កំពត៖ ក្នុងតួនាទីភារកិច្ចអនុវត្តជាប្រចាំដើម្បីផ្តល់ការធានានិងការកក់ក្តៅអំពីសុវត្ថិភាពចំណីអាហារជូនដល់ប្រជាពលរដ្ឋហូបចុកនិងប្រើប្រាស់ ដោយមានការណែនាំជំរុញជាបន្ទាន់ពីអគ្គនាយកដ្ឋានកាំកុងត្រូល ។
នៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០១៦ មន្ត្រីសមត្ថកិច្ចសាខាកាំកុងត្រូលខេត្តកំពត ខេត្តកែបសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកំពត និងគណកម្មការ ផ្សារបានចុះត្រួតពិនិត្យនូវផលិតផលទំនិញដែលបានចរាចរដាក់តាំងលក់ ពិសេសផ្តោតទៅលើការធ្វើតេស្តជាបឋម ទៅលើ់ផលិតផលស្ករត្នោត និងទឹកត្រាំ មឹក បង្គា ដើម្បីស្វើងរកសារធាតុហាមឃាត់ឈ្មោះថាsodiumhydrosulfite(ម្សៅស)នៅក្នុងផ្សារសាមគ្គីក្រុងកំពតខេត្តកំពត។ជាលទ្ធផលការធ្វើតេស្តពុំឃើញមានវត្តមានសារធាតុគីមីហាមឃាត់នៅក្នុងស្ករត្នោតនិងទឹកត្រាំមឹក បង្គាទេ។
នៅក្នុងពេលនោះបើតាមការអោយដឹងពីអាជីវករថា ស្ករត្នោតសំរាប់ខេត្តកំពតរដូវកាលនេះដើមឆ្នាំអុីចឹងនៅសំបូរពុំមាននាំចូលពីខាងក្រៅទេហើយអ្នកផលិតស្ករត្នោតក្នុងខេត្តក៏ដូចជាមិនទាន់ដល់ថ្នាក់ចេះបច្ចេកទេសលាយសារធាតុគីមីអោយស្ករសដែរ មានតែលិចលឺថាស្ករត្នោតមានលាយជាមួយស្ករស ហើយចំពោះដល់ខែ វស្សាវិញមិនហ៊ាធានាព្រោះអត់ស្ករលក់ហើយនាំចូលពីខាងក្រៅខេត្ត។លោក ពា សារីអនុប្រធានសាខាកាំកុងត្រូលបានអោយដឹងថាសារធាតុគីមីsodiunhydrosulfiteគឺជាសារធាតុច្បាប់ហាមឃាត់មិនអោយយកមកប្រើដាក់ក្នុងចំណីម្ហូបអាហារនោះទេ។ព្រោះវាអាចបណ្តាលអោយប៉ះពាល់ដល់សុខភាពមានជម្ងឺច្រើនប្រភេទ ឫអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបរិភោគផងដែរ។លោកពា សារីក៏បានអប់រំណែនាំដល់អាជីវករត្រូវមានការប្រុងប្រយ័ត្ន បើមានការទទួលពីអ្នកលក់បោះដុំចែក ចាយត្រូវចេះសង្កេតមើលពីអត្តសញ្ញាណស្ករយ៉ាងហោចណាស់ក៏ត្រូវដឹងពីប្រភពទំនិញនិងអ្នកចែកចាយលក់អោយបានច្បាស់លាស់ដែរ បើមិនដូច្នោះទេសត្ថកិច្ចរកឃើញនាំអោយខាតបង់និងប្រឈមមុខចំពោះច្បាប់ទៀតផង។ ជាមួយនោះសមត្ថកិច្ចកាំកុងត្រូលក៏បានធ្វើការណែនាំអប់រំដល់អាជីវករលក់ប្រហិត សាច់ប៉ាតេច្រកថង់ក្លាស្សេហាមមិនអោយដាក់តាំងលក់ក្រៅធុងក្លាស្សេទេ ដោយធ្វើយ៉ាងនេះនាំអោយខូចពុកស្អុយបង្កគ្រោះថ្នាក់សុខភាពដល់អ្នកហូប សមត្ថកិច្ចកិបានធ្វើកិច្ចសន្យាជាមួយអាជីវករបើនៅមិនអនុវត្តតាមការណែនាំសមត្ថកិច្ចនិងចាត់វិធានការណ៍តាមផ្លូវច្បាប់ ៕