“សុបិនអាក្រក់”ជាយូរណាស់មក ហើយដែលអាមេរិកតែងតែព្រួយបារម្ភ នោះគឺអ៊ីរ៉ង់យកគំរូថតចម្លងបច្ចេកវិទ្យា ជាន់ខ្ពស់របស់អាមេរិកក្នុងការផលិត យន្ដហោះឈ្លបយកការណ៍គ្មានមនុស្ស បើក RQ-170 Sentinel ពេលនេះអ៊ីរ៉ង់ ផលិតបានជោគជ័យ ។ ការជោគជ័យ របស់អ៊ីរ៉ង់ធ្វើឱ្យសុបិនអាក្រក់ដែល អាមេរិកមិនចង់ឃើញ ចង់ឮកំពុងក្លាយ ទៅជាការពិត ។ កាលពីចុងឆ្នាំ២០១១ អ៊ីរ៉ង់បានធ្វើឱ្យ ប្រទេសមហាអំណាចទីមួយលើលោក បាក់មុខ ដោយសារតែបាញ់ទម្លាក់យន្ដ ហោះឈ្លបយកការណ៍បំបាំងកាងយ RQ-170 Sentinel ។
ពេលនោះ មន្ដ្រីអ៊ីរ៉ង់ បានប្រកាសថា នឹងថតចម្លងបច្ចេក វិទ្យាដ៏ទំនើបបំផុតរបស់អាមេរិកដែល មាននៅលើយន្ដហោះ RQ-170 Sen-tinel នោះ ។ រឿងភ្ញាក់ផ្អើលបានកើត ឡើងនៅដើមសបា្ដហ៍នេះ នៅពេលអ៊ីរ៉ង់ បានប្រកាសជាផ្លូវការនូវយន្ដហោះ ឈ្លបយកការណ៍ជំនាន់ក្រោយ RQ-170 Sentinel របស់អាមេរិកដែលអ៊ីរ៉ង់ផលិត ដោយផ្ទាល់ ។ ចំណុចពិសេសនៅលើ យន្ដហោះនោះ គឺអ៊ីរ៉ង់បានកែប្រែបំពាក់ ឧបករណ៍វាយប្រហារគ្រាប់បែកបាន ទៀតផង ដែលពីមុនយន្ដហោះនោះបាន ត្រឹមតែឈ្លបយកការណ៍ប៉ុណ្ណោះ ពេល នេះអាចវាយប្រហារទម្លាក់គ្រាប់បែក បានទៀតផង ។ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានដាក់ បង្ហាញយន្ដហោះ RQ-170 Sentinel ដែលទើបតែផលិតរួចថតចម្លងពីអាមេ រិកដែលអ៊ីរ៉ង់បាញ់ទម្លាក់កាលពីឆ្នាំ ២០១១ ។
អ៊ីរ៉ង់បានប្រកាសថា បាន បំបែកភាពស្មុគស្មាញ និងដោះលេខ កូដសម្ងាត់នៅលើយន្ដហោះដែលខ្លួន បានបាញ់ទម្លាក់ ។ សារព័ត៌មានFars News របស់អ៊ីរ៉ង់ បានផ្សព្វផ្សាយថា បើទោះបីយន្ដហោះ RQ-170 Sentinel ផលិតដោយអ៊ីរ៉ង់ មានតូចជាងយន្ដហោះរបស់អាមេរិក ប៉ុន្ដែសមត្ថភាពវាយលុក និងទម្លាក់ គ្រាប់បែករបស់យន្ដហោះនោះមាន ភាពទំនើបអាចកម្ទេចនាវាចម្បាំង របស់អាមេរិកគ្រប់ពេលវេលា ។ ក្នុងពេលវេលានោះ សារព័ត៌មាន Persisan បានផ្សព្វផ្សាយអត្ថបទមួយ ដែលមានខ្លឹមសារថា “សុបិនអាក្រក់ របស់អាមេរិកបានប្រែក្លាយទៅជាការ ពិត”ក្រោយពេលអ៊ីរ៉ង់ប្រកាសយន្ដហោះ គ្មានមនុស្សបើកដូចទៅនឹងយន្ដហោះ របស់អាមេរិក ។ ការហោះហើរសាក ល្បងរបស់យន្ដហោះនោះថតបានទីតាំង របស់នាវាផ្ទុកយន្ដហោះនាវាចម្បាំង អាមេរិកនៅឈូងសមុទ្រពែក្ស ។
យន្ដហោះ RQ-170 Sentinel គ្មាន មនុស្សបើកត្រូវបានអ៊ីរ៉ង់ដាក់ក្នុងពិធី តាំងពិព័រណ៌សព្វាវុធដែលមានមេដឹក នាំសាសនាជាន់ខ្ពស់ លោកអាល្លី ខាមឺណេ និងក្រុមវិស្វករជាច្រើនមកពីបរទេស ។ លោកអាល្លី ខាមឺណេ បានប្រកាសថា អ្នកឯកទេសរបស់អ៊ីរ៉ង់បានថតចម្លង បច្ចេកវិទ្យាពីយន្ដហោះRQ-170 Sen-tinel របស់អាមេរិកបានដោយវិធីណា? លោកខាមឺណេ បានចាត់ទុកទាំងនោះជា ជោគជ័យដ៏ល្អប្រសើរ ។ យន្ដហោះ RQ-170 Sentinel ត្រូវ បានអាមេរិកប្រើប្រាស់ក្នុងការស្វែងរក មេដឹកនាំភេរវកម្មអូស្មា ប៊ិនឡាដេន ហើយយន្ដហោះនោះក៏ត្រូវអាមេរិកប្រើ ប្រាស់ឈ្លបយកការណ៍ថតយកទីតាំង បរមាណូរបស់អ៊ីរ៉ង់ផងដែរ ។
ប៉ុន្ដែជា អកសុលត្រូវអ៊ីរ៉ង់បាញ់ទម្លាក់នៅក្នុងទឹក ដីរបស់អ៊ីរ៉ង ់ ។ នៅពេលនោះ អាមេរិក បានទទូលឱ្យអ៊ីរ៉ង់ប្រគល់យន្ដហោះនោះ ត្រឡប់មកវិញ ប៉ុន្ដែអ៊ីរ៉ង់បានប្ដេជ្ញាមិន ប្រគល់យន្ដហោះនោះឡើយ ។ នៅពេលនេះ អ៊ីរ៉ង់ផលិតបានសព្វា វុធទំនើបៗបង្កការព្រួយបារម្ភយ៉ាងខ្លាំង ដល់ប្រទេសមហាអំណាចទី១លើពិភព លោក ។ សព្វាវុធទំនើបៗក៏ដូចជាកម្ម វិធីបរមាណូរបស់អ៊ីរ៉ង់ជាសុបិនអាក្រក់ បំផុតរបស់អាមេរិក ប៉ុន្ដែពេលនេះបាន លេចរូបរាងជាការពិត ធ្វើឱ្យអាមេរិក កាន់តែមានការប្រុងប្រយ័ត្ន ។ នៅពេលកន្លងមកថ្មីៗ ប្រធានាធិបតី អ៊ីរ៉ង់ លោកហាស្សាន់ រ៉ូហានី ក៏បាន ប្ដេជ្ញាថា នឹងមិនបោះបង់កម្មវិធីបរមា ណូស៊ីវិលសម្រាប់បម្រើវិស័យអគ្គិសនី។ កាលពីរសៀលថ្ងៃទី១១ឧសភា ប្រធា នាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានប្រកាសថា កម្មវិធីបរមាណូរបស់ អ៊ីរ៉ង់ក្នុងគោលដៅសន្ដិភាពហើយប្រទេស សាធារណរដ្ឋអ៊ិស្លាមមួយនេះ នឹងមិន បោះបង់មហិច្ឆតាបរមាណូរបស់ខ្លួន នោះឡើយ ។
ប្រធានាធិបតីអ៊ីរ៉ង់បញ្ជាក់ទៀតថា រាល់សកម្មភាពបរមាណូរបស់អ៊ីរ៉ង់ស្ថិត នៅក្នុងក្របខណ្ឌច្បាប់នៃសន្ធិសញ្ញា មិនរីកសាយភាយអាវុធបរមាណូ NPT និងច្បាប់អន្ដរជាតិជាច្រើនផ្សេងទៀត ។ លោក Hassan Rouhani បានប្រកាស នៅមុនជំនួបពិភាក្សាស្ដីពីកម្មវិធីបរមាណូ រវាងអ៊ីរ៉ង់នឹងប្រទេស៥បូក១ ដែល ត្រូវធ្វើឡើងនៅថ្ងៃទី១៣ឧសភា នៅ ទីក្រុងវៀនណាប្រទេសអូទ្រីសថា “ដំណើរ ការវិវត្ដនៃបច្ចេកវិទ្យាបរមាណូរបស់ អ៊ីរ៉ង់ គឺជារឿងស្របច្បាប់ ហើយអ៊ីរ៉ង់ មិនបោះបង់ជាដាច់ខាត ។ អ៊ីរ៉ង់នឹងមិន ធ្វើរឿងរ៉ាវខុសច្បាប់ដោយផលិតគ្រាប់ បែកបរមាណូដូចការចោទប្រកាន់របស់ ប្រទេសមួយចំនួននោះឡើយ ។ លោក Hassan Rouhani បន្ដទៀតថា សត្រូវ របស់អ៊ីរ៉ង់បានបង្វែរការពិត ភូត កុហក់ ជុំវិញកម្មវិធីបរមាណូ បង្កឱ្យមានភាព តានតឹងកាន់តែខ្លាំងឡើង ។
លោក Hassan Rouhani បន្ដទៀតថា រាល់ការគំរាមកំហែងការដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង់មិនអាចរារាំងដល់ កម្មវិធីបរមាណូស៊ីវិលនោះឡើយ ។ អ៊ីរ៉ង់និងប្រទេស៥បូក១មានអង់គ្លេស ចិន បារាំង រុស្ស៊ី អាមេរិកនិងអាល្លឺម៉ង់ កំពុងតែឈានទៅរកកិច្ចព្រមព្រៀងថ្មី ដោយក្នុងនោះអ៊ីរ៉ង់ត្រូវផ្អាករាល់សកម្ម ភាពបរមាណូជាថ្នូរក្នុងការដោះដូរលុប ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោក ខាងលិច ។
ក្រុមអ្នកវិភាគយល់ឃើញថា កិច្ច ពិភាក្សាស្ដីពីកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ គ្រាន់តែជាការអូសបន្លាយពេលវេលា ប៉ុណ្ណោះ ដោយអ៊ីរ៉ង់នៅតែប្ដេជ្ញាមិន បោះបង់កម្មវិធីបរមាណូរបស់ខ្លួនឡើយ។ អ៊ីរ៉ង់បានយល់យ៉ាងច្បាស់ពីលទ្ធផល ដែលត្រូវបោះបង់កម្មវិធីបរមាណូ ដូច ដែលបានកើតឡើងនៅក្នុងប្រទេស អ៊ីរ៉ាក់ លីប៊ី…ដោយចុះកិច្ចព្រមព្រៀងជា មួយលោកខាងលិច បោះបង់កម្មវិធី បរមាណូទទួលយកជំនួយសេដ្ឋកិច្ច ។ នៅលទ្ធផលចុងក្រោយ ប្រទេសទាំងនោះ រងការវាយប្រហារពីអាមេរិក និងលោក ខាងលិចដោយផ្ទាល់ ។ ទាំងនោះហើយ កាន់តែធ្វើឱ្យអ៊ីរ៉ង់ប្ដេជ្ញាមិនបោះបង់កម្ម វិធីបរមាណូរបស់ខ្លួន 9 ម៉ែវ សាធី។