​គណកម្មាធិការ​សមាគម អតីត​យុវជន​កម្ពុជា ស្រុក​អន្លង់វែង បានរៀបចំ​ពិធី​ប្រគល់​ប្រាក់ បេឡា មរ​ណះ​សង្គ្រោះ ជូន​គ្រួសារ​អតីត​យុវជន ដែល​បានទទួល​មរ​ណះ ភាព ចំនួន​៣​នាក់​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ គណកម្មាធិការ​សមាគម អតីត​យុវជន​កម្ពុជា ស្រុក​អន្លង់វែង បានធ្វើ​ពិធី​ប្រគល់​ប្រាក់ បេឡា មរ​ណះ​សង្គ្រោះ ជូន​គ្រួសារ អតីត​យុវជន ដែល​បានទទួល មរ​ណះ​ភាព ចំនួន​៣​នាក់​(​ស្រុក​អន្លង់វែង​៣​នាក់ នៅIMG_0882ក្នុង​ម្នាក់ៗ​ទទួលបាន ៤០.០០០០០​រៀល សរុប​១២.០០០.០០០​រៀល នៅ​ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ក្រោម​អធិបតីភាព លោក​វរសេនីយ៍ត្រី​ហាស់ ហេង អធិការរង​ស្រុក​អន្លង់វែង​និង​លោក​អនុសេនីយ៍ឯក​ទុយ ហុង លី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ជា​អនុប្រធាន ស​.​អ​.​ក ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មានការ​ចូលរួម​ដោយ លោក​អនុប្រធាន ស​.​អ​.​ក ស្រុក​និង មន្ត្រី​ពាក់​ព​ន្ធ័​មួយ ចំនួន ដែលមាន​ឈ្មោះ ដូចខាងក្រោម​៖ ១-​ឈ្មោះ​ឡេង ជឿន -២​ឈ្មោះ​សំ ឃីម -៣​ឈ្មោះ​ស្រី​វ សេង លៀប ក្នុង​មួយ​គ្រួសារ ទទួលបាន​៤០០០.០០០៛. ដែល​ស្ថិតនៅ​ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ថ្លែង​នៅ​ក្នង​ឱកាស​នោះ លោក​វរសេនីយ៍ត្រី ហាស់ ហេង អធិការរង​នគរបាល​ស្រុក បាន​មានប្រសាសន៍ថា ការនាំយក​ថវិកា​មក​ជូន​ថ្ងៃនេះ គឺជា​ការជួយ​សម្រួល​និង​ការរួមចំណែក​រំលែក​ទុក្ខ ក៏ដូចជា​ការលំបាក់រ​បស់​ក្រុមគ្រួសារ​សព ខ​ណះ​ពេលដែល​កំពុង​ជួប​បញ្ហា​ចំពោះមុខ​។​ការបាត់បង់ លោក​ទាំង​៣​នាក់ គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​មួយរូប មិន​ត្រឹមតែ​ប៉ុណ្ណោះ​កាលពី​នៅរស់ មន្ត្រី​យោធា​រូបនេះ​ក៏បាន​ពលី​កម្ម ជាច្រើន​ក្នុង​ការងារ​កងទ័ព ដើម្បី​ការពារ​បូ​រណះ​ភាព​ទឹកដី​ពី​សំណាក់ សត្រូវ​ឈ្លានពាន ដើម្បី​ជាតិ​មាតុភូមិ​ផងដែរ​៕IMG_0880