​ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុ​ស្ត៏​ទំនប់ទឹក ធ្វើ​ការចាប់​ឃាត់ខ្លួន

0

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុ​ស្ត៏​ទំនប់ទឹក​ធ្វើ​ការចាប់​ឃាត់ខ្លួន បន្ទាប់ពី​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​បងប្អូន​ប្រជាពលរដ្ឋ បានសម្រេច​ហើយ​ជិះ​ម៉ូតូឌុប​គ្នា ដើរលេង ត្រូវ​សមត្ថកិច្ច​ដើរល្បាត​ឃើញ​មានការ​សង្ស័យ​ហៅ​ឈប់ ដើម្បី​ធ្វើការ​សាកសួរ​ទើប​ដឹងថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ក៏​ឃាត់ខ្លួន​យកមក​កាន់​ប៉ុ​ស្ត៏​ទំនប់ទឹក​តែម្តង ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី ថៃ្ង​ទី​១៣​ខែឧសភា ឆ្នាំ ២០១៤ ស្ថិតនៅ​ចំណុច​មុខផ្ទះ​លេខ ៣២២ ផ្លូវ​លេខ ១២៨ ក្រុមទី​១៩ ភូមិ​៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។

​ ​លោក អនុ​សេនី​យ៏​ទោ ផន អូន នាយ​ប៉ុ​ស្ត៏​នគរបាល​ទំនប់ទឹក បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើ​ទី​១​មានឈ្មោះ ឡាំ ភា​រុន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មានមុខ​របរ​ដើរ​រើស​អេតចាយ ស្នាក់នៅ​ម្តុំ​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ ជនសង្ស័យ​ទី​២​មានឈ្មោះ ឈុំ មាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានមុខរ​បរជា​អ្នកដើរ​រើស​អេតចាយ ស្នាក់នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​ពី​ជនសង្ស័យ​បានរួម​មាន ម៉ូតូ​មួយគ្រឿង​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1O-9964 ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​វិញ​មានឈ្មោះ ទៀប ប៊ុន​សាត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៣៣០ ផ្លូវ​លេខ ១២៨ ក្រុមទី​១៩ ភូមិ​៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​ ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1O-9964 តែម្នាក់ឯង មកពី​ផឹកស៊ី​ម្តុំ​ផ្សា​តាប៉ាង ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ មក​

ផ្ទះ​ខ្លួន​វិញ​ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​មកដល់​ច្រកចូល​ផ្ទះ​ជនរងគ្រោះ​ក៏បាន​ឈប់​ម៉ូតូ នៅខាងមុខ​ផ្ទះ ដោយ​ស្រវឹងស្រា​ផង​នោះ ជនរងគ្រោះ​បាន​ដើរទៅ​ដេក​នៅលើ​គ្រែ លង់លក់​តែម្តង ខណៈ​ពេលនោះ​ក៏មាន​ជនសង្ស័យ​ឈ្មោះ ឡាំ ភា​រុន បាន​ដើរ​រើស​អេតចាយ ឃើញ​ជនរងគ្រោះ​ជ្រុះ​សោរ​ម៉ូតូ ដើរ​ជនសង្ស័យ​រូបនោះ​បាន​យក​កូនសោរ​ទៅ​ចាក់​ម៉ូតូ បន្ទាប់​ក៏​បណ្តើរ​ចេញទៅ​បាន​បន្តិច ក៏​ឡើង​ជិះ​ម៉ូតូ​ទៅ​ហៅ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ឈុំ មាន ឲ្យ​រក​ម៉ូយ​ទិញ​ម៉ូតូ​និង​ដើម្បី​ចែក​លុយ​គ្នា​ចាយ រួច​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ទៅ​កាច់​ស្លាក​លេខ​ចោល នៅ​ម្តុំ​ភូមិ​ទួល​ពង្រ ហើយក៏​បន្ត​ជិះ​ម៉ូតូឌុប​គ្នា​មក​ដោះ​កុង​ទ័​រលក់​ឲ្យ​គេ​នៅ​ម្តុំ​ឃ្លាំង​រំសេវ តាមផ្លូវ បាន​លុយ​ចំនួន ៣០​ដុល្លារ ស៊ីចាយ​អស់ ។

លុះដល់​ថៃ្ង​ទី ១៣ ខែឧសភា ឆ្នាំ​២០១៤ វេលា​ម៉ោង ៩ និង ៣០​នាទី ជនសង្ស័យ​បាននាំគ្នា​ជិះ​ម៉ូតូ​មកដល់​ចំណុច​ផ្ទះ​គ្មាន​លេខ សំណង់​មិន​រៀបរយ ផ្លូវ​លេខ ២០៩ ក្រុម​២៥ ភូមិ ៤ សង្កាត់​ទំនប់ទឹក ខ​ណ្ឌំ​ការ​មន សមត្ថកិច្ច​នគរបាល​ប៉ុ​ស្ត៏​បាន​ដើរល្បាត​ដើរល្បាត​ក្នុងភូមិ​សាស្ត្រ បាន​ប្រទះឃើញ​ជនសង្ស័យ​ទាំង​២​នាក់ កំពង់​ជិះ​ម៉ូតូឌុប​គ្នា ដើរលេង ក៏មាន​ការសង្ស័យ​ហៅ​ឲ្យ​ឈប់ ដើម្បី​ធ្វើការ​សាកសួរ​ទើប​ដឹងថា ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ទៀប ប៊ុន​សាត នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ក៏​ធ្វើ​ការចាប់​ឃាត់ខ្លួន យកមក​កាន់​នគរបាល​ប៉ុ​ស្ត៏​ទំនប់ទឹក ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។

​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ ត្រូវបាន​នគរបាល​ប៉ុ​ស្ត៏​ទំនប់​ធ្វើការ​បញ្ជូន​ខ្លួន​ទៅកាន់​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​IMG_1258 IMG_1259 IMG_1250