បញ្ជូន​សព​ពលរដ្ឋ​ខ្មែរ​ម្នា​ក់មាន​ជ​ន្លោះ​ពេល​ផឹក​ស៊ី​ក្នុង​ដី​ថៃ​មក​កម្ពុជា​វិញ​

0

​បន្ទាយ​មាន​ជ័​យ៖ អគ្គ​កុងស៊ុល​ខ្មែរ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​សព​លករ​ខ្មែរ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ជ​ន្លោះ​ផឹក​ស៊ីជាមួយ​កម្មករ​ដូចគ្នា​នៅ​ខេត្ត​សាមុត​ប្រា​កាន​ប្រទេស​ថៃ​ត្រឡប់មក​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​យប់​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​២៨IMG_6329​មករា​២០១៦​។​យោងតាម​របាយ​ការ​របស់លោក ងែ​ត ប៊ុនលី អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ​ប្រទេស​ថៃ​បានអោយដឹងថា​សព​ជនរងគ្រោះ​ដែល​បាន​បញ្ជូនមក​កម្ពុជា​វិញ​កាលពី​យប់​ថ្ងៃទី​២៨​មករា​២០១៦​មានឈ្មោះ​ម៉ម ឌិ​ត ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ជ្រាប់​ចាស់​ឃុំ​ជប់​វា​រី​ស្រុក​ព្រះ​នេ​ត្ត​ព្រះ​ខេត្តបន្ទាយមានជ័យ​បាន​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​កម្មករ​នៅ​ខេត្ត​សាមុត​ប្រា​កាន​ហើយ​ត្រូវបាន​ស្លាប់​ថោ​យ​ករណី​ជ​ន្លោះ​ពេល​ផឹក​ស៊ី​ជាមួយ​ពលករ​ខ្មែរ​ដូចគ្នា​កាលពី​ម៉ោង​១៦​និង​៥០​នាទី​ថ្ងៃទី​២៧​មករា​២០១៦​។​
សព​ជនរងគ្រោះ​ក្រោយពី​ដឹក​មកដល់​ទឹកដី​កម្ពុជា​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​សូម​បញ្ជក់​ថា​សម្រាប់​ឆ្នាំ​២០១៥​កន្លងទៅនេះ​មាន​ពលរដ្ឋ​ចំណាកស្រុក​ស្របច្បាប់​និង​មិន​ស្របច្បាប់​ស្លាប់​ដោយ​មូលហេតុ​ផ្សេងៗ​ចំនួន​២១៣​ក្នុងនោះ​ស្រី​៥១​នាក់​កើន​ជាង​ឆ្នាំ​២០១៤៨៤​នាក់​ស្មើ​៦៥,១២​ភាគរយ​។​ដោយឡែក​ឆ្នាំ​២០១៥​មាន​ពលករ​ខែ្មរ​ចេញទៅ​ធ្វើការ​តាមរយះ​ក្រុមហ៊ុន​មាន​ចំនួន​៣៥០៧៩​នាក់​ហើយ​ត្រូវ​ថៃ​ចាប់បញ្ជូន​មកវិញ​មាន​ចំនួន​៦១១០៧​នាក់​៕IMG_6330