​ ​ ​ប្រជាពលរដ្ឋ​នាំគ្នា​ដាំ​បន្លែ​លើរាន លក់​រកចំណូលបាន​កា​កក​ប

0


​កំពង់ធំៈ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាននាំគ្នា​ដាំ​បន្លែង​គ្រប់មុខ ដើម្បី​ដោះស្រាយ​សេដ្ឋកិច្ច​ជីវភាព​គ្រួសារ ដែល​អាច​រកចំណូលបាន​កាកកប បន្ទាប់ពី​ការងារ​ធ្វើស្រែ​ចំការ ប្រជាពលរដ្ឋ​បាន នាំ​ចាប់យក​អាជីព​ដំ​បន្លែរ នៅក្នុង​បរិវេណ​ផ្ទះ​របស់ខ្លួន ដើម្បី​រក​ចំនូល ស្ថិតនៅ​ក្នុងភូមិ​កំពង់​សំរោង សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​
​ទិដ្ឋភាព​នៅមុខ​ផ្ទះ​រប​ស់​អ្នកភូមិ​កំពង់​សំរោង គេ​សង្កេតឃើញ ប្រជាពលរដ្ឋ​គាត់​នាំគ្នា​ដាំ​ស្ពៃ ខាត់ណា សាឡា​ត់ ដោយ​ខុសពី​ប្រជាកសិករ​ឯទៀត​គាត់​ដាំ ជាទូទៅ​ធ្លាប់តែ​ឃើញ​កសិករ​គាត់​ដាំ​បន្លែ​នៅលើ​ផ្ទៃដី​ផ្ទាល់ តែ​សម្រាប់​អ្នកភូមិ​កំពង់​សំរោង គាត់​បាននាំគ្នា​ធ្វើ​រាន​ខ្ពស់​ពី​ដី ប្រមាណ​កន្លះ​ម៉ែត្រ ហើយ​បាន​យក​ដីជី​មក​ដាក់​ក្រាល​នៅលើ​រាន ដែល​បានរៀបចំ​ទុកជា​ច្រើន ក្រោយមក​គាត់​បាន​សាប​គ្រាប់​បន្លែ ក្រោយពី​ដុះ​ហើយ គាត់​បាន​យកមក​ដាំ​តាម​ការត្រៀម​ទុក និង​បានធ្វើ​ឲ្យ​បន្លែ​របស់​កសិករ​នៅទីនេះ ល្អ​និង​គ្មាន​ជាត​គេ​មី និង​លក់ដាច់​ជា​បន្លែង​ដាំ​នៅ​លើដី​ផ្ទាល់​។​
​អ្នក​មីង​ម្នាក​ជា​កសិករ​ដាំ​បន្លែ​បាន ឲ្យ​ដឹងថា មូលហេតុ​ដែល​បាន​ដាំ​បន្លែ​សាឡា​ត់​នៅលើ​រង​នេះ គឺ​អ្នកខ្លះ​គេ ធ្វើ​រាន​នេះ​ជា​ថ្ម អ្នកខ្លះ​ធ្វើ​អំពី​ឈើ ដែល​អាច​ប្រើប្រាស់​ក្នុង​ការដាំ​ម្តង ២​ទៅ​៣​ឆ្នាំ ដោយ​ផ្អែកទៅលើ​រា​ន្ទ​ពុក ផុយ​ឬ​អត់ សម្រាប់​គុណប្រយោជន៍​ដែល​បាន​ធ្វើជា​រា​ន្ទ​នេះ គឺ​ទីមួយ​ការពារ​សត្វល្អិត ទី​២ ការពារ​ការឆ្លង​រោគ ផ្សេងៗ និង​ងាយស្រួល​ក្នុងការ​ថែរក្សា កា​ដាំ​របៀបនេះ​គឺ​ពុំ​ចាំបាច់​ប្រើប្រាស់​ថ្នាំ​បាញ់​នោះទេ គឺ​ដំណាំ​ល្អ​គ្មាន ការរំខាន​ពី​សត្វល្អិត សម្រាប់​ការថែរក្សា​គឺ​ដាក់​ជី​លាមក​សត្វ និង​ស្រោច​ទឹក​តាម​ធម្មតា ហើយ​អាច​ប្រមូល​ផល ចាប់តាំងពី​ដាំ​ក្នុង​រយះពេល​ត្រឹមតែ ១​ខែ​ប៉ុណ្ណោះ​។​
​អ្នកស្រី​បាន​រៀបរាប់ថា ចំណែក​ទីផ្សារ គឺមាន​គេ​មក​ទិញ​ដល់ផ្ទះ ដើម្បី​យកទៅលក់​បន្ត ជាពិសេស​តាម ភោជនីយ៍ដ្ឋាន សណ្ឋាគារ កា​ម៉​ង់​ទិញ ដោយសារតែ​បន្លែ​ទីនេះ ពុំមាន​ប្រើប្រាស់​ជាតិ​គេ​មី និង​អាច​រកចំណូលបាន​ក្នុង​មួយថ្ងៃ ២០​ម៉ឺន​ទៅ ២៥​ម៉ឺន​រៀល ជាពិសេស​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ចិន​នេះ មានការ​កា​ម៉​ង់ ទិញ​ជាច្រើន ។​  ដោយ  ប៊ុន រដ្ឋា 

Image16 Image14 Image12 Image11