មន្ទីរ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្រពាំង​ប្រាសាទ ប្រារព្វ​ពិធ​ផ្សព្វផ្សាយ​សេ​ក្តី​សម្រេចចិត្ត​មហាសន្និបាទ​លើក​ទី​៣៩ របស់​គ​ណះ​ក​ម្មា​ធិ​ការ​កណ្តាល​អាណា​ត្តិ​ទី​៥

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ នៅ​មន្ទីរ​គ​ណះ​បក្ស​ប្រជាជន​ស្រុក​ត្រពាំង​ប្រាសាទ ប្រារព្វ​ពិធី​ផ្សព្វផ្សាយ​សេ​ក្តី​សម្រេចចិត្ត​មហាសន្និបាទ​លើក​ទី​៣៩ របស់​គ​ណះ​ក​ម្មា​ធិ​ការ​កណ្តាល​អាណា​ត្តិ​ទី​៥ ក្រោម​អធិបតីភាព​លោក ស ថា​វី អភិបាលIMG_0911​នៃ​គណ​:​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​បក្ស​ខេត្ត ដោយមាន​ការចូលរួម​ពី​ស្ថាប​ណ្ណ័​ពាក់ព័ន្ធ​ជុំវិញ ខេត្ត​និង​ស្រុក សមាជិក​បក្ស​សរុប​ចំនួន​៣៥០​នាក់​។​កម្មវិធី​ត្រូវបាន​បញ្ចប់​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ ខែ ឆ្នាំ ដដែល លោ​កស ថា​វី អភិបាលខេត្ត បាន​អ​ញ្ចើ​ញ​បន្ត ចុះទៅ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០​គ្រួសារ នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ អំណោយ​ដែល​ត្រូវ​ចែកជូន​ប្រជាពលរដ្ឋ ក្នុង​មួយ​គ្រួសារ រួមមាន អង្ករ​២២​គីឡូក្រាម​.​ថវិកា​៧​មឺ​ុ​ន​រៀល​.​ត្រីខ​១​យូរ​.​ស្ករស​១​គីឡូក្រាម​.​អំបិល​កន្លះ​គីឡូក្រាម​.​ប៊ីចេង​កន្លះ​គីឡូក្រាម​.​មី​១​កេះ​តូច​.​ទឹកត្រី​១​យូរ​.​ទឹក​សុ​ី​អី​ុ​វ​១​យួរ ទៀតផង​។​លោ​កស ថា​វី អភិបាលខេត្ត បាន​មានប្រសាសន៍ថា យក​អំណោយ​មក​ចែកជូន​ពលរដ្ឋ​ក្រីក្រ​ដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ បើ​ទោះ​អំណោយ​នេះ​តិចតួច​ក្តី​តែ​វា​ក៏​អាចជួយ​សម្រួល ដល់​ការហូបចុករ​បស់បង​ប្អូន​ពលរដ្ឋ បាន​មួយ​រយះពេល​ដែរ​។​នេះ​ស្តែងចេញ​ឲ្យ​ឃើញថា ជា​សកម្មភាព​ដ៏​ប្រពៃ​ប្រក​ក្នុង​គ្រាក្រ ទាំងនេះ​គឺ​ដោយសារតែ​ប្រទេសជាតិ​របស់ យើង​មាន​សុខ​ស​ន្ថិ​ភាព ក្រោម​ការដឹកនាំ​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នាពេល​បច្ចុប្បន្ន​៕IMG_0912