ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​ជាង​២​ម៉ឺន​នាក់​ទៀត​មិនទាន់​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​

0

​ ​ស្ទឹងត្រែង៖ ​ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥​និង​លើក​ទិសដៅ​អនុវត្ត​សំរាប់​ឆ្នាំ​២០១៦ នៅ​សាលាខេត្ត ស្ទឹងត្រែង​ថ្ងៃទី​២៩​មករា​នេះ អាជ្ញាធរខេត្ត​ស្ទឹងត្រែង អំពាវនាវ​សារជាថ្មី​ម្តងទៀត ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មក​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​កា​ព្វDSC05528​កិច្ច​ជា​ប្រជាពលរដ្ឋ​ល្អ និង​បាន​ចួ​ល​រួម​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​ដែលជា​តំណាង​ថ្នាក់ដឹកនាំ​របស់ខ្លួន ចង់បាន​ក្នុង​ឃុំ​សង្កាត់ ។​
​លោក​ម៉ុម​.​សារឿន​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ជំរុញ​ឲ្យ​មេឃុំ​ចៅសង្កាត់​ទាំង​៣៤​ក្នុង​ខេត្ត​ត្រូវ​ពិនិត្យមើល​ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​នាំ​ពួក​កាត់​ឲ្យ​មក​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ឲ្យ​បាន​គ្រប់ៗ​គ្នា​ក្នុងពេលដែល​បច្ចុប្បន្ន​នៅមាន​ប្រជាពលរដ្ឋ​យើង​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ទៀត​មិនទាន់​បានធ្វើ​នៅឡើយ​។​
​លោក អភិបាលខេត្ត​បញ្ចា​ក់ថា​៖​ការខ្វះចន្លោះ​នេះ វា​អាចធ្វើ​ឲ្យ​ប្អូន​ប្រជាពលរដ្ឋ​ជួប​ភាពលំបាក​ក្នុងកា រ​បំពេញបែបបទ​ឯកសារ​ផ្សេងៗ​បំរើកា​រងារ​ក្នុងសង្គម និង​ខកខាន​មិនបាន​បោះឆ្នោត​ថែមទៀត ដូចនេះ​មេឃុំ ចៅសង្កាត់​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ចុះ​ស្រង់​ទិន្ន័យ​និង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​យល់​និង​ធ្វើ​ជូន​កាត់​ឲ្យ​បាន​ឆាប់​។​
​លោក​ដែង​.​ភិរម្យ​ចៅសង្កាត់​ស្រះ​ឬ​ស្សី​បាន​បញ្ចា​ក់ថា​៖ ការធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​នេះ ឃុំ សង្កាត់ បានធ្វើ ការផ្សព្វផ្សាយ​យ៉ាង​ផុលផុស ដល់​ប្រជាពលរដ្ឋ និង​បានដាក់​បទបញ្ជា ឲ្យ​លោក​មេភូមិ​ចុះទៅ​តាម​ផ្ទះ ធ្វើបញ្ជី​ឈ្មោះ​ច្បាស់លាស់​រួចរាល់​ហើយ តែ​ប្រជាពលរដ្ឋ​មួយចំនួន ជា​អ្នក​ចំណាក់ស្រុក​ខ្លះ​ខ្វាយខ្វល់ និង​ជីវភាព​រវល់​ទៅធ្វើ​ស្រែចំការ​បាត់ៗ មិន​នៅផ្ទះ​និង​ខ្លះទៀត គ្នាន​ថវិកា​សំរាប់ធ្វើ​ដោយ​គ្រួសារ​គាត់​មាន​សមាជិក​ច្រើន​។​
​លោក​បញ្ជាក់ថា​៖​ករណីនេះ ឃុំ​សង្កាត់​បាន​ធានា​ចេញ​ប្រាក់​ជំនួស ដល់​បងប្អូន​ឲ្យ​តែ​គាត់​មក​ធ្វើ និង​បាន​ពន្យល់​កុំ​ឲ្យ​មានការ​ភ​ណ្ណ័​ច្រឡំ ថា​ឃុំ​ស​ង្គា​ត់​យកប្រាក់​កំរៃ​ខុស​សេវា ឲ្យ​មេភូមិ​ចុំ​ស្រង់​ទិន្ន័យ​តាម​ភូមិ​និ​មួយៗ​គ្រប់​ភូមិ​ទាំងអស់ អ្ន​មាន​អត្តសញ្ញាណ​ប​ណ្ណ័ ទាំង​អ្នកមាន​សំបុត្រ​បញ្ជាក់​កំណើត គឺ​ឲ្យ​មក​ខ្ញុំ​ទាំង​អស់ហើយ​ផ្ទះ​ណា​ដែល​អត់​មាន​អ​ញ្ចើ​ញ​គាត់​មក​ឲ្យ​ខ្ញុំ​ឲ្យ​គាត់​ម៉ូ ខ្លះ​បាន​ម៉ូ ភាគច្រើន​ហើយ ឃើញ​មក​ខ្លះ​បើ​ថា​បងប្អូន​ណា​អត់លុយ​ឲ្យ​មកទៀត ខ្ញុំ​ចេញ​លុយ​ឲ្យ​ទៀត ឲ្យ​តែ​ម៉ូ​ចេញ​លុយ​ឲ្យ​ទាំងអស់ ឲ្យ​តែ​គាត់​មក​ធ្វើ​កុំថាឡើយ​ស្អីៗ អី​ណា​ស្មៀនឃុំ យក​ថ្លៃ​សំបុត្រកំណើត​១៥​ម៉ឺន អី​ណា​ខ្ញុំ​ថាបើ​មាន​ប្រាប់​ខ្ញុំ​ពីមុន​ម៉ូ​វា​លឺ​មែន តែ​ឥឡូវ​បងប្អូន​ឲ្យ​យល់​ឲ្យ​ច្បាស់​កន្លែង​ហ្នឹង​ណាស់​។​
​លោក​ម៉ៅ​តា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​បញ្ជាក់ថា​៖​មន្ត្រី​ជំនាញ​នគរបាល​ផ្នែក​អត្តសញ្ញាណ​ប​ណ្ណ័​កន្លងមក​បាន​ប្រឹងប្រែង​ធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៦២.៣៣៨ នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​គ្រប់​អាយុ​៨៣.១៤៩ នា ក់​ត្រូវធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័ និង​នៅ​សេសសល់​២០៨១១ នាក់​ទៀត​កំពុង​បន្តធ្វើ​៕DSC05527 2014111407591