​រថយន្ត​ដឹក​ឥដ្ឋ​ពេញ​បៀ​ប​ចុះ​ពីលើ ស្ពាន​ព្រះមុនីវង្ស​ថ្មី ហ្វ្រាំង មិន​សុ​ី បុក​រះ ម៉ូតូ ៣​គ្រឿង និង​រថយន្ត​២​គ្រឿង សំណាងល្អ​មិនមាន​អ្នករងរបួស​ធ្ងន់​

0

​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ ចំណុះ​៥​តោន បើកបរ​ដោយ យុវជន​ម្នាក់ កាលពី​វេលា​ម៉ោង ៩​និង​១០ នាទី ថ្ងៃ​អង្គារ ទី​១៣ ខែឧសភា ឆ្នាំ​២០១៤ នេះ ពេល​បើក​ចុះ​ពីលើ​ស្ពាន​ព្រះ មុនី​វង្ស​ថ្មី ដោយ​ហ្វ្រាំ​មិន​សុ​ី បាន​ជ្រុល​ទៅបុក​រះ​ម៉ូតូ​ចំនួន ៣​គ្រឿង និង​រថយន្ត​២​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រង របួសស្រាល ។ ចំណែក​អ្នកបើករថយន្ត បាន​ភៀសខ្លួន​បាត់​ភ្លាមៗ​ផងដែរ ។​ ​

សមត្ថកិច្ច​នៅ​កន្លែង​កើត ហេតុ បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​បានឃើញ​រថយន្ត​បង្កហេតុ បាន​បើក​ចុះ ស្ពាន ពី លិច​មក​កើត ដោយ​ឆ្លងស្ពាន​ព្រះមុនីវង្ស​ថ្មី ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ប៉ុន្តែ​ពេល​ចុះ​ពី​ស្ពាន ក្នុង​ល្បឿន​យ៉ាង​លឿន​ស្លេវ ហើយ​ហ្វ្រាំង​មិន​សុ​ី ស្រប​មាន​អ្នកដំណើរ នៅខាងមុខ​នោះ បណ្តាល​ឲ្យ​បុក​រះ ម៉ូតូ ៣​គ្រឿង ហើយ​ក្នុងចំណោម ម៉ូតូ​ទាំ​៣​គ្រឿង​នោះ មាន​១​គ្រឿង ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ ២​គ្រឿង ខូចខាត​បន្តិចបន្តួច ចំណែក​រថយន្ត​មួយគ្រឿង ខូចខាត​ផ្នែក​ខាងក្រោយ​ធ្ង់​ផងដែរ

ប៉ុន្តែ​មិនមាន​អ្នក​រង​បួស​ធ្ងន់ធ្ងរ​នោះទេ ដោយហេតុថា ខណ​:​រថយន្ត​កំពុង​ចុះ​ពីលើ​ស្ពាន​បាន​បន្តិច អ្នកបើកបរ​រថយន្ត បាន​ស្រែកប្រាប់​អ្នកធ្វើដំណើរ និង​ព្រូ ថា​រថយន្ត​ហ្វ្រាំង​មិន​ស៊ី ជួយ​ចុះ​រក​កំណល់​កល​ផង ។​ ​សាក្សី​បន្តថា ខណ​:​កំពុង​ស្រែក​ផង និង​មាន​អ្នក​លោត​ចុះ​រក ដុំ​ឈើ​កល​ផង​នោះ រថយន្ត​ក៏បាន​ជ្រុល​បុក​រះ​ម៉ូតូ ៣​គ្រឿង និង​រថយន្ត ២​គ្រឿង ដែល​កំពុងធ្វើដំណើរ នៅខាងមុខ​រថយន្ត​បង្ក​នោះ បណ្តាល​ដួលរ​ណូ​ក​រណែល ពេញ​លើ​ស្ពាន​តែម្តង ។

សាក្សី​បាន​រៀបរាប់​ទៀតថា ខណ​:​អ្នកបើកបរ​រថយន្ត​បង្ក ស្រែកប្រាប់​ឲ្យ​អ្នកដំណើរ ចៀស និង​អែប​ខាង​នោះ មាន​ម្ចាស់​ម៉ូតូ ដែល​រថយន្ត បុក​នោះ បាន​លោត​ចេញពី លើ​ម៉ូតូ​ព្រម​គ្នា​ដែរ ជាហេតុ រថយន្ត​បាន​កិន​ម៉ូតូ និង​បាន​រថយន្ត​១​គ្រឿង ដែល​នៅ​ពីមុខ​ជួយ​រង ទប់​ល្បឿន​រថយន្ត​ដឹក​ឥដ្ឋ​ផង​នោះ ទើប​រថយន្ត​បង្ក​អស់​ល្បឿន នៅលើ​ស្ពាន ដោយ​មិន​ជ្រុល ទៅមុខទៀត ទើប​មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ច្រើនជាង​នេះ ។​

​យោងតាម​ការនិយាយ​ប្រាប់ របស់​កម្មករ​ជញ្ជូន​ឥដ្ឋ ដែល​រួម​ដំណើរ​នៅលើ​រថយន្ត​ដឹក​ឥដ្ឋ បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត មាន ឈ្មោះ ឌិន អាយុ​ជាង​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​អញ្ចាញ ហើយ​រថយន្ត​នេះ ក៏​ដឹក​ឥដ្ឋ​ពី ព្រែក​អញ្ចាញ យកមក​ដាក់ ដេប៉ូ​េ​បស់​ឈ្មោះ ហៃ សុគ​ន្ឋ នៅ​ច្បារអំពៅ ។​ ​ក្រោយ​កើតហេតុ គេ​សង្កេតឃើញ​សមត្ថកិច្ច​ជាច្រើន​នាក់ រួមទាំង​លោក ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១ លោកនាយ​ប៉ូ​ស្តិ៍​ច្បារអំពៅ​ទី​១ បាននាំគ្នា​ចុះទៅ​ជួយ អន្តរាគមន៍ នៅ​កន្លែងកើតហេតុ និង​បញ្ជូន​រថយន្ត​បង្ក​ទៅ​ទុក នៅ​អធិការ​ខណ្ឌ​នគរបាល ខណ្ឌមានជ័យ ដើម្បី​ដោះ​ការខូចខាត ជា​ក្រោយ​។​ ​

ក្នុងករណី​គ្រោះថ្នាក់ ដ៏រ​ន្ឋ​ត់​ញាប់​ញ័រ បង្ក​ឲ្យ​ម៉ូតូ ខាត​ខាត ៣​គ្រឿង និង​រថយន្ត ២​គ្រឿង​នេះ ក្នុងនោះ ទី​១-​ម៉ូតូ​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-2916 បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ ស៊​ត់ សុ​ឃីម អាយុ ៣៨​ឆ្នាំ ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ផ្ទះជួល ភូមិ​បឹង​ឈូក សង្កាត់​និរោធ​, ទី​២-​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1M-9771 បើក​ដោយ​យិ​វជន ឈ្មោះ មុត សានិ​ត អាយុ ២៤​ឆ្នាំ ជា​បុគ្គលិក​រោងចក្រ​ទឹក​សុ​ទ្ឋៀ​នៅ​ចំការ​ដូង ស្នាក់នៅ​សង្កាត់​បឹងត្របែក

ខណ្ឌចំការមន និង​ទី​៣-​ឈ្មោះ សុ​ិ​ន រដ្ឋា អាយុ ២៦​ឆ្នាំ ជាង​បាញ់ថ្នាំ ស្នាក់នៅ​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ ។ ចំណែក​រថយន្ត រងគ្រោះ ម៉ាក​មី​ត​ស៊ុយ​មី​ត​ស៊ី ជា​រថយន្ត​ក្រុមហ៊ុន​កូ​ប៊ូ​តា បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ យឹម ដា​រា អាយុ ៣០​ឆ្នាំ ស្នាក់នៅ​សង្កាត់ ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា និង​រថយន្ត តួ​រី​ស ១​គ្រឿង​ទៀត ខូចខាត ផ្នែក​ខាងក្រោយ​ទាំង​២​គ្រឿង​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មនុស្ស រងគ្រោះថ្នាក់​ដល់​អាយុជីវិត នរណាម្នាក់​ទេ ។​ ​

សមត្ថកិច្ច​បន្តទៀតថា ចំពោះ​រថយន្ត​បង្ក ម៉ាក​គា ពាក់​ស្លា​លេខ ព្រៃវែង 3A-0228 បើកបរ​ដោយ​ឈ្មោះ ឌិន ។​ ​ក្រោយ​កើតហេតុ រថយន្ត​បង្ក និង​ម៉ូតូ រថយន្ត​រងគ្រោះ នគរបាល​មូលដ្ឋាន យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ដោះស្រាយ​សំណង ដល់​ជនរងគ្រោះ​ជា​ក្រោយ ។​IMG_1255 IMG_1256 IMG_1257 IMG_1254