ខេត្តកំពង់ឆ្នាំង៖ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងពេលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអត្តសញ្ញាណបណ្ឌ័ គំរូថ្មី ដល់ប្រជាពលរដ្ឋចំនួន១.៥២៣នាក់ នៅព្រឹកថៃ្ងទី២៨ ខែមករាឆ្នាំ២០១៦នៅ ក្នុងបរិវេណវត្តពោធិ ស្ថិតក្នុងភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង បានថ្លែងថា “ អត្តសញ្ញាប័ណ្ណខ្មែរមានសារៈសំខាន់ណាស់សំរាប់ធានាសិទិ្ធសេរីភាព និងកាតព្វកិច្ច របស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ ដែលអាចយកទៅប្រើប្រាស់បានដោយស្របច្បាប់,ធានាផលប្រយោជន៍ក្នុងការចូលបំរើការងារផ្សេងៗ បានដោយស្របច្បាប់ និងសំរាប់ចូលរួមចុះឈ្មោះបោះឆ្នោតនិងទៅបោះឆ្នោតជ្រើសតំណាងរបស់ខ្លួន ដែលខ្លួនបានពេញចិត្ត” ។
លោក អភិបាលខេត្ត មានប្រសាសន៍បន្តថា៖ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ស្ថេរ ភាព និងរក្សាបានសណ្តាប់ធ្នាប់សង្គមបានល្អគ្រប់ទីកន្លែង ដែលកត្តាទាំងអស់នេះបានធ្វើអោយប្រទេសកម្ពុជាមានអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានធ្វើអោយជីវភាពប្រជាពលរដ្ឋនៅទូទាំង ប្រទេសមានភាពរីកចំរើនជាលំដាប់ផងដែរ។ទន្ទឹមនឹងមានការរីកចំរើនលើគ្រប់វិស័យប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ក៏ត្រូវការជាចាំបាច់នូវអត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរសំរាប់ប្រើ ប្រាស់ក្នុងការដាក់ពា ក្យចូលធ្វើការងារផ្សេងៗ ។
លោក អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋថា៖ សូមបងប្អូនយកអត្តសញ្ញាណប័ណ្ណសញ្ជាតិជាតិខ្មែរគំរូថ្មីនេះទៅប្រើប្រាស់តាមតំរូវការចុះ តែសូមចេះថែររក្សាអោយបានគង់វង្សល្អ កុំអោយខូចខា តបាត់បង់ ព្រោះអត្តសញ្ញាណប័ណ្ណថ្មីនេះមានសុពលភាពរហូតដល់១០ឆ្នាំ។ សូមកុំយកអត្តសញ្ញាណប័ណ្ណនេះទៅអោយគេខ្ចីយកទៅថតចម្លងធ្វើការងារខុសច្បាប់ផ្សេងៗដែលនាំអោយមានផលលំបាកដល់ខ្លួនឯង ឬដាក់ប្រចាំខ្ចីប្រាក់ពីអង្គការផ្សេងៗ ព្រោះថាការបោះឆ្នោតឃុំសង្កាត់ជិតមកដល់ ហើយ សង្ឃឹមថា បងប្អូនដែលមានអត្តសញ្ញាណប័ណ្ណនឹងអាចបំពេញកាតព្វកិច្ចជាពលរដ្ឋល្អចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាតំណាងស្របច្បាប់របស់ខ្លួននៅក្នុងថ្ងៃខាងមុខ នេះ ដើម្បីការពារផលប្រយោជន៍ និងដើម្បីអភិវឌ្ឍន៍មូលដ្ឋានអោយមានជីវភាពប្រសើរឡើង។
នៅក្នុងកម្មវិធី លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានប្រគេនស៊ីម៉ង់ត៍ចំនួន៥តោន សំរាប់កសាងសមិទ្ធផលនានានៅក្នុងវត្តពោធិ និងបានឧបត្ថម្ភថវិកាដល់លោកសមត្ថកិច្ចទាំង៣ប្រភេទ និងប្រជាការ ពារភូមិ ដោយទទួលបានថវិកាចំនួន១០ម៉ឺនរៀលនៅក្នុងមួយអង្គភាពៗ ផងដែរ៕