បុរស​ម្នាក់​ខឹង​ប្រពន្ធ​រត់ទៅរក​ការងារ​ធ្វើ​ប្រទេស​ថៃ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ផ្អើល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ទាំងយប់​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ ដែល​បង្ករ​ឡើង​ដោយ​ម្ចាស់​ខ្លួនឯង ដែល​ខឹង​និង​ប្រពន្ធ​រត់ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ នៅ​ជិតខាង​និង​សមត្ថកិច្ច​ទាំងយប់ នៅ​ចំណុច​ភូមិ​អន្លង់​តាIMG_0898​ក្រាក់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច​ប៉ូលិស​ស្រុក បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ដុត​ផ្ទះ​ខ្លួនឯង​ចោល​នោះ មានឈ្មោះ ម៉ៅ យឿន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​តា​ក្រាក់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​.​ដែល​បាន​ដុត​ផ្ទះ​ខ្លួនឯង មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក​ស្បូវ ឆេះ​អស់ទាំង​ស្រុង​។​សមត្ថកិច្ច​ប៉ូលិស បាន​បន្តទៀតថា មូលហេតុ ខឹង​និង​ប្រពន្ធ​រត់ ចោល​ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ​។​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បាន ទទួល​ព័​ត៍​មាន កម្លាំង​សមត្ថកិច្ច​យើង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​បាន​ឃាត់ខ្លួន ជនសង្ស័យ យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​បណ្តោះអាសន្ន​៕IMG_0900 IMG_0897 IMG_0899