មេ​កន្ទុយលេខ​ដុះ​ស្លែ​រាប់​ឆ្នាំ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចុះបង្ក្រាប ដោយ​ឃាត់​ខ្លូន​បាន​ម្នាក់

0

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​ខេត្ត ដឹកនាំ​ដោយ​លោក​ជុំ​សែន​សទ្ធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ឆ្មក់​ចូល​កណ្តាល​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី កន្លែង​កត់​កន្ទុយលេខ​(​ឆ្នោត​)​ដុះ​ស្លែ​ជា​យូរ​មកហើយ​ធ្វើឱ្យ​អ្នកញៀន​នឹងរូបភាព សុវណ្ណារិទ្ធ (5) (1)​ល្បែង​នេះ ខ្លះ​រត់​ផ្អើល​ពេញ​ផ្សារ និង​ខ្លះទៀត​ព្រលឹងចុងសក់ រត់គេចខ្លួន​បាត់ស្រមោល ហើយ​ឃាត់ខ្លួន​ស្ត្រី​មេ​ឆ្នោត​ម្នាក់​រឹបអូស​បាន​ទូរស័ព្ទដៃ​១​គ្រឿង​, ក្រដាស់កាតុង​កត់​កន្ទុយ​លេខឆ្នោត​ជាច្រើន ព្រមទាំង​ប្រាក់​មួយចំនួន​ផងដែរ ។​

​ហេតុការណ៍​ចុះបង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៦​ស្ថិតនៅក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ស្ត្រី​កត់​កន្ទុយ​លេខឆ្នោត ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ងួន សុខ​ងី​ម អាយុ​៣២​ឆ្នាំ ជា​អាជីវករ​លក់ដូរ និង​ប្តូរប្រាក់ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។​សូមបញ្ជាក់ថា ស្ត្រី​មេ​ឆ្នោត​ដុះ​ស្លែ​ម្នាក់​ខាងលើនេះ ត្រូវ​
​បាន​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​យកទៅ​ស្នងការ ដើម្បី​ធ្វើការ​អប់រំ និង​ផាកពិន័យ​យ៉ាង​ចាស់ដៃ​ម្តង​រួចទៅហើយ តែ​នៅ​មិន​រាងចាល​លុះ​បន្ទាប់​
​ពី​ត្រឡប់មកផ្ទះ​វិញ​ចាប់ផ្តើម​កត់​កន្ទុយលេខ​(​ឆ្នោត​)​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ទៅទៀត​។​តែ​គេ​មិន​ធ្លាប់​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះទៅ​ធ្វើការ​បង្ក្រាប​នោះឡើយ ហើ យ​ទើប​នៅថ្ងៃនេះ​ត្រូវ​ព្រះរាជអាជ្ញា​ដឹក នាំ​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​តែម្តង ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត បានឱ្យដឹងថា កន្លែង​កត់​កន្ទុយលេខ (​ឆ្នោត​) ដុះ​ស្លែ​មួយ​នេះ ស្ថិតនៅក្នុង​ផ្សារ​សាមគ្គី​ប៉ា​ហ៊ី​ដោយ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​យូរ​ខែ​ឆ្នាំ​មកហើយ ដែល​គេ​ឃើញ​អ្នកញៀន​ល្បែង​ទាំងនោះ មាន​មនុ ស្ស​ប្រុស​ស្រីក្មេង​ចាស់​ទាំង​ប្រជាពលរដ្ឋ​ធម្មតា​អាជីវករ​និង​មន្ត្រីរាជការ​មួយចំនួន​ផងដែរ​។​ប្រភព​បន្តទៀតថា​ក្រោយពី​ទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច​សម្ងាត់ ទើប​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​ចុះ​ឆ្មក់ បង្ក្រាប​កន្លែង​លេងល្បែង​កត់​កន្ទុយលេខ​(​ឆ្នោត​) នេះ​តែម្តង ។ ព្រឹក​ទី​២៨ ខែមករា បញ្ជូនទៅ​តុលា ការ​ខេត្ត​។​

​ប្រភព​ព័​ត៏​មាន​ពី​ពលរដ្ឋ​ដែល​ធ្វើដំណើ​មក​ទិញ​សម្ភា​រះ​និង​ត្រី​សាច់​បន្លែ​ក្នុង​ផ្សារ​សាមគ្គី​ប៉ា​ហ៊ី​ថា​ពួកគាត់​ពេញចិត្ត​និង​សម​ត្ត​កិច្ច​បាន​ចុះមក​បង្ក្រាប​កន្លែង​ញៀន​កន្ទុយលេខ​ដុះ​ស្លែ​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​អាជីវករ​កំពង់​លក់ដូរ​ក្នុង​ផ្សារ​ប្រភព​ព័​ត៍​មានបាន​បន្តទៀតថា​ទីតាំង​ទទួល​ក​ន្ទុ​លេខ​ដែល​ដុះ​ស្លែ​ធំៗ​មាន​៤​កន្លែង​ដែល​សម​ត្ត​កិច្ច​បាន​ចុះបង្ក្រាប​១​ដង​២​ដង​តែ​ពួកគេ​លក់​លើស​ដើម​សម​ត្ត​កិច្ច​និង​តុលាការ​អ្នក​ចាប់​ផ្លាក​ជា​ពិន័យ រួច​ដោះលែង ទុក​សំរាប់​ដាក់​បន្ត ចំណែក​មេ​កន្ទុយលេខ​ដែល​ដុះ​ស្លែ ធំជាងគេ​នោះគេ​ស្គាល់​ទី​១ ប្រុស លាប​ភេទ​ប្រុស​អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​ជា​មេ​ទទួល​កន្ទុយលេខ​យ៉ាង​ដុះ​ស្លែ​រាប់​ឆ្នាំ​ហើយ​បើតាម​អាជីវករ​ដែល​លក់ដូរ​នៅ​ពីមុខ​កន្លែង​មេ​កន្ទុយ​ដ៍​ធំ​បាន​និយាយថា​មិនឃើញ​សម​ត្ត​កិច្ច​ណា​ចុះមក​បង្ក្រាប សង្ស័យ​មាន​ខ្នង​ឬ​ក៍​អ្នកមានអំណាច​ដាក់​ខែ​ដុះ​ស្លែ ។​

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ សប្បាយរីករាយ​យ៉ាងខ្លាំង ខណៈ​សមត្ថកិច្ច​នគរ​បាល បាន​ចុះបង្ក្រាប​បន ល្បែងស៊ីសង គ្រប់​ប្រភេទ​ជាច្រើនលើក​
​ច្រើនសារ​នៅក្នុង​ក្រុងប៉ៃលិន ព្រោះ​ល្បែង​កើនឡើង​កាន់តែច្រើន នោះ​នាំមក​នូវ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ ករណី​លួច ប្លន់ កាប់សម្លាប់ ក៏​កាន់​តែមាន​ច្រើនឡើង​បង្ក​ទៅជា​អសន្តិសុខ​ក្នុងសង្គម​ផងដែរ​ហើយ​ថ្មីៗ​នេះ​ក៏មាន​ចោរ​ចូល​ប្លន់​កន្លែង​វេរ​លុយ​វី​ង​អា​រក​.​បុរស​ម្នាក់​ប៊ិះ​នឹង​ស្លាប់​ដែរ​។​ក្រៅពីនេះ​ក៏មាន​បញ្ហា​គ្រឿងញៀន​កំពុងតែ​ត្រូវ​បានគេច​រាចរ​ចែកចាយ​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ក្រុងប៉ៃលិន​ហើយ​នៅតាម​ភូមិ​ជាច្រើន តែ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចាប់​មេ​ឈ្មួញ​ធំ​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​នោះឡើយ ឃើញតែ​ចាប់បាន​អ្នកប្រើប្រាស់ យកទៅ​ផាកពិន័យ​យ៉ាង​ចាស់ដៃ​រួច​ដោះលែង​ទៅ វិញ​យ៉ាង​រលូន ៕រូបភាព សុវណ្ណារិទ្ធ (5) រូបភាព សុវណ្ណារិទ្ធ (3) រូបភាព សុវណ្ណារិទ្ធ (5) (1)