ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនក្មេងទំនើងបានម្នាក់ក្នុងចំណោមក្មេងទំនើងជាច្រើននាក់ដែលដេញកាប់គ្នាតាមដងផ្លូវសារធារណះយ៉ាងអនាធិបតេយ្យ និងបង្កការភ្ញាក់ផ្អើលផងដែរ។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ១៣ ឧសភា ២០១៤ មុខក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ កាប់ពីតូល តាមផ្លូវ១៨២កែងនិងផ្លូវ១១១ ស្ថិតនៅសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងទំនើងពីរក្រុមដែលគេដឹងថាក្នុងមួយក្រុមមានគ្នាប្រមាណ១០នាក់ដែលប្រដាប់ទៅដោយដាវសាមម៉ូរ៉ៃក្នុងដៃ បានដេញកាប់គ្នាតាមដងផ្លូវសារធារណះ យ៉ាងអនាធិបតេយ្យ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ភ្លាមៗគេបានឃើញសមត្ថកិច្ចចេញអន្តរាគមន៏ដែរតែ
ក្រុមក្មេងទំនើងទាំងនោះបានរត់គេចអស់ នៅសល់តែក្មេងទំនើងម្នាក់រួមជាមួយដាវសាមម៉ូរ៉ៃត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤។ ក្រោយពេលសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤រូចមក សមត្ថកិច្ចបានបញ្ជូនខ្លួនក្មេងទំនើងម្នាក់នេះទៅកាន់អធិការដ្ឋានខណ្ឌ៧មករាដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕