ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​តាម​ដីការ​ពាក់ព័ន្ធ​និងករណី​គ្រឿងញៀន​ជាង​១​គីឡូក្រាម​

0

​ខេត្តស្ទឹងត្រែង៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីការ​បង្គាប់​លេខ​៥៧៧​ចុះ​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៥​របស់លោក​ស្រី​បេ គឹម​យាង ចៅករម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១​គីឡូក្រាម ដែល​សមត្ថកិច្ច​បាន​ឃាត់12596514_1706509722906289_1827998850_nខ្លួន​មនុស្ស​៣​នាក់ កាលពី​ខែមករា​ឆ្នាំ​២០១៥​កន្លងទៅ​។​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ដីការ​បង្គាប់​របស់​តុលាការ បានធ្វើ​ឡើង​កាល​រសៀល​ថ្ងៃទី​២៧​មករា​២០១៦​ត្រង់ចំណុច​ផ្លូវ​ក្នុង​ក្រុង​មួយកន្លែង ខណៈ​ជនសង្ស័យ កំពុង​បើកបរ​រថយន្ត ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍​សង្កាត់​ស្រះ​ឬ​ស្សី ក្រុង ខេត្តស្ទឹងត្រែង​។​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីការ​នោះ​មានឈ្មោះ​លឿង ហៅ ខុង​លឿង ហៅ លឿង ចៃ ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​រស់នៅ​ភូមិ​វ៉ើ​ន​ខាំ ស្រុក​ខូង ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​។
​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ថ្ងៃទី​២៣​មករា​២០១៥​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បើក​ប្រតិបត្តិ​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល មាន​១​ឈ្មោះ លីវ ហ្វែ​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជនជាតិ​ចិន​មុខរបរ​មេការ​ភោ​ជនី​ដ្ឋា​ន​ចិន​(​ស៊ឺ ហាយ​) មាន​ទីលំនៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង​២ ឈ្មោះ​ស៊ីម សាវឿន ភេទ​ប្រុស​អាយុ​៥២​ឆ្នាំមាន​មុខរបរ យោធិន យោធភូមិភាគ​១ ទីលំនៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង និង​ទី​៣ ឈ្មោះ ចែវ ស៊ីន​អាន ភេទ​ប្រុស​ជនជាតិ​ចិន​កាត់​ខ្មែរ អាយុ​៥៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង​។​
​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើនេះ ត្រូវបាន​លោកស្រី បេ គឹម​យាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ចោទ​ពីបទ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង កាលពី​២៣​មករា​២០១៥ ជាមួយ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​១១៩១,២​ក្រាម​ដែល​បាន​ឆ្លើយថា បាន​ទិញ​ពី​ឈ្មោះ​លឿង ក្រោយពី​តុលាការ​ចេញ​ដីការ​បង្គាប់​អោយ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​អស់​រយះពេល​១​ឆ្នាំ​៧​ថ្ងៃ ជនសង្ស័យ​ខាងលើ​ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​ចំណុច​ខាងលើ​នោះ​តែម្តង​។​​នៅ​ព្រឹក​ថ្ងៃទី​២៨​មករា​នេះ ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តាម​ដីការ​នោះ ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕