សៀមរាប៖ នៅក្នុងមជ្ឈមណ្ឌលជាតិ យុវជនកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី អនាម័យសុខភាពនឹងសុវត្ថិភាពទឹកស្អាត១៥មជ្ឈមណ្ឌលសិក្សាសហគមន៏និង១១ស្រុកបានចូលរួមក្នុងខេត្តសៀមរាបដែលបានឧបត្ថម្ភពីអង្កា(UNESCO Associations in JAPAN) កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងមជ្ឈមណ្ឌលជាតិ យុវជនកម្ពុជា ដោយមានវត្តមាន លោក គ្រូស សារ៉ាត់ ប្រធានមន្ទីសុខាភិបាលខេត្ត និងលោក នង វុត្ថា នាយកប្រចាំប្រទេសកម្ពុជានៃអង្កា(UNESCO Associations in JAPAN) ព្រមទាំងក្រុមការងារចំនួន១៥មជ្ឈមណ្ឌលសិក្សាសហគមន៏និង១១ស្រុកបានចូលរួមក្នុងខេត្តសៀមរាបផងដែរ។ លោក គ្រូស សារ៉ាត់ ប្រធានមន្ទីសុខាភិបាលខេត្តបានមានប្រសាសន៏ថា យើងត្រូវយកចិត្តទុកដាក់ខ្ពស់ នៃបញ្ហាអនាម័យសុខភាពនឹងសុវត្ថិភាពទឹកស្អាតចំពោះប្រជាពលរដ្ឋនៅក្នុងសហគមន៏ឬនៅតាមទីជនបទដាច់ស្រយ៉ាល ដោយណែនាំពន្យល់ពួកគាត់ឲ្យបានយល់ច្បាស់អំពីសុខភាពនិងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កើននៅការយល់ដឹង និងសមត្ថភាពដល់សហគមន៏លើចំណេះដឹងនៃជំនាញដែលស្តីពីអនាម័យសុខភាពនឹងសុវត្ថិភាពទឹកស្អាតជូនពួកគាត់នៅតាមលំនៅដ្ឋានជាដើម។ បច្ចុប្បន្ន មានជម្ងឺជាច្រើនដែលទាក់ទងទៅនិងអនាម័យមិនល្អ ទឹកមិនស្អាត អាចបង្ករដោយមេរោគផ្សេងៗ ដូចជា បាក់តេរី ដង្កូវព្រូន បារ៉ាស៊ីត ក្នុងពោះវៀននិងឈាមវីរួស និងសារធាតុគីមីជាច្រើនថែមទៀត ជម្ងឺដែលគេជួបប្រទះច្រើនជាងគេ នៅក្នុងប្រទេសយើង គឺមានជម្ងឺរាកមួល គ្រុនពោះវៀន ព្រូនក្នុងពោះវៀន រលាកថ្លើម អាសន្តរោគ។ល។ ដោយឡែក លោក នង វុត្ថា នាយកប្រចាំប្រទេសកម្ពុជានៃអង្កា(UNESCO Associations in JAPAN) បានឲ្យដឹងផងដែរថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់អាចធ្វើការពន្យល់ពីឥទ្ធិពលនៃការរស់នៅតាមលំនៅដ្ឋានរបស់ប្រជាសហគមន៏ផ្នែកសុខភាពដែលជាអ្នកស្នាក់អាស្រ័យ ដោយការអនុវត្តអនាម័យ លំនៅដ្ឋានជាប្រចាំ និងធ្វើការអប់រំអនាម័យលំនៅដ្ឋានដល់សហគមន៏ ដើម្បីធ្វើការផ្លាស់ប្តូរនៅការប្រព្រឹត្តិរបស់ពួកគាតឲ្យសមស្រប់ទៅតាមសង្គមជាតិនៃការរស់នៅ៕
ស៊ាន សុផាត