ខេត្តពោធិ៍សាត់៖ រថយន្តចំណុះ៥តោនអត់ស្លាកលេខមួយគ្រឿងបានបុកមនុស្សម្នាក់កំពុងជិះម៉ូតូមកច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់និងកន្លែងភ្លាម ហើយអ្នកបើករថយន្តបង្ករនោះចុះរត់គេចបាត់ស្រម៉ោល។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវលំមួយខ្សែកាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចម្ដុំស្រែម្កាក់ ភួមិវាលវង់ ឃុំរកាត ស្តុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។លោក វង សាវេ៉ត អធិការដ្ឋានស្រុកភ្នំក្រវាញ បានឲ្យដឹងថា បើតាមសាក្សីបានឃើញឧប្បហេតុនេះនិយាយថា មុនពេលកើតហេតុមុនដំបូងគេឃើញ ជនរងគ្រោះឈ្មោះ ធី បុត អាយុ១៦ឆ្នាំ មានទីលំនៅភួមិឃុកើតហេតុខាងលើ បានជិះម៉ូតូប្រភេទវ៉េវ ព័ណ៍ក្រហមគ្មានស្លាកលេខគ្មានពាក់មួកសុវត្ថភាព បានចរាចរណ៍ពីត្បូងទៅជើង លើផ្លូវលំមួយខ្សែដោយល្បឿនលឿន ។ ស្របពេលនោះស្រាប់តែមានអ្នកបើកបរថយន្តប្រភេទហ៊ីយ៉ាន់ដាយមួយគ្រឿងព័ណ៍សឆ្នូតខៀវ គ្មានស្លាកលេខបានចរាចរណ៍មកពីទិសជើងទៅត្បូង ដោយល្បឿនលឿន ក៍បានវេចង្កូតទៅបុកអ្នកបើកម៉ូតូនោះកំពុងជិះមកច្រាស់ទិសបណ្ដាលឲ្យបែកក្បាលស្លាប់និងកន្លែងតែម្ដង។លោកអធិការបន្តថា ក្រោយកើតហេតុភ្លាមជនបង្ករក៍បានចុះពីរងយន្តគេចខ្លួនបាត់ស្រមោល ដោយរូបលោកបានបញ្ជារឲ្យកម្លាំងនគរបាលចរាចរណ៍ស្រុកភ្នំក្រវាញចុះវាស់វែងកន្លែងកើតហេតុ ប្រគល់សពឲ្យក្រុមគ្រួសារនិងយកវត្ថុតាងទាំងរថយន្តនិងម៉ូតូមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុក និងតាមស្រាវជ្រៀវជនបង្ករចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕