ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០១៤ នៅលើបុរីវប្បធម៌កោះសំពៅមាសបានរៀប ចំពិធីបុណ្យវិសាខបូជាដែលមានការអញ្ជើញចូលរួមពីឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណអភិ បាលខេត្តពោធិ៍សាត់ ។
ព្រះភិក្ខុវជិរប្បញ្ញោសានសុជាបានមានព្រះពុទ្ធដិការជំរាបអំពី បុណ្យវិសាខបូជាគឺជាមហាទិវាបុណ្យដែលរំលឹកដល់មហាព្រឹត្តិការណ៏ដ៏សំខាន់ទាំងបីគឺ:-ទី១ថ្ងៃព្រះអច្ឆរិយទ្រង់ប្រសូត្រចាកឧទរព្រះមាតាព្រះនាងសិរីមហាមាយាដែលត្រូវជាព្រះរាជអគ្គមហេសីរបស់ព្រះបាទសទ្ធោទនសោយរាជ្យនៅនគរកបិព័ស្តក្រោមដើមវិសាលព្រឹក្សមួយដ៏ធំ ក្នុងឧទ្យានលុម្ពិនីក្នុងប្រទេសនេប៉ាល់សព្វថ្ងៃនេះដែលព្រះអង្គទ្រង់ប្រសូត្រនៅក្នុងថ្ងៃ១៥កើតខែ វិសាខឆ្នាំចមុនពុទ្ធសករាជ៨០ឆ្នាំបន្ទាប់ពីបានប្រសូត្របាន៥ថ្ងៃព្រះញាតិវង្សបានថ្វាយព្រះនាមជាព្រះសិទ្ធត្ថកុមារ។
ទី២ថ្ងៃដែលព្រះអង្គបានឈ្នះមារនិងបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ភោធិ ញាណលើរតនក្រោមដើមពោធិព្រឹក្សព្រះអង្គបានកសាងព្រះផ្នួសបានរយពេល៦ឆ្នាំទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធទៀបគល់ពោធិ៍ព្រឹក្សត្រង់ផ្ចិតផែនដីស្ថិតនៅតំបន់មួយនៅក្នុងក្រុងគយា នៃរដ្ឋពីហាប្រទេសឥណ្ឌាព្រះអង្គទ្រង់បានត្រាស់ដឹងនៅថ្ងៃ១៥កើតខែវិសាខឆ្នាំរកាមុនពុទ្ធសក្ករាជ៤៥ឆ្នាំ។ទី៣គឺជាថ្ងៃដែលព្រះពុទ្ធជិនស្រីទ្រង់បានរំលត់ខន្ធ័ចូលបរិនិព្វានក្រោមដើមសាលព្រឹក្ស ក្នុងកុសិនាវាប្រទេសឥណ្ឌាថ្ងៃ១៥កើតខែវិសាខឆ្នាំម្សាញ់ក្នុងព្រះជន្ម៨០ព្រះវស្សា។
សម្រាប់ ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសដែលកាន់ព្រះពុទ្ធសាសនាពិសេសនៅតាមបណ្តាទីវត្តអារាមនានាជារៀងរាល់ឆ្នាំនៅថ្ងៃ១៥កើតខែវិសាខជារៀងរាល់ឆ្នាំតែងតែនាំគ្នាប្រារព្ធធ្វើបុណ្យវិសាខបូជាដើម្បីរំលឹកដល់ថ្ងៃអច្ឆរិយ:អនុត្តរសម្មាសម្ភោធិញាណគឺជាថ្ងៃមង្គលដ៏អស្ចារ្យដែលពុទ្ធបរិសទ័តែងតែនាំយកនូវភ្ញីផ្កានិងគ្រឿងក្រអូបដុតទៀនធូបនិងបាញ់កាំជ្រួញជាការគោរពសក្ការ:ព្រះពុទ្ធជា អម្ចាស់។
ការរៀបចំបុណ្យវិសាខបូជានេះឡើងក្នុងគោលបំណងទីមួយគឺដើម្បីរក្សានូវប្រពៃណីយ៏ ជាតិដ៏ល្អផូផង់សម្រាប់បន្សល់ទុកយុវជនយុវតីជំនន់ក្រោយទីពីរដើម្បីរក្សាបាននូវសាមគ្គីភាពនៅក្នុងសង្គមនិងសាមគ្គីភាពក្នុងពុទ្ធសាសនិកនិងចូលរួមកាត់បន្ថយបញ្ហាផ្សេងៗដែលបានកើតឡើងនៅក្នុងសង្គម។ទីបីដើម្បីផ្សព្វផ្សាយនូវពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធនិងធ្វើឲ្យពុទ្ធបរិសទ័កាន់តែបានយល់ច្បាស់នូវសារ:សំខាន់របស់វិសាខបូជាទាំងបី ដែលយើងបានធ្វើការអធិប្បាយ មកនេះ ។