​ ​ភាពអនាធិបតេយ្យ​រំលោភបំពាន​ដី​ទំនប់​បង្ហៀរទឹក​សម្តេច ហ៊ុន សែន ស្រុក​ស្ទឹងហាវ​កើតមាន​ជា​បន្តបន្ទាប់​គួរអោយ​ចាប់អារម្មណ៍​

0


​ ​ខេត្ត​ព្រះសីហនុ ៖ ទំនប់​បង្ហៀរ​សម្តេច​ហ៊ុនសែន​ទំហំ​ប្រមាណ​៣០​ហិកតា​ដែលជា​បឹង​ស្តុក​ទឹកស្អាត​ដ៏​សំខាន់ សំរាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ​ប្រើប្រាស់​នោះ ក្រោយពី​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម​សំរេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មកអោយ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​វិញ គេ​សង្កេតឃើញថា សកម្មភាព​នៃ​ការជីក​កកាយ​ដើម្បី​ធ្វើ​អាជីវកម្ម​ចិញ្ចឹម​ត្រី ក៏ដូចជា​ការចាក់ដី​លុប​លើដី​ចំណី​បឹង បានកើត​មាន​ជា​បន្តបន្ទាប់​គួរអោយកត់សម្គាល់ ដោយ​បញ្ហា​នេះ នៅ​មិនទាន់មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយណា​ចុះទៅ​ធ្វើការ​ហាមឃាត់ ឬ មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​នៅឡើយ​ទេ​។20160126_161202_resized
​ ​លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង សិប្បកម្ម​ខេត្ត​ព្រះសីហនុ បានអោយដឹងថា សកម្មភាព​នៃ​ការចាក់​លុប​ដី​បឹង​ទំនប់​បង្ហៀរទឹក​សម្តេច​ហ៊ុនសែន ខាងលើ ពិតជា​មាន​មែន ប៉ុន្តែ​ត្រង់​ថា​ការចាក់ដី​នោះ ឬ ការជីក​ស្រះ​សំរាប់​ចិញ្ចឹម​ត្រី​ទាំងនោះ វា​ប៉ះពាល់​ទៅលើ​ដី​បឹង​ឬ​ដី​ចំណី​បឹង​ក្នុង​កំរិតណា​នោះទេ​។ លោក​ប្រាក់​ប្រាកដ​បាន​បន្តទៀតថា ជុំវិញ​បញ្ហា​នេះ​លោក​បានស្នើ​សុំអោយ​អាជ្ញាធរ​ស្រុក​ស្ទឹងហាវ​ចុះ​ធ្វើការ​ពិនិត្យ​និង​មាន​វិធានការ​រួចហើយ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ហើយ​បញ្ហា​នេះ លោក​នឹង​អោយ​មន្ត្រី​ជំនាញ​ភូមិបាល​ស្រុក​ធ្វើការ​បញ្ជាក់​អោយ​ច្បាស់លាស់​ពី​ព្រំ​បឹង​ដី​ចំណី​បឹង​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ទៅ​ថ្ងៃក្រោយ​។20160126_161333_resized
​ ​លោក ឆាយ សុគន្ធ​ដា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្ទឹងហាវ​បានបញ្ជាក់​ប្រាប់អោយដឹង​ថា ជុំវិញ​បាតុភាព​ជីក​ស្រះ​ចិញ្ចឹម​ត្រី ឬ ចាក់​លុប​ដី​បឹង​ទឹកស្អាត​ខាងលើ លោក​បានអោយ​មន្ត្រី​ជំនាញ​របស់​ស្រុក​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​ហើយ ប៉ុន្តែ​លទ្ធផល​នៅ​មិនទាន់​ដឹងថា​អ្នក​ដែល​ចាក់ដី​ទាំងនោះ​ក៏ដូចជា​អ្នក​ជីក​ស្រះ​សំរាប់​ចិញ្ចឹម​ត្រី​គេ​ធ្វើ​លើដី​ដែលមាន​កម្មសិទ្ធិ​របស់​គេ​ឬ​លើដី​ចំ​ណិ​បឹង​នោះទេ ដូច្នេះ​កិច្ចការ​នេះ​រង់ចាំ​មន្ត្រី​ជំនាញ​ភូមិបាល​ធ្វើការ​វាស់វែង​កំណត់អោយ​បាន​ច្បាស់​ជាមុនសិន​ពាក់ព័ន្ធ​នឹង​ព្រំ​ទឹក​បឹង ហើយ​បើ​ពិនិត្យឃើញថា ការចាក់ដី ក៏ដូចជា​ការជីក​ស្រះ​សំរាប់​ចិញ្ចឹម​ត្រី​ទាំងនោះ​វា​ជាការ​រំលោភ​លើដី​បឹង អាជ្ញាធរ​ស្រុក​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ភ្លាម ។​
​ ​លោក សិន សឿន មន្ត្រី​ភូមិបាល​ស្រុក​ស្ទឹងហាវ ជុំវិញ​បញ្ហា​បឹង​ខាងលើនេះ លោក​បានធ្វើ​ការបញ្ជាក់​ថា ដី​នៅ​ជុំវិញ​បឹង​មួយចំនួន​មាន​ប្លង់​កម្មសិទ្ធិឯកជន​អស់​ទៅហើយ និង​មួយចំនួនទៀត​នៅ​មិនទាន់មាន​នៅឡើយ​ទេ ។ ចំពោះ​ការចេញ​ប្លង់​នៅលើ​ដី​តំបន់​បឹង​ទឹកស្អាត​ខាងលើ ប្លង់​នីមួយៗ​បាន​ទុក​គំលាត​ចំណី​បឹង​ប្រវែង​ពី​៨​ម៉ែត្រ​ទៅ​១០​ម៉ែត្រ​ដោយ​ចំណី​បឹង​ដែល​ទុក​នោះ​បច្ចុប្បន្ន​កន្លែង​ខ្លះ​បាន​ធ្វើជា​ទំនប់​រួចហើយ រួចហើយ​ដើម្បី ខណ្ឌ​ព្រំដី​ផងដែរ​។

20160126_161343_resized
​ ​