​នារី​២​នាក់​ជិះ​ម៉ូតូ​និ​ច​មួយគ្រឿង​ត្រូវ​ក្រុមចោរប្លន់​ធាក់​ផ្តួល​ហើយ​ដំ​ណ្តើ​រ​យកទៅ​បាត់ស្រមោល​ភ្លាមៗ​

0

​ភ្នំពេញ ៖ ក្រុមចោរប្លន់​ចំនួន ២​នាក់ បាន​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង បានធ្វើ​សកម្មភាព​ធាក់​នារី​ម្នាក់ កំពុង ជិះ​ម៉ូតូ​និ​ច មួយគ្រឿង ផ្តួល​ហើយ​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ កាលពី​វេលា​ម៉ោង ២​នឹង ៤០ នាទី​ឈានចូល​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៤ ស្ថិតនៅ​ចំណុច​ជិត​ក្រសួងការពារជាតិ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។ ​

​យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា​មុនពេល កើតហេតុ ក្រុម​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​និ​ច ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1CC 2579 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ស្តុ​ប​ក្តាន់​២ ឡើងមក​ផ្លូវ​សហព័ន្ធរុស្ស៊ី ហើយ​ពេល​ជិះ​ដល់​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទៈ ស៊ូ​គឺ​មិច ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន ២​នាក់

ស្លៀកពាក់​ស៊ីវិល ជិះ​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង មក​ក្បែរ​នារី​រងគ្រោះ ហើយ​បានធ្វើ​សកម្មភាព​ធាក់​នារី​រងគ្រោះ​បាន​ឲ្យ​ដួល​ទៅ​ថ្នល់ រួច​ពួកគេ​បាន​ប្លន់​ដំ​ណ្តើ​រ​យក​ម៉ូតូ​ពី​នារី​នោះ​ជិះ គេចខ្លួនបាត់​ស្រមោល​ភ្លាមៗ​។ ​ ​ក្រោយ​កើតហេតុ​នារី​ខាងលើ​បាន​ស្រែក​ឆោឡោ​បង្កា​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន ចុះមក​អន្តរា គម​ន៍​ដល់​កន្លែងកើតហេតុ បាន​ត្រឹម​នាំ​នាង​ទៅ​ដាក់​

ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្រះចក​តែ​ប៉ុ​ណ្តោះ ។ ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​នេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សន្និដ្ឋានថា ក្រុមចោរប្លន់​គឺជា​មនុស្ស​ធ្លាប់​ស្គាល់ គ្នា​ជាមួយនឹង​នារី​រងគ្រោះ នេះ​បើតាម​ការរៀប​រាប់រប​ស់​នារី​រងគ្រោះ​ប្រាប់​ពី​ភិនភាគ​ជនល្មើស ៕ 02 03 01