ឧត្តរមានជ័យ៖.កាលវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ លោកវរសេនីយ៍ត្រីងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែងនិងសហការណ៍ជាមួយលោកវង្ស ភ័ក្រ មេឃុំអន្លង់វែង បាននាំយកអំណោយទៅចែកជូន ពលរដ្ឋក្រីក្រនិងមានជំងឺ ចំនួន៤គ្រួសារ ដែលទទួលបាន ពីសប្បុរជនជាថវិកា២.៤០០០០០រៀល.អង្ករ១៥០គីឡូក្រាម មីម៉ាម៉ា៦កេះតូច.ត្រីខ២យូរ.ស្ករស២គីឡូក្រាម.ប៊ីចេង២គីឡូក្រាម.អំបិល២គីឡូក្រាម.មុង២.ភូយ២ផ្តល់ជូន១.គ្រួសារកុមាកំព្រាចំនួន៣នាក់នៅភូមិអូរជញ្ជៀន ឃុំ ស្រុកអន្លង់វែង ទទួលបានអង្ករ៥០គីឡូក្រាម.មី២កេះ.ត្រីខ១យូរ.ទឹកត្រី១យូរ.ទឹកសុីអុីវ១យូរ.ស្ករស១គីឡូក្រាម.ប៊ីចេង១គីឡូក្រាម.អំបិល១គីឡូក្រាម.មុង១.ភួយ១និងថវិកា១លានរៀល។២-គ្រួសារចាស់ជរាទីទាល់ក្រ២.គ្រួសារនៅភូមិអូរជញ្ជៀន ឃុំ ស្រុកអន្លង់វែង ទទួលបានអង្ករ២៥គីឡូក្រាម.មី១កេះតូចនិងថវិកា៣០មឺុនរៀល។៣.ស្ត្រីមានជំងឺទឹកនោមផ្អែម១នាក់នៅភូមិអូរជញ្ជៀន ឃុំ ស្រុកអន្លង់វែង ទទួលបានអង្ករ២៥គីឡូក្រាម មី២កេះ.ទឹកត្រី១យូរ.ទឹកសុីអុីវ១យូរ.ត្រីខ ១យូរ.ស្ករស១គីឡូក្រាម.អំបិល១គីឡូក្រាម.មុង១.ភួយ១.នឹងថវិកា៤០មុឺនរៀលនិងថវិកាដល់កុមារតូចៗចំនួន១០ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ ២មឺុនរៀល។លោកវរសេនីយ៍ត្រី ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានមានប្រសាសន៍ថា ពិតមែនតែអំណោយទាំងអស់នេះ វាទេចទួចក៏ពិតមែន ក៏ប៉ុន្តែជួយបងប្អូនប្រជាពលរដ្ឋ បានមួយរយះធំផងដែរ។ហើយនៅក្នុងនោះ លោកវង្ស ភ័ក្រ មេឃុំអន្លង់វែង ក៏បានសុំអរគុណយ៉ាងខ្លាំងជាទីបំផុត ចំពោះសប្បុរជន ដែលបានជួយទាំងថវិកានឹងសម្ភរះដល់ប្រជាពលរដ្ឋលោក៕