បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​បាញ់​ឲ្យ​រងរបួស​សមត្ថកិច្ច​ស​ង្ស័​យ​ជា​រឿង​គំនុំ​

0

​កំពត​៖ បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​លួច​បាញ់​ឲ្យ​រងរបួស​ម្រាមដៃ​ឆ្វេង​មួយ​គ្រាប់​ជិត​ដាច់​ម្រាម ដោយ​អាវុធ​AK កាលពី​វេលា​ម៉ោង​៨•៣០​នាទី​យប់​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៦​ស្ថិត​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ជាប់​និង​ព្រំប្រទល់​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ​។IMG-20160128-WA0161​​យោងតាម​សំដី​ស្ត្រី​ឈ្មោះ ពៅ ភាព អាយុ​៣៦​ឆ្នាំ​ជា​ប្រព​ន្ឋ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថាៈ នៅ​មុនពេល​កើតហេតុ គោ​ដែល​ចង​នៅ​ក្រោមផ្ទះ​បាន​របូត​ចំណង រួច​ប្តី​គាត់​(​ជនរងគ្រោះ​) ចុះពីលើផ្ទះ​ទៅ​ចាប់​គោ​ចង ក្រោយពី​ចង​គោ​ហើយ​ប្តី​គាត់​បាន​ឡើងមក​លើផ្ទះ​វិញ​រួច​បិទ​គន្លឹះទ្វា រៀប​និង​ចូលដេក ស្រាប់តែ​ឮសូរ​ស​ម្រឹ​ប​ជើងមនុស្ស​ដើរ​នៅ​ពីមុខ​ផ្ទះ ពេលនោះ​ប្តី​គាត់​ក៍បាន​កាន់​ពឹ​ល​
​ចុច​សំដៅ​មាត់ទ្វា​ផ្ទះ ប៉ុន្តែ​មិនទាន់​បើកទ្វា​ទេ គាត់​លបមើល​តាម​ប្រហោង​ទ្វា មិនទាន់​ទាំង​ឃើញ​អ្វី​ផង​ស្រាប់តែ​ស្នូរ​ផ្ទះ​អាវុធ​ប្រាវ​បាញ់​ពីមុខ​ផ្ទះ​មក​សំដៅ​មាត់ទ្វា​ផ្ទះ​បណ្តាល​ឲ្យ​ធ្លាយ​មាត់ទ្វា​ផ្ទះ​រួច​ត្រូវ​ម្រាមដៃ​ប្តី​គាត់​ខាងឆ្វេង​បន្ទាប់​កូនដៃ​បែក​ឆ្អឹង​ជិត​ដាច់​ម្រាមដៃ​។​​ក្រោយពី​កើតហេតុ​ជិត​កន្លះ​ម៉ោង​ក្រោយមក ទើប​ម្តាយបង្កើត​ប្តី ត្រូវ​និង​ម្តាយក្មេក​ខ្លួន និង​ក្មួយៗ​ដែលមាន​ផ្ទះ​នៅ​ជិតគ្នា​មក​សួរនាំ រួច​ហើយក៍​នាំ​អ្នករងគ្រោះ​មកកាន់​មណ្ឌល​សុខភាព​ឃុំ​ស្ទឹង​កែវ​ដែល​នៅជាប់​ព្រំប្រទល់​និង​កន្លែងកើតហេតុ​ដើម្បី​ឲ្យ​ពេទ្យ​រុំ​របួស​ទាំងយប់​។​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀតថាៈ នៅវេលា​ម៉ោង​២​រំលង​អា​ធ្រា​ត​ទើប​កំលាំង​នគរបាល​ប៉ុស្តិ​និង​កំលាំង​អធិការ​ស្រុក​ឈូក​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យ​។​​លោក អួន សី​ុ​វុ​ធ​ថា អធិការ​ង​ទទួលបន្ទុក​ព្រហ្ម​ទ​ណ្ឌ័​ស្រុក​ឈូក​បាន​ឲ្យ​ដឹងថាៈ​ជនរងគ្រោះ​មានឈ្មោះ ផាត់ តាប់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​បាន​រងរបួស​ម្រាមដៃ​ឆ្វេង​បន្ទាប់ពី​កូនដៃ ដោយ​ជន​មិន​ស្គាល់​លប​បាញ់​និង​អាវុធ​AK​ចំនួន​ពីរ​ទៅ​បី​គ្រាប់​គឺ​ផ្ទុះ​ដោយ​ស្វ​យ័​ប្រ​វត្ត​មួយ​ប្រាវ​ប៉ុន្តែ​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​ដែល​ចុះទៅ​ពិនិត្យឃើញ​សំបក​គ្រាប់​អាវុធ​Ak តែមួយ​គ្រាប់​ទេ​និង​ត្រូវ​ធ្លាយ​មាត់ទ្វា​ផ្ទះ​តែមួយ​កន្លែង​ដែរ​។ លោក​បន្តទៀតថាៈ​ជុំវិញ​ករណី​លប​
​បាញ់​ជនរងគ្រោះ​ពី​សំណក់​ជន​មិន​ស្គាល់មុខ​នេះ តាម​ការសន្និដ្ឋាន​ជាបឋម​មិនមែនជា​ករណី​ប្លន់​ទេ អាចជា​រឿង​គុំនុំ​ច្រើនជាង ពីព្រោះ​ជនរងគ្រោះ​មាន​ជីវ​ភាពជា​មធ្យម​មិនជា​អ្នកមាន​ទ្រព្យសម្បត្តិ​អ្វី​ធំដុំ​នោះទេ​។​​លោក​បន្តទៀតថាៈ នៅក្នុង​ករណីនេះ​ខាងលើនេះ​សមត្ថកិច្ច​ក៍​មិនទាន់បាន​សាកសួរ​និង​ស្រាវជ្រាវ​ប្រភព​ពត៌មាន​ពី​ជនរងគ្រោះ​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ដោយ​ពេលនេះ​ជនរងគ្រោះ​កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ​។ ប៉ុន្ដែ​ទោះ បី​យ៉ាងណា​សមត្ថកិច្ច​និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ល្មើស​ឲ្យ​ទាល់តែ​ឃើញ​ក្នុងពេល​ដ៍​ខ្លី​ខាងមុខនេះ​៕IMG-20160128-WA0163