កូនប្រុស​មាន​គ្រោះ​ម្តាយ​ថា​មាន​គម្រោង​និមន្ត​លោក​សូត្រមន្ត​រំដោះគ្រោះ​នៅ​ថ្ងៃ​សៅ​រ៏​ ​តែ​ថ្ងៃ​ព្រហស្បតិ៍​នេះ​កូនប្រុស​បាន​ចងក​សម្លាប់ខ្លួន​និង​ធ្នឹម​ផ្ទះ​

0

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​ចងក​ធ្វើអត្តឃាត បណ្តាលអោយ​ស្លាប់​និង​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ដោយ​ក្រុមគ្រួសារ​និយាយថា កូន​គាត់​មាន​គ្រោះ​តាម​អ​បិ​យ​ជំនឿ​ថា​ខ្មោច​នាំអោយ​ចងក​សម្លាប់ខ្លួន​។g9 ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ ភូមិ​អូរ ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ ។​
​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ បុរស​ខាងលើនេះ​មានឈ្មោះ សាន់ ចន្ថា អាយុ​៣៥​ឆ្នាំ គ្មាន​ប្រព​ន្ឋ​កូន​ទេ រស់នៅ​ជាមួយ​ម្តាយ រូបគេ​បាន​យក​ខ្យែ​នីឡុង​ពណ៌​ស មក​ចងក សម្លាប់ខ្លួន​នៅ​នឹង​ធ្នឹម​លើផ្ទះ​ដោយ​គ្មាន​អ្នក​បានដឹង​ឡើយ ។
​ ​ស្ត្រី​ជា​ម្តាយ​បាន​និយាយប្រាប់​សមត្ថកិច្ច​អោយដឹងថា​៖ មុនពេល​កើតហេតុ គាត់​បានរៀបចំ​ហូបបាយ​រួច​ក៏បាន​រៀបចំ​ចានឆ្នាំង ហើយ​បាន​ចេញទៅ​ក្រៅ​ផ្ទះ​ជាង​២​ម៉ោង​ត្រឡប់មក​ដល់ផ្ទះ​វិញ ក៏​ស្រាប់ តែ​ឃើញ​កូនប្រុស​គាត់​ចងក​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់ទៅហើយ ទើប​ស្រែក​ឆោ​រ​ឡោ​ឡើង​អោយ​អ្នកភូមិ​ជួយ តែ​គឺ​ហួសពេល​អស់​ទៅហើយ​។​
ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់ទៀតថា​៖ គាត់​បានអោយ​គ្រូទាយ​មើល ដោយ​គ្រូ​បាន​និយាយថា​កូនប្រុស​គាត់​មាន​គ្រោះថ្នាក់ ហើយ​គាត់​មាន​គម្រោង​និមន្ត​លោក​សូត្រមន្ត​រំដោះគ្រោះ​នៅ​ថ្ងៃ​សៅ​រ៏ ទី​៣០ ខែមករា ខាងមុខនេះ តែ​មិនទាន់​ដល់​ថ្ងៃ​កំណត់​ផង​ទើបតែ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ក៏​ស្រាប់តែ​កូនប្រុស​គាត់​បាន​ចងក​សម្លាប់​បាត់ទៅហើយ ពិតជា​គួរអោយ​សោកស្តាយ​កូនប្រុស​ខ្លាំងណាស់​។​
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ជំនាញ ក៏បាន​ចុះ​ពិនិត្យ​សព​និង​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​តាម​បច្ចេកទេស និង​បានអោយដឹងថា បុរស​ខាងលើ​ពី​ត​ជា​បាន​ចងក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ពិត​ប្រា កដ​មែន​។ បន្ទាប់មក​សមត្ថកិច្ច​បានប្រគល់​សព​បុរស​រូបនោះ​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ នៅក្នុងពេល​សមត្ថកិច្ច​ចុះទៅពិនិត្យ​សព​បុសរ​ខាងលើ​នេះដែរ លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរ ណ៌ ក៏បាន​យក​បច្ច័យ​១០​ម៉ឺន​រៀល ទៅ​ចូល​បុណ្យ​ជាមួយ​ស្ត្រី​ជា​ម្តាយ​សព ដើម្បី​ជាការ​ចូលរួម​រំលែក​ទុក្ខ របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ផងដែរ​៕g4 g8 g11