ខេត្តពោធិ៍សាត់៖ ស្ត្រីម្នាក់ត្រូវបានកងកម្លាំងអាវុធហត្ថស្រុក ធ្វើកាឃាត់ខ្លួនជាមួយវត្ថុតាងគ្រឿងញៀន យកមកកាន់ទីមញ្ជារការស្រុកដើម្បីបំសំណុំរឿងបញ្ជូលមកទីបញ្ជារការអាវុធហត្ថខេត្តចាត់កាបន្ត ។ ហេតុការណ៍ឃាត់ខ្លួននេះកាលពីមោ៉ង៧យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភួមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
បើតាមមន្ត្រីអាវុធហត្ថមេបញ្ជារការស្រុកបាកានលោក ហ៊ួន ហាំង បានឲ្យដឹងថា ស្ត្រីត្រូវចាប់ខ្លួននោះឈ្មោះ ថង សុជា អាយុ៣០ឆ្នាំ រស់នៅភួមិកើតហេតុខសងលើ។
លោកមេបញ្ជារការអាវុធហត្ថដដែលរូបនោះបានបន្តថា ក្រោយពេលកម្លាំងអាវុធហត្ថស្រុកបាកានដាក់កាសង្ស័យលើមុខសញ្ញាចែកចាយគ្រឿងញៀននេះរូចមក ក៍បានស្រាវជ្រៀវនិងសើុបអង្កេត មុខសញ្ញានេះដោយប្រើប្រាស់កម្លាំងសំងាត់ផង និងកម្លាំងលន្ត្រីអាវុធហត្ថផងដើម្បីតាមដានសកម្មភាពនេះ ។ ស្រាប់តែនៅវេលាមោ៉ង៧និង០០នាទីយប់ខាងលើ ដឹងថាស្ត្រីនេះបង្ហាញសកម្មភាពចែកចាយនៅលើដងផ្លូវរទេះគោក្របីហើយ ក៍កម្លាំងអាវុធហត្ថស្រុកបានចុះដល់ទីតាំងចែកចាយនេះចាប់ស្ត្រីនេះ ឆែកឆេក៍ឃើញ មានបទល្មើសថ្នាំញៀនចំនួនពីកញ្ចប់តូចៗ ប្រភេទម្សៅក្រាមមា៉ទឹកកក និងទូរស័ព្ទមួយគ្រឿង កម្លាំងយើងក៍បានចាប់យកមកកាន់ទីបញ្ជារកាអាវុធហត្ថស្រុកបាកានតែម្ដង ដើម្បីសួនាំជនសង្ស័យនិងបង្ករសំណុំរឿងជាមួយវត្ថតាងមកកាន់ទីបញ្ជារការដ្ឋានអាវុធហត្ថខេត្ត ចាត់កាបន្តទៅតុលាកា៕