មន្ត្រី​អាវុធហត្ថ​ក្រុង​សៀ​រាប​ម្នាក់​ឈ្មោះ​ហុង​រង​ការ​ចោទថា​មាន​ជាប់​ពាក់​ពន្ធ​កាង​បទល្មើស​ព្រៃឈើ​

0

​ខេត្តសៀមរាប ៖ មន្ត្រី​អាវុធហត្ថ​ក្រុង សៀមរាប ម្នាក់​ឈ្មោះ ហុង បាន​ឲ្យ​រថយន្ត​ដឹកឈើ​មួយគ្រឿង​ប្រភេទ​តួ​រី​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ : 2A-3415 បើក​ចេញ កាលពី​រសៀល​ម៉ោង​០៣:២០​នាទី នា​រសៀល ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ នេះ ស្ថិតនៅ​ចំណុច​កែង​ប៉ុស្តិ៍​ឆែក12592315_476983799160921_6311042996713423774_n​សំបុត្រ​ភ្លៀវ​ទេសចរណ៍​ផ្លូវ​60 ម៉ែត្រ បន្ទាប់ពី​ឡាន​ដឹកឈើ​ខាងលើនេះ ត្រូវបាន​ខាង​
​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្ត សៀមរាប កំពុងធ្វើការ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ និង​ផាកពិន័យ ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោគ ដោយ​មើលឃើញថា ក្នុង​រថយន្ត​មាន​ផ្ទុក​ឈើ មន្ត្រីនគរបាល ក៏បាន​ហៅ មន្ត្រី​អង្គការ ដែលមាន​តួនាទី​ភារកិច្ច ការងារ​ព្រៃឈើ​ជួយ​ចុះមក​មើល និង​អ្នកសារព័ត៌មាន ចុះ​ផ្តិត​យក​រូបភាព​ព័ត៌មាន​ដើម្បី​ផ្ស​ប់​ផ្សាយ​។​
​ខ​ណះ​ពេលដែល មន្ត្រី​អង្គការ កំពុងតែ​សាកសួរ ដើម្បី​សហការ​សុំ​ឲ្យ​ខាង​ជំនាញ​មេព្រៃ​ចុះមក​ត្រួតពិនិត្យ អ្នកសារព័ត៌មាន កំពុងតែ​ផ្ដិត​យក​រូបភាព និង​សម្ភាសន៍​តាម​វិជ្ជា​ជី​វះ នោះ ក៏​ស្រាប់តែ លេចមុខ​បុរស​ម្នាក់ ដែល​គា​ស្គាល​ថា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប មក​ស្រែក​ឲ្យ​រថយន្ត​ដឹកឈើ​នោះ​បើក​ចេញទៅ​បាត់​។​
​ឆ្លើយតប​និង​សំណួរ​របស់​អ្នកសារព័ត៌មាន មន្ត្រី​កងរាជអាវុធហត្ថ​រប​ស់​ក្រុង​សៀមរាប ដែលមាន​ឈ្មោះ​ហុង ខាងលើ​បាន​បំភ្លឺថា ឡាន​នោះ​មាន​ដឹក​គ្រោងទ្វា សិប្បកម្ម និង​មានច្បាប់​ផងដែរ ឡាន​នោះ​ទៅ ដោយសារតែ​អត់​មានអី​ខុស ហើយ​នគរបាល​ចរាចរណ៍ ក៏បាន​ផាកពិន័យ​ហើយ​ដែរ លោក ហុង​បាន​បន្ដទៀតថា លោក​បាន​រាយការណ៍​ប្រាប់​មេ​រួចហើយ ប៉ុន្តែ​មិនបាន​និយាយថា ជា​មេ​ណាមួយ​នោះទេ​។​
​យោងតាម​ប្រភពពី​អ្នកសារព័ត៌មាន ដែល​បាន​ចុះ​ថតរូប​ភាព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រថយន្ត តួ​រី​ស ដែលមាន​ម្ចាស់​ឈើ ឈ្មោះ ឡុង សារិទ្ធ ភេទ ប្រុស អាយុ​៤០ ឆ្នាំ​ខាងលើ បាន​ផ្ទុក ស៊ុំទ្វា ចំនួន​១០៥ ដើម ។
​បន្ទាប់ពី​នគរបាល​ចរាចរណ៍​ផាកពិន័យ រួចហើយនោះ ម្ចាស់​ឡាន​ដឹកឈើ​ពុំបាន​បង្ហាញ​ឯកសារ​ណាមួយ​ដែល​បញ្ជាក់​ពី ភាពស្របច្បាប់ នៃ​ការធ្វើ​ចរាចរណ៍​ឈើ​សិប្បកម្ម ដែល​ខ្លួន​កំពុងតែ​ដឹក​នោះឡើយ​។​
​ដោយឡែក មន្ត្រី នគរបាល​ចរាចរណ៍ ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ ក៏បាន​គ្រវីក្បាល​ហួសចិត្ត​ផងដែរ នៅពេលដែល​បានឃើញ​ឥរិយាបទ របស់​មន្ត្រី អា​វុ​ហត្ថ​ឈ្មោះ “​ហុង​” បញ្ជារ​ឲ្យ​ឡាន​ដឹកឈើ​បើក​ចេញ​នោះ​។​
​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ខេត្តសៀមរាប ធ្លាប់បាន​គេ​រាយការណ៍​មក​ថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បន្តកន្ទុយ​គ្នា​បាន​ដឹកឈើ​ចូល និង​ឆ្លងកាត់​ខេត្ត ក្រោមរូបភាព​ជា​ឈើ​សិប្បកម្ម ប៉ុន្តែ​តាម​ការមើលឃើញ​ជាក់ស្ដែង​គឺ​ច្រើនតែ​បង្កប់​ឈើ​តាប់​ដែលមាន​មុខកាត់​ធំៗ មិនតែប៉ុណ្ណោះ​រថយន្ត​ដឹកឈើ​ខ្លះ​ក៏មាន កាង​ដោយ​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​មួយចំនួន​ផងដែរ ដែល​គេ​តែងតែ​និយាយថា​ជា​បុគ្គល​” អ្នករក​សេដ្ឋកិច្ច​ឲ្យ​អង្គភាព ដែល​ចូលចិត្ត​តែ​រកស៊ី​ហើយ​កាង​ទៀត ៕12631461_476983872494247_5980522606694168541_n 12592315_476983799160921_6311042996713423774_n 12647448_476983832494251_421037299781873859_n (1) 12592695_476983909160910_192999112764384158_n 1934870_476983842494250_1432139642016248056_n 12631540_476983815827586_9066718604762409427_n (1)

វេហាស៍