សៀមរាបៈ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាឃុំមួយជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងកំពង់ធំ និងជាចំនុចមួយ ដ៏សរសើបនិងជាតំបន់ដែលត្រូវហាមឃាត់ យ៉ាងខ្លាំងដោយសារតែមានសកម្មភាពរុករាន្ទកាប់បំផ្លាញព្រៃឈើយ៉ាង សកម្មពីសំណាក់ប្រជាពលរដ្ឋ ដើម្បីអាជ្រៀក នឹងដឹកជញ្ជូនមកលក់ឲ្យឈ្មួញយ៉ាងសកម្មក្នុងរូបភាពបទល្មើសព្រៃឈើ តែពុំត្រូវបានហាមឃាត់ពីសំណាក់សមត្ថកិច្ច រដ្ឋបាលព្រៃឈើ។
ជាក់ស្តែងព្រៃឈើដែលជម្រកសត្វបឹងពែ និងព្រៃអភិរក្ស ត្រូវបានគេធ្វើការដឹកជញ្ជូនតាមរយះកាឡេថង និងរទេះគោ បន្តកន្ទុយគ្នាដូចគេហែរកឋិន ក្នុងមួយយប់ៗ ចាប់ពី២០ទៅ៣០រទេះដែលត្រូវបានដឹកចេញពីព្រៃ តំបន់អភិរក្ស ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ឆ្លងកាត់ឃុំខ្វាវ មកដាក់នៅដេប៉ូស្រុកសូទ្រនិគមន៍ និងស្រុកជីក្រែង តែក្នុងនោះក៏ពុំមានចំណាត់ការ ពីសំណាក់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងនោះ ទេក្នុងនាមលោកជាប្រធានខណៈបញ្ជាការឯកភាពស្រុក បែរជាលោក ពៅ ប៊ុនធឿន ញ៉ុះញ៉ុងឲ្យឈ្មួញរកស៊ី ដឹកជញ្ជូនបទល្មើសព្រៃឈើ ដោយខុសច្បាប់ ថាកុំឲ្យខ្លាចនូវទង្វើរបស់អ្នកសារព័ត៌មាន ចង់ថតអីក៏ថតទៅ ចង់ផ្សាយអីក៏ផ្សាយទៅ កុំទៅឈឺក្បាល ។
និងសូមបញ្ជាក់ផងដែរថា ក្រោយពីលោក ពៅ ប៊ុនធឿន បានលើកឡើងនូវប្រសាសន៍ បែបនេះនៅក្នុងអង្គរ ប្រជុំកន្លងមក បន្ទាប់ពីអ្នកសារព័ត៌មាន បានធ្វើការចុះផ្សាយនូវសំដីរបស់លោក បែរជាលោកមានប្រតិកម្ម យ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៦ លោកបាននិយាយឡើងសរសៃករ ក្នុងភាពក្តៅក្រហាយដែលអ្នកសារព័ត៌មាន បានដកស្រង់សំដីរបស់លោកទៅធ្វើការចុះផ្សាយ តាមកញ្ជក់ទូរសទ្សន៍ និងកាសែត ហើយក្នុងនោះលោកបានទទួលស្គាល់ថាលោក បាននិយាយនូវពាក្យពេជ្របែបនេះមែន តែក៏ពុំគួរណាធ្វើការចុះផ្សាយ ចំណែកពាក្យដែលថា ខ្ញុំកាងបទល្មើសនោះ គឺខ្ញុំពុំបានកាងបទល្មើសទេ ខ្ញុំគ្រាន់តែនិយាយថា បើអ្នក សារព័ត៌មានថត ហើយទារលុយកាក់ សូមឲ្យប្រជាពលរដ្ឋប្តឹងទៅតុលាការ។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ សម្រាប់ឈ្មួញឈើដែលដឹកយ៉ាងសកម្ម ចូលស្រុកជីក្រែងមានឈ្មោះតាអាត, តាសុខ, លោក វណ្ណា, តាហួន, ចែណាយ , យាយប៉ោះ, តាយវិន ,ដែលជាមេឈ្មួញដុះស្លែរដឹកចូល ស្រុកជីក្រែង ចំនែកអ្នកដឹកតាមកាឡេថង ដឹកចូលស្រុកសូទ្រនិគមន៍ មានលោក ចំរើន, លោក ធា, លោក នឿន, លោក ប៉ៃ ជាអ្នកភូមិ កំបោអរ ក្រុមទាំងនេះបានធ្វើសកម្មភាពដឹកជញ្ជូនជាយូរឆ្នាំមកហើយ តែប្រហែលជាត្រូវរ៉ូវគ្នាជាមួយលោក ភោគ វរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងលោក នាយផ្នែករដ្ឋបាល ព្រៃឈើជីក្រែង ទើបអាចចរាចរណ៍បានយ៉ាងរលូន ហើយពុំដែលមានការបង្ក្រាបម្តងណាឡើយ ។
ដោយ ប៊ុន រដ្ឋា