សមត្ថកិច្ច​ប៉ូលីស​ឡោម​ព​ទ្ធ័ សំបុក​ក្រុម​កាច់ករ​ម៉ូតូ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ផ្អើល​ក្រុងព្រះសីហនុ ចាប់បាន​ជនសង្ស័យ​៤​នាក់ ដោយ​ម្នាក់​បាញ់រ​បូស​ជើង​

0

​ខេត្ត​ព្រះសីហនុ​៖​ក្រុម​ជនសង្ស័យ​ជំនាញ​កាច់​បំបែក​សោ​រក​ម៉ូតូ​ចំនូ​ន​៤​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ក្រុងព្រះសីហនុ​ធ្វើការ​ឡោម​ព​ទ្ធ័ ចាប់​ខ្លូន​បានជា​បន្តបន្ទាប់​នៅក្នុង​ផ្ទះ​ជូ​ល​មួយកន្លែង​ត្រង់ចំណុចIMG-20160129-WA0000​នៅ​ខាងក្រោយ​ផ្សារលើ ស្ថិតនៅក្នុង ភូមិ​០១ សង្កាត់​០៤ ក្រុងព្រះសីហនុ កាស​ពីរ​ព្រលុប​វេលា​ម៉ោង​ប្រមាណ​១៨​និង​០០​នាទី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​។​ដោយ​ក្នុងករណីនេះ​សមត្ថកិច្ច​ក៍បាន​មានការ​ផ្ទះ​អាវុធ​ជាច្រើន គ្រាប់​ផងដែរ បណ្តាល​ឲ្យ ជន សង្ស័យ ម្នាក់​ក្នុងចំណោម​៤​នាក់​រងរបួស ជាហេតុ​ធ្វើ​ឲ្យ​មាន ការភ្ញាក់ផ្អើល​ពេញ ក្រុង ព្រះសីហនុ​។​
.​លោក វរៈសេនីយ៍ឯក កុល ផា​លី ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ បាន​បញ្ចាក់​ប្រាប់​ឲ្យ​ដឹងថា​ជន សង្ស័យ​ដែល​បាន​ចាប់​ខ្លូន​ខាងលើ​មានឈ្មោះ​ទី ១.​ថាច់ ចាន់​ធឿន ហៅ​គា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ
២.​លឿង លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ មិន​ពិតប្រាកដ (​ជា​មេក្លោង​) ហើយ​មាន​ដីកា ចាប់ខ្លួន ឃុំខ្លួន​លេខ ២១៤៨ ចុះ​ថ្ងៃទី​២២.០៩.២០១១ ពីបទ​លួច នៅ​ភូមិ​០១ សង្កាត់​០៤ ក្រុងព្រះសីហនុ ជនសង្ស័យ​នេះ ខណៈពេល​បំរុង​ព្យាយាម​រត់គេច​ខ្លូន​ត្រូវបាន​សមត្ថកិច្ច​បាញ់ គំរាម​០១​គ្រាប់ ចុច​ដី បណ្តាលឱ្យ​ផ្លាត​ត្រូវ​ជើង​ខាងឆ្វេង (​របួស​) បច្ចុប្បន្ន​សំរាក​នៅ​មន្ទី​ពេទ្យ​បង្អែក ខេត្ត ព្រះសីហនុ ។​៣. មឿ​ន ភាព ហៅ​ខ្មៅ ហៅ​តឿ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​និង ទីលំនៅ មិន​ពិត ប្រាកដ (​ធ្លាប់​ជាប់ ពន្ធនាគារ រយះពេល​៧​ខែ ពីបទ​ចោរកម្ម លួច​កាច់​បំបែក​សោ​រក​ម៉ូតូ ចេញពី​ពន្ធនាគារ ខែ​០៤ ឆ្នាំ​២០១៤ និង​ទី​៤​ឈ្មោះ ឈៀង ឡុ​ក ហៅ​ពៅ ហៅ​រ៉ា តាម​ដីការ​បង្គាប់​អោយ​ចាប់ខ្លួន នៅ​ចំនុច ផែ រ៉ូយ៉ាល់ ស្ថិត​ក្នុងភូមិ​៣​សង្កាត់​លេខ​៣​។​ក្រោយពេល​ចាប់​ខ្លូន​សមត្ថកិច្ច​បានធ្វើ​ដកហូត​បា​នវ​ត្តុ​តាង រូ​មមា​នទី​១.​ម៉ូតូ​ចំនួន ០៣​គ្រឿង (០២​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព និង​០១​គ្រឿង​ទៀត ម៉ាក​C125 សេរី​ឆ្នាំ​២០១១ ជា​ផល នៃ​អំពើចោរកម្ម​)​ទី​២. ដែក​សម្រាប់​កាច់​បំបែក​សោ​រក​ម៉ូតូ​ចំនួន​០២ ទី​៣.​ដង្កាប់ ០១​ទី​៤. ស្លាក​លេខ ០១ ទី​៥. ប្រដាប​សេព​គ្រឿងញៀន​មួយចំនួនធំ​។​ជុំវិញ​ការចាប់​ខ្លូន​ជនសង្ស័យ​ខាងលើនេះ សមត្ថកិច្ច​ប៉ូលិស បាន​បញ្ជាក់ថា​ជនសង្ស័យ​ចំនូ​ន​៣​នាក់ គឺ​ឈ្មោះ​ថាច់ ចាន់​ធឿន ហៅ​គា​. លឿង លី .​និង​មឿ​ន ភាព ហៅ​ខ្មៅ ហៅ​តឿ​កាលពី​យប់​កាលពី​ម៉ោង​០២​ទៀបភ្លឺ ចូល​ថ្ងៃទី ២៨.០១.២០១៦​បានធ្វើ​សកម្មភាព កាច់ បំបែក​សោ​រក​ម៉ូតូ​ចំនូ​ន​មួយគ្រឿង​បានសម្រេច ហើយក៍​បាន​រត់គេច​ខ្លូន​បាន​ស្រមោល​តាំង ពី​ពេលនោះ រហូតមក​។​ក្រោយពីរ​ហេតុ​កា​នេះ​ភ្លាម សមត្ថកិច្ច​ប៉ូលិស​បាន​បើក​ការ​ស៊ិ​ប​អង្កេត ចុះ​ស្រាវជ្រាវ​យ៉ាង យកចិត្តទុកដាក់ ជា​លទ្ធផល​ឈានដល់​កា​ចាប់​ខ្លូន​ទាំង​សំបុក​តែម្តង​។​បច្ចុប្បន្ន ជនជាប់សង្ស័យ​ទាំង​៤​នាក់​កំពង់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ធ្វើការ​សាកសួរ​បន្ថែរ​ដើម្បី​កសាង​សុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចាត់ការ​តាម​និ​តី​វិធី​នែ​ច្បាប់​៕IMG-20160129-WA0005 12553020_946195725471749_3622962410142947055_n 12512322_946284865462835_3558832052193925876_n 12647403_946284968796158_3123277010500047606_n