រថយន្ត​ដឹក​ស្រា​បៀរ​Heineken និង​ស្រា​បៀរ​Crown នាំចូល​ពី​ប៉ោយប៉ែត​ជាប់អន្ទាក់​សាខាគយ​នៅ​ខេត្តកំពង់ធំ​របស់​ក្រុមហ៊ុន Cambodia Brawaiy Limited ( CBL )

0

​កំពង់ធំៈ រថយន្ត​ដឹក​ស្រា​បៀរ​មួយគ្រឿង​ប្រភេទ​យី​ឌុប ពាក់​ស្លាក​លេខ 3C-6002 ម៉ាក់​ហ៊ីយ៉ានដាយ ក្បាល​ពណ៌ សរ ទ្រុង​ពណ៌​ខៀវ ដែល​បាន​ដឹក​ស្រា​បៀរ​នាំចូល​ពី​ថៃ តាម​ច្រក​ប៉ោយប៉ែត ឆ្លង​ការ​ខេត្តកំពង់ធំ ត្រូវបាន​ជាប់អន្ទាក់​សាខាគយ​ខេត្តកំពង់ធំ ដោយសារតែ​សមត្ថកិច្ច​គយ​អះអាងថា ស្រា​បៀរ​ទាំ​នេះ​មាន​ភាពមិន​ប្រក​តី និង​ត្រូវបាន​ឃាត់​ទាំង​រថយន្ត និង​ស្រា​បៀរ ដែល​បាន​ផ្ទុក​នៅលើ​ឡាន កាលពី​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០១៦ រហូតមកដល់​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦​ក៏​ពុំទាន់ មាន​ដំណោះស្រាយ​នោះឡើយ​។​
​រថយន្ត​ដឹក​ស្រា​បៀរ មួយគ្រឿង ដែល​បាន​ផ្ទុក​ស្រា​បៀរ​២ ប្រភេទ​ទី​១ ស្រា​បៀរ​Heineken ទី​២​ស្រា​បៀរ​Crown ដែល​បាន​នាំចូល​ដោយ​ក្រុមហ៊ុន Cambodia Brawaiy Limited ( CBL ) ត្រូវបាន​សមត្ថកិច្ច សាខាគយ​ខេត្តកំពង់ធំ បាន​រក្សាទុក​នៅ​ទីស្នាក់ការ​សាខាគយ​ស្ថិតនៅ​ភូមិ បា​ល្ល័​ង្គ សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​
​លោក ហួត ដា​ហួន អនុ​ការិយាល័យ​សាខាគយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ក្នុងតួនាទី​ភារៈកិច្ច​ការចាប់​ឃាត់​ទំនិញ​ដែល​ល្មើសច្បាប់ សំខាន់​ឲ្យ​តំណាង​ក្រុមហ៊ុន​ចូលទៅ​ដោះស្រាយ​ជាមួយ​ថ្នាក់លើ ដោះស្រាយ​លឿន​កាលណា​ទំនិញ​របស់​អ្នក​និង​បាន​ឆាប់​ពេល​ហ្នឹង ខ្ញុំ​មិនមាន​ម៉ា​ស៊ី​ត្រជាក់​ថែរក្សា​ទុក​ទំនិញ​នោះទេ ហើយ​ទំនិញ​របស់​អ្នក​នាំចូល​ពុំបាន​បញ្ជាក់ថា​ល្អ​ឬ​មិនល្អ​ឬ​ល្អ​កំរិត​ប៉ុន្មាន​ភាគរយ​ដែរ គ្រាន់តែ​ចាប់​ឃាត់​២​ទៅ​៣​ថ្ងៃ ទម្រាំ​តែ​បំពេញបែបបទ​ចប់ វា​មិន​អាចធ្វើ​ឲ្យ​ខូចគុណភាព​ទេ លុះត្រាតែ​ក្រុមហ៊ុន​ហ្នឹង​នាំ​អា​ខូចគុណភាព​ស្រាប់​ហ្នឹង​ចូលមក ការលើកឡើង​នេះ​មិនមែន​ចោទថា​ក្រុមហ៊ុន​ហ្នឹង​នាំចូល​ខូចគុណភាព​ទេ តែបើ​ក្រុមហ៊ុន ហ្នឹង​មាន​ចេតនា​អញ្ចឹង​បានសេចក្តីថា ទំនិញ​ហ្នឹង​នាំចូល​អាជិ​ត​ខូចគុណភាព​ហើយ ។​
​លោក​ហួត ដា​ហួន បាន​បន្តថា ស្រា​បៀរ​ដែល​ត្រូវបាន​ឃាត់ទុក​នេះ​មាន​ស្រា​បៀរ Heineken​ដប​១០០០​កេស ស្រា​បៀរ Heineken​កំប៉ុង​៣០០​កេស និង​ស្រា​បៀរ​Crown៥០០​កេស សរុប​ទាំងអស់ ១៨០០​កេស សម្រាប់​និតិ​វិធី​សម្រាប់​ការត្រួតពិនិត្យ គឺមាន​ការណែនាំ​មិន​ឲ្យ​ឃាត់​ឆែក​គ្រប់​ឡាន​នោះទេ​គឺ​ឃាត់​ចំពោះ​រថយន្ត​ដែល មានការ​រាយការណ៍​ច្បាស់លាស់ សម្រាប់​ការចាប់​ឃាត់​រថយន្ត​នេះ គឺ​ទាមទារ​ឲ្យ​តំណាង​ក្រុមហ៊ុន​នាំយក​ឯកសារ​នាំ​ចូលមក​ធ្វើការ​ផ្ទៀងផ្ទាត់ ចំនួន​ទំនិញ និង​ការបិទ​តែម​គយ​ដែល​បិទ​នៅ​សំបក​កេស​វិច​ខ្ចប់ និង​មានការ បរិច្ឆេត​ច្បាស់លាស់ ដើម្បី​ឲ្យ​វា​ស៊ីចង្វាក់​គ្នា​និង​ឯកសារ​នាំចូល មិនមែន​ចេះតែ​យក​អានេះ យក​អា​នោះមក​បិទ បិទ​ឲ្យ​តែមាន​ត្រា​របស់​គយ​បិទ​បាន​នោះទេ ដោយសារ​តែមាន​ប្រភេទ​ត្រា​សម្រាប់​បិទ​លើ​មុខទំនិញ ចំណែក​ស្រា​បៀរ​ដែល​ត្រូវបាន​ឃាត់​នេះ គឺ​ម្ចាស់​បាន​យក​ឯកសារ​ម​អះអាង​ទំនិញ​នាំចូល​ពី​ច្រក​ប៉ោយប៉ែត តែ​បិទ​តែ​គយ​ពី​ក្រុង​ព្រះ​ស៊ី​ហ​នុ ក្រោយពេល​ពិនិត្យ​គឺមាន​ចំនុច​មិន​ប្រក​តី និង​ធ្វើការ​ផ្ទៀងផ្ទាត់​គឺ​ខុសគ្នា​ហើយ​ត្រូវបាន​ឃាត់ទុក​បណ្តោះអាសន្ន​សិន និង​បានធ្វើ​កំណត់ហេតុ​ល្មើស​មួយ​បញ្ជូនទៅ​អគ្គនាយក​សម្រាប់​វិនិច្ឆ័យ សម្រាប់​ការផាកពិន័យ​កំរិតណា​នោះ ឬ​និតិ​វិធី​នោះ គឺជា​សិទ្ធិ​របស់​អគ្គនាយក ។​
ដោយ ប៊ុន រដ្ឋា

photo_2016-01-27_12-17-48 photo_2016-01-27_12-17-46 photo_2016-01-27_12-17-43 photo_2016-01-27_12-17-41 photo_2016-01-27_12-17-39 photo_2016-01-27_12-17-36