​កម្មករសំណង់​ម្នាក់​ត្រូវបាន​ជើងកាង ០៣ នាក់​ព្រួត​គ្នា​វាយ​បែកក្បាល​ដេរ ៦០ ថ្នេរ​

0

​ ភ្នំពេញ​ កម្មករសំណង់ ០៣ នាក់​ដែលជា​ជើងកាង​នៅក្នុង​កន្លែង​ការ​ដ្ធា​ន​សំណង់​បូរី ប៉េង ហួត បាន​ព្រួត​គ្នា​ធ្វើ​សកម្មភាព​វាយ​ទៅលើ​កម្មករសំណង់​ម្នាក់​បណ្តាលអោយ​រងរបួស​ធ្ងន់​បែកក្បាល​ដេរ ៦០ ថ្នេរ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៤ វេលា​ម៉ោង ១១ និង ៤០ នាទី​នៅ​ភូមិ បា​យ៉ាប ផ្លូវ ១៩៨២ សង្កាត់ ភ្នំពេញ​ថ្មី ។​ ​

សមត្ថកិច្ច​បាន​និយាយថា ក្រោយពី​បានទទួល​នៅ​ពាក្យបណ្តឹង​ភ្លាម​សមត្ថកិច្ច​ទៅដល់​កន្លេង​កើតហេតុ​ស្តីពី​ករណី​ហឹ​ង្សា​ដោយ​ចេតនា​បាន​ឃាត់ខ្លួន​ជនដៃដល់​ចំនួន ០៣ នាក់​ជាក់ស្តែង​ទី​០១ ឈ្មោះ ខឿន ពិសី ភេទ​ប្រុស អាយុ ២១ ឆ្នាំ ទី​០២ ឈ្មោះ ហ៊ុន សារឿ​ត ភេទ ប្រុស អាយុ ២០ ឆ្នាំ និង ទៅ​០៣ ឈ្មោះ​អ៊ុក សុខ​ជា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ទាំង​០៣​នាក់​ជា​កម្មករសំណង់​ស្នាក់​ក្នុងការ​ដ្ធា​ន​សំណង់​ខាងលើ ឃាត់ខ្លួន ចំណែក​ជនរងគ្រោះ​មានឈ្មោះ ងួ​ងួន រចនា ភេទ ប្រុស អាយុ ២០ ឆ្នាំ​ស្នាក់នៅ​ជាមួយគ្នា​រងរបួស​ធ្ងន់ ដេរ ៦០​ថ្នេរ វត្ថុតាង​ដកហូត​បាន​មាន​ម៉ូតូ C 100 កូរ៉េ ពណ៍​ក្រហម​ពាក់​ស្លាក​លេខ ពោធិសាត់ ១C៨០១៥ ។​ ​

សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ​ជ​នស​ង្ស​យ័​ទាំង ០៣ នាក់​និង​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​ស្រែក​ឡូរ​ឡា​ពេលនោះ​ជនរងគ្រោះ​បានចេញ​ដើរទៅ​ដេក​មុន​បានធ្វើអោយ​ពួកគេ​ខឹង ក៍​យក​ដុំថ្ម​មក​វាយ និង​គប់​បែកក្បាល​បណ្តាលអោយ​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង ០៩ និង ១០ នាទី​យប់​ថ្ងៃទី ១២ ខែ​ឆ្នាំ​ដដែល​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព​ញ​រះ​កុស​មះ ៕01