កំពង់ធំៈ ប្រជាពលរដ្ឋមានការយល់ដឹងពីទោសនៃការគ្រប់គ្រង ឧបករណ៍ឆក់ត្រី ដែលជាឧបករណ៍នេសាទ ខុសច្បាប់ ត្រូវបាននាំយកមកប្រគល់ឲ្យ ប៉ុស្តិ៍រដ្ឋបាលឃុំទ្រាល ដើម្បីរក្សាទុក និងប្រមូលប្រគល់ឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលជលផល កាលពីព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២១៦ នៅចំណុចស្ទឹងកំបុត ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកអនុសេនីយ៍ទោ គ្រី សារិទ្ធ នាយប៉ុស្តិ៍រដ្ឋបាលឃុំទ្រាល បានឲ្យដឹងតាមទូរស័ព្ទថា ជំហ៊ានដំបូងដែល ប្រជាពលរដ្ឋ មានការយល់ដឹងពីច្បាប់ការប្រើឧបករណ៍ឆក់ត្រី គឺលោកបានទទួលការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ ឲ្យធ្វើការផ្សព្វផ្សាយដល់ប្រជានេសាទ ពីការប្រើប្រាស់ឧបករណ៍ឆក់ត្រី ដែលជាទោសព្រហ្មទណ្ទ ឲ្យប្រជានេសាទទាំងអស់ដែលកំពុងតែគ្រប់គ្រងឧបករណ៍ ទាំងនេះឲ្យនាំគ្នាយកមកប្រគល់ជូនសមត្ថកិច្ច តែបើសិនជាមិនប្រគល់ឲ្យទេ បើកាលណាសមត្ថកិច្ចឃើញ មានការប្រើប្រាស់ ឬចាប់បាននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
លោកអនុសេនីយ៍ទោ គ្រី សារិទ្ធ បានបន្តថា បន្ទាប់ពីប្រជាពលរដ្ឋមានការយល់ដឹងពីការផ្សព្វផ្សាយ គាត់ក៏បាននាំគ្នាប្រមូលហើយបានប្រគល់ក្បាលឆក់ត្រី ចំនួន១០គ្រឿង មកអោយសមត្ថកិច្ច នៅព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ចំណែកឧបករណ៍ដែលនៅសេសល់ និងប្រគល់នៅថ្ងៃក្រោយទៀត សម្រាប់ឧបករណ៍ទាំងនេះនិងត្រូវបានរក្សាទុក ដើម្បីត្រៀមប្រគល់ជូនជំនាញនៅថ្ងៃក្រោយ។
លោកអនុសេនីយ៍ទោ គ្រី សារិទ្ធ បានបន្តថា ក្រៅពីធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នូវការប្រើប្រាស់ឧបករណ៍ឆក់ត្រី លោកបាន ធ្វ់ការណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ជា លក្ខណៈគ្រួសារ ហាមមិនឲ្យប្រើប្រាស់ឧបករណ៍នេសាទណា ដែលច្បាប់ហាមឃាត់ នាំឲ្យមានទោសទន្ទដល់ ខ្លួន ម្យ៉ាងទៀតវាបានធ្វើឲ្យមឆ្ឆាជាតិមានការរលាយហិនហោចមិនខានឡើយ បើសិនជាយើងពុំមានការនាំ គ្នាថែរក្សានិងអភិរក្សពូជត្រីនោះទេ ប្រទេសជាតិយើងនិងជួបវិប័ត្តិផ្នែកត្រីសាច់មិនខានឡើយ ។
ដោយ ប៊ុន រដ្ឋា



































