រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​បុក​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់រួច​បើក​រត់គេចខ្លួន​បាត់ស្រមោល​

0

​ ​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភា្ល​ម់ៗ​នៅនឹងកន្លែង កើត​នឹង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ​បង្កឡើង​ដោយ​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​ពណ៌​ទឹកគ្រូច​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នា​ក់បាន​បើក​ទៅបុក​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​មួយគ្រឿង​ជិះ​ដោយ​បុរស​២​នាក់​ចំ​ពីមុខ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​១២​នឹង​១០​នាទី​រំលង់​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៤​តាម​បណ្តោយ​ផ្លូវ​បេតុង​ដី​ថ្មី ស្ថិតក្នុង​ភូមិ​ដី​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​ ​

សព​បុរសរងគ្រោះ​ខាងលើ​ឈ្មោះ​ហ៊ឹម ចន្ថា អាយុ​៣១​ឆ្នាំ​នឹង​ម្នាក់ទៀត​ជា​មិត្តភក្តិ​ជិះ​ពីក្រោយ​រងរបួស​ធ្ងន់ធ្ង​រ​ឈ្មោះ​ក្រើន អាយុ​៣០​ឆ្នាំ​ទាំង​២​នាក់​ជា​កម្មករ​រោងចក្រ​ស្នាក់នៅ​ម្តុំ​កើតហេតុ​ខាងលើ​។​លោក​ស៊ិន សុវណ្ណ​នាយរង​ផ្នែក​សណ្តាប់ ធ្នាប់​ចរាចរជើងគោក​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​ពណ៌​ទឹកគ្រូច​

មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​បានធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​បេតុង​ដី​ថ្មី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AF-1558​ជិះ​ដោយ​បុរស​២​នាក់​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​បុរស​ម្នាក់​ជា​អ្នក​ម៉ូតូ​ដួល​បោក​

ក្បាល​ទៅនឹង​ថ្នល់​ស្លាប់​ភ្លាម់ៗ​នៅនឹងកន្លែង​កើតហេតុ​នឹង​មិត្តភក្តិ​ម្នាក់ទៀត​ជិះ​ពីក្រោយ​បាន​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាលម៉ែត​។​ ​ចំណែក​រថយន្ត​បង្កហេតុ​ខាងលើ​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។​ក្រោយពេល​កើតហេតុ​សព​រប​ស់ជន​រងគ្រោះ​ខាងលើ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​យ៍​នៅ​ឯល​គេហដ្ឋាន​៕ ​ ​03 01 02