​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​ការ​បូ​ប​បាន​០២​នាក់​បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣

0

​ភ្នំពេញ ៖ ជនសង្ស័យ​០៣​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​នារី​ម្នាក់​បានសម្រេច​ហើយ​ព្យាយាម​គេចខ្លួន​ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ហេតុ​ការ​ណ៏​ជិះ​ម៉ូតូ​ដេញតាម​ចាប់បាន​០២​នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច​និង​ជនសង្ស័យ​ម្នាក់ទៀត​រត់គេចខ្លួន​ចូលទៅក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ត្រូវ​សស​ត្ថ​កិច្ច​ចាប់បាន​ម្នាក់ទៀត​កាល​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​នៅ​ចំណុច​ផ្លូវ​លេខ​១៤០​កែង​ផ្លូវ​លេខ​៤៩ ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។​

​ប្រភពព័ត៌មាន​ពី​អ្នកឃើញ​ហេតុ​ការ​ណ៏​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនសង្ស័យ​០៣​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស​វី ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1F-1909 បានធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​

មិន​ស្គាល់​ម៉ាក​បានសម្រេច​រួច​ជនសង្ស័យ​ក៏​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ពី​កន្លែង​តើ​ត​ហេតុ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ហេតុ​ការ​ណ៏​នេះ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​រហូត ធ្វើឱ្យ​ក្រុម​ជនសង្ស័យ​ភ័យ​ក៏បាន​ដួល​ម៉ូតូ​ហើយ ពេលនោះ​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​បាន​០២​នាក់​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ព្យាយាម​រត់គេចខ្លួន អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​ប្រជា​ពលរ​ដ្ធ​និង​សមត្ថកិច្ច​ឡោ​ព័ន្ធ​ដេញចាប់​ភ្លាមៗ​តែម្តង ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​០៣​នាក់​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​៣ និង​ទទួល​ពាក្យ​ប្តឹង​ពី​ជនរងគ្រោះ តែ​ក្នុង​ហេតុ​ការ​ណ៏​នេះ​ផងដែរ​អ្នកសារព័ត៌មាន​បាន​តា​ម​យក​ព័ត៌មាន​ទៅតាម​វិជ្ជា​ជី​វះ ហើយក៏​ត្រូវបាន​លោក សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ ថា​ចាំ​មួយ​ភ្លេ​ត ចាំ​គាត់​ធ្វើការ​សិន​ចាំ​ថត​យក​រូបភាព តែ​

រឿងហេតុ​កើត​ជិត​មួយ​ម៉ោង​នៅតែ​សមត្ថកិច្ច​មិ​ព្រម​ផ្តល់ព័ត៌មាន​ឲ្យ​ឡើយ ហាក់ដូច​ជាមាន​អ្វី​ចង់​លាក់បាំង​ជាមួយ​អ្នកសារព័ត៌មាន​ចឹ​ង​។​បើតាម​ប្រជា​ពលរ​ដ្ធ​ដែល​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា រាល់​ករណី​ដែល​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​នេះ​ចាប់​ជនសង្ស័យ​តែងតែ​មិន​ចង់​ឲ្យ​មានការ​ផ្សាយ​ព័ត៌មាន​ឡើយ ហើយក៏​មិនដឹងថា​នគរបាល​រដ្ឋ​បាល​ផ្សារ​ថ្មី​ទី​៣​ចង់​ធ្វើយ៉ាងណា​ដែល​។02 01