ខេត្តព្រះសីហនុ៖ កម្មកបំរើការងារក្នុងរោងចក្រ ផលិតបាវម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្ម បំផុតនៅក្នុងផ្លុកឈាមនឹងកន្លែងកើតហេតុខណៈពេលជនរងគ្រោះរូបនោះជិះម៉ូតូបុកជាមួយរថយន្ត ដឹកកម្មករបុកយ៉ាងពពេញទំហឹងក្នុងគោលដៅបញ្ចាស់ទិសគ្នា។.ហេតុការនេះបានកើតឡើងនៅវេលា
ម៉ោង១៨និង៤៥នាទីយប់ថ្ងៃទី២៧មករាឆ្នាំតាមបណ្តោយផ្លូវបេតុងចូលតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងស្ថិតក្នុងភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តត្តព្រះសីហនុ។.ជុំវិញហេតុការណ៍ខាងលើនេះបើតាមសាក្សីជាកម្មករច្រើននាក់ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវ កើតហេតុបាននិយាយប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុខណៈពេលរថយន្តដឹក កម្មករជាច្រើនបើកបន្តគន្ទុយគ្នាដឹកកម្មករចេញពីររោងចក្រដោយបើកក្នុងលក្ខណៈប្រជែងគ្នាយ៉ាង អានាធិបតេយ្យទន្ទឹមគ្នាពី៣ទៅ៥ជួរក្នុងល្បឿនលឿនមិនបានគោរពច្បាប់ចរាចរណ៍អ្វីនោះទេ ជាក់ស្តែងដូចជារថយន្តបង្ករហេតុខាងលើនេះអញ្ជឹងព្រោះតែបើកវ៉ាគេចង់ទៅមុនជាហេតុកាច់ ចង្កូតមក ប្រយត្ន័ ក៍បានទៅបុកនិងជនរងគ្រោះដែលកំពុងជិះម៉ូតូនៅលើចញ្ចើមផ្លូវដែល ជាផ្លូវអទ្ធិភាព របស់ខ្លូន(ក្នុងគោលដៅបញ្ជាស់ទិសគ្នា)បុកយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះខ្ទៀតចេញពី លើម៉ូតូបោកក្បាល់ទៅនិងផ្លូវចាក់ប៉េតុងស្លាប់ភ្លាមៗតែម្តងនៅនិងកន្លែង។ចំណែកឯតែកុង បើករថយន្តបង្ករហេតុភ្លាមៗបំរុងចុះពីរលើរថយន្តរត់គេចខ្លូនផងដែរប៉ុន្តែរមិនអាចរត់រូចដោយសារ កម្មករនៅកន្លែងកើតហេតុច្រើនពេកហើយក៍ត្រូវសមត្ថកិច្ចប៉ូលិសរដ្ឋាលប៉ុស្តិ៏ឃុំបិតត្រាំងធ្វើការចាប់ ឃាត់ខ្លូនតែម្តង។.មន្រ្តីប៉ូលិសប៉ុស្តិ៏រដ្ឋាលឃុំបិតត្រាំងបានឲ្យដឹងថារថយន្តបង្ករសាំងយ៉ុងពណ៏ ប្រផេះពាក់ស្លាកលេខកំពង់ស្ពឺ2A1861បើកដោយឈ្មោះឡាយតន់ភេទប្រុសអាយុ២៨ឆ្នាំ(ចាប់ខ្លួនក្រោយកើតហេតុ)មានទីលំនៅភូមិទួលឃុំទឹកល្អក់ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ចំណែកជនរងគ្រោះមានឈ្មោះយិនសុខាភេទប្រុសអាយុ១៥ឆ្នាំមានទីលំនៅភូមិ អូត្រជាក់ចិត្តឃុំសំរ៉ុងស្រុកព្រៃនប់ខេត្តព្រះសីហនុមានមុខរបរ កម្មករោងចក្រផលិតបាវ(ស្លាប់នៅនិងកន្លែងកើតហេតុ)រីឯម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅសេរី២០១២ គ្មានស្លាកលេខ រងការខូចខាតស្ទើរទាំងស្រុង។.បច្ចុប្បន្នក្រោយពីរប៉ូលិសធ្វើការវាស់វែងនិងពិនិត្យរូចសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណីរូចរាល់ហើយ រីឯរថយន្តបង្ករួមជាមួយតៃកុង រថយន្តនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ច
ចរាចរយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ខេត្តរង ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕



































