​ប្រជាព​រដ្ឋ​នាំគ្នា​ត្អូញត្អែរ​ពី​បញ្ហា​តំលៃ​ស្រូវប្រាំង​ធ្លាក់​ថ្លៃ​

0


​ខេត្តកំពង់ធំៈ ប្រជាកសិករ​ដែល​មមា​ញឹក ក្នុងការ​បង្ករ​បង្កើន​ផល​ស្រូវប្រាំង បាននាំគ្នា​ត្អូញត្អែរ​ពី​បញ្ហា​តំលៃ ស្រូវ​ចុះថោក​ជាង​ថ្នាំ​មុន ខណៈពេលដែល​ទិន្នផល​ការផលិត​ស្រូវប្រាំង​ឆ្នាំនេះ លើស​ផែនការ​ក្នុង​ឆ្នាំ​២០១៥ ។ លោកពូ ញាណ វុទ្ធី អាយុ​៥០​ឆ្នាំ​ជា​កសិករ​រស់នៅ​ភូមិ​គគីរ​ជួ ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ​បាន​ប្រាប់​ឲ្យ​ដឹង លោក​បាន​ចាប់​អាជីព ធ្វើស្រែ​ប្រាំង​និង​ស្រូវ​បណ្តេញ​ទឹក​ត្រឹមតែ​៣០​ហិច​តា ដោយ​រកប្រាក់​ចំណេញ​ក្នុង​មួយឆ្នាំៗ​បាន​ចាប់ពី​៣០​លាន​រៀល​ទៅ​៤០​លាន​រៀល ព្រោះ​ក្នុង​មួយឆ្នាំៗ​គាត់​ធ្វើ​ស្រូវប្រាំង​បាន​២​លើក ដោយ​គិត​ទិន្នផល​នេះ​គិត​ជា​មធ្យម​គឺ​ក្នុង​១​ហិច​តា​បាន​ត្រឹម​៤​តោន​កន្លះ ។​
​ចំណែក​កសិករ រស់នៅ​ភូមិ​ស្រយូវ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ខណៈពេលដែល​គាត់​កំពុងតែ ប្រមូល​ផល​ស្រូវ បាន​កំពុងតែ​ព្រួញ​បារ​ម្ម​ណ៏​យ៉ាងខ្លាំង ចំពោះ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៅត្រឹម​៧០០​រៀល​១​គីឡូ​ខណៈដែល​ឆ្នាំមុន​ត​ម្លែ​ស្រូវ​៨៥០​រៀល​ក្នុង​១​គីឡូក្រាម ពួកគាត់​បានស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​ដែលមាន​តម្លៃ​សមរម្យ​ទៅ​និង​កម្លាំង​ពលកម្ម​ថ្លៃ​ជី​ថ្លៃ​ទឹក​បញ្ចូល​ស្រែ​។​
​លោក​ធី​វ​វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បានបញ្ជាក់​លើ​របាយ​ការ​ស្តីពី​ទិន្នន័យ​ស្រូវប្រាំង​និង​ស្រូវ​ប​ណេ្ត​ញ​ទឹក បាន​កើនឡើង​លើស​ផែនការ​នៅក្នុង​ឆ្នាំ​២០១៥​កន្លងទៅនេះ ខណៈដែល​ទិន្នផល​ស្រូវ វស្សា​នៅ​ឆ្នាំ​២០១៥​អនុវត្ត​ន៏​បាន​២១៣៤២៦​ហិច​តា​ដែល​ផែនការ​ត្រឹមតែ​២១៣៣០០​ហិច​តា​ចំនែក​ស្រូវ​បណ្តេញ​ទឹក​និង​ស្រូវប្រាំង អនុវត្តបាន​៤៣៩៩៨​ហិច​តា ដែល​ផែនការ​ត្រឹម​៣៦០០០​ហិច​តា​!​លោក​បាន​បន្តថា​!​ទិន្នផល​ស្រូវ​ដែល​កើនឡើង​នៅក្នុង​ឆ្នាំ​២០១៥​កន្លងទៅនេះ​គឺ​នៅ​ស្រុក​ស្ទោង ស្រុក​កំពុងស្វាយ ស្រុក​បារាយ និង​ស្រុក​សន្ទុក​។​
​ដោយ ប៊ុន រដ្ឋា ​Image1

Image3 Image4