី​វប្បធម៌​ទេសចរណ៍ ទាំង​ដី​ដោះស្រាយ និង មិនទាន់ ដោះស្រាយ​ប្រាក់​គោលនយោបាយ ដើម្បី​ដាក់ជូន​អង្គប្រជុំ​ក្រុមការងារ​ត្រួតពិនិត្យ ពិចារណា សំខាន់​លើ​ការដោះស្រាយ បញ្ហា​ប្រឈម និង សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ដែល​ទទួលបាន​ពី​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត ក្រុង ស្រុក ដែល​នៅ​សេសសល់​មិនទាន់​ដោះស្រាយ ដែលជា​សមត្ថកិច្ច​រប​ស់​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ ។​
​បន្ទាប់ពី​សេចក្តីរាយការណ៍​របស់​ឯកឧត្តម លោកជំទាវ ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​តាម​មូលដ្ឋាន​ក្រុង ស្រុក ដែល​បានលើកឡើង​ពី​លទ្ធផល​អនុវត្តបាន និង បញ្ហា​ប្រឈម​នានា​នៅក្នុង​មូលដ្ឋាន​រួចមក កិច្ចប្រជុំ​ទាំងមូល ក៏បាន​ធ្វើការ​ពិភាក្សា​ផ្លាប់​ប្តូរ​នូវ​មតិយោបល់​គ្នា​ដោយបាន​ទទួល​នូវ​ចំណុច​ល្អៗ សម្រាប់​ក្រុមការងារ​យកទៅអនុវត្ត​ន៍​នៅតាម​មូលដ្ឋាន​នា​ឆ្នាំ​២០១៦​នេះ​ផងដែរ​។
​មានប្រសាសន៍​បូកសរុប​បិទ​កិច្ចប្រជុំ​នោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​លើកឡើង អំពី​បញ្ហា​ប្រឈម​កន្លង មក​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប គឺមាន​បញ្ហា​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ,​ដែល ជា​បញ្ហា​ដ៏​ក្តៅ ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ថ្នាំងថ្នាក់ ចំពោះ​អាជ្ញាធរ​អប្សរា ដែលជា​ចំណោទ​យ៉ាងខ្លាំង​ដែល​ធ្វើ​បាត់​នូវ​ប្រជាប្រិយ៍ភាព​ក្នុងការ​ដឹកនាំ​របស់​រា​ជ​រដ្ឋាភិបាល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់អស់​នូវ​ទំនុកចិត្ត ក្នុងការ​ដឹកនាំ របស់​អាជ្ញាធរ​មូលដ្ឋាន​របស់ខ្លួន ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បា​បន្តទៀតថា បញ្ហា​ប្រឈម​ដោយ​អសកម្ម​ក្នុងការ​អនុវត្ត​ភារកិច្ច តួនាទី និង ការដោះស្រាយ​មានការ​យឺតយ៉ាវ ។ ម្យ៉ាងវិញទៀត​ការផ្តល់សេវា​សាធារណៈ​លើ​វិស័យ​មួយចំនួន ដែលជា​កង្វះខាត​ដែល​យើង​គ្រប់គ្នា​ត្រូវធ្វើ​ការកែប្រែ​លម្អ និង ធ្វើការ​ពង្រឹង​ដោះស្រាយ ទៅតាម​វេទិកាសាធារណៈ ជាពិសេស​តាមរយៈ​ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ធ្វើការ​ត្រួតពិនិត្យ​និង គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣​របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ពង្រឹង ការធ្វើកំណែទម្រង់ អនុវត្ត​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ លោក​ទៀ​បាញ់​ក៏បាន​ជម្រុញ​ឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត បន្តធ្វើ​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ករណី​ដែល​សេះស​ល់ពី​ឆ្នាំ​ចាស់ តាមរយៈ​ក្នុង​ការធ្វើ​វេទិកាសាធារណៈ​នៅតាម​ភូមិ ឃុំ សង្កាត់​ទៅតាម​ស្ថានភាព​ស្ថិតិ​ប្រជាពលរដ្ឋ​ក្នុង​គោលបំណង​ធ្វើ​យ៉ាង​មក​ដោះស្រាយ នូវ​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ និង ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ធ្វើការ​ផ្តាំផ្ញើ ដល់​សមាជិក​ក្រុមការងារ​ទាំងអស់ ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ពី​តួនាទី ភារកិច្ច​របស់ខ្លួន ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់ជូន ដើម្បី​យកទៅអនុវត្ត​ឲ្យ​ទទួលបាន ជោគជ័យ និង មាន​ប្រសិទ្ធភាព​ខ្ពស់ ៕20160125_090428