ខេត្តព្រះសីហនុ៖ លោក យន្ត មីន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុ.លោកជាង ហ៊ីម ប្រធាន ក្រុមព្រឹក្សាខេត្តណ.លោក អ៊ីសុខ ឡេង អភិបាលនែគណៈអភិបាលក្រុងព្រះសីហនុ រូមនិង មន្រ្តីអាជ្ញាធរមូលដ្ឋានស្រុកព្រែនប់ នៅព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០១៦នេះបានអញ្ជើញចូលរូមជាមួយគូរស្វាមី ភរិយាដែលរៀបអាពាហ៌ពិពាហ៌ថ្មីចំនួន ១២គូរ ដាំដុះថែរក្សា អភិរក្សព្រៃកោងកាងក្នុងសួន អាពាហ៌ពិពាហ៌ ស្រុកព្រែនប់២ស្ថិតក្នុងភួមិ ព្រែកសង្កែ ឃុំទឹកថ្លា ដើម្បីជានិមិត្តរូបក្នុងការចូល រួមថែ រក្សា និងអភិរក្សព្រៃឈើឡើងវិញ ជាពិសេសបង្កើតជម្រកសម្រាប់ត្រីពង កូន និងជីវចម្រុះក្នុងសមុទ្រ ឲ្យបានកាន់តែសម្បូរឡើងថែមទៀត ហើយនេះក៍ជាការ បំផុសចលនាមហាជនមួយដ៍សំខាន់ផងដែរ។.លោក យន្ត មីន អភិបាលនែកណៈអភិបាលខេត្តព្រហសីហនុនាឧកាសនោះបានមាន ប្រសា សន៍ថាប្អូនៗ ក្មូយៗ ដែលជាគួរស្វាមីថ្មី បានសហការនិងរដ្ឋបាល ជលផល យកកូនកោង កាងមក ដាំនាពេលនេះគឺជាការរូមចំណែកដ៍សំខាន់និង ពិតជាល្អបំផុតហើយ សម្រាប់ប្រជាពលរដ្ឋ ប្រជា នេសាទនៅស្រុក ព្រែនប់ យើង ដើម្បីអភិរក្ស ធនធានធម្មជាតិ ធនធាន មច្ឆាជាតិនៅក្នុង សមុទ្រ ហើយព្រៃលិចទឹកនេះជានិរន្តរភាពនៃការកកើតនៃមច្ឆាជាតិ និងជីវចម្រុះក្នុងសមុទ្រក្នុង ស្រុកព្រែនប់ កាន់តែមានការរីកចំរើនបន្ថែមទៀត ដើម្បីឲ្យប្រជា ពលរដ្ឋទទួលបានផលនៃព្រៃកោង កាង និងរួមចំណែក ថែរក្សា និងអភិរក្ស ។ជាមួយគ្នានេះ លោក យន្ត មីន ក៍បានកោតសសសើរទៅ ដល់មន្រ្តី ជល់ផល ខេត្តព្រះសីហនុ ក៍ដូចជាបងប្អូនជាថ្នាក់ដឹកនាំសហគមន៍ព្រែនប់២ដែលបានដើរ តួយ៉ាងសំខាន់ក្នុងពំផុសចលនា ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងពីគុណប្រយោជន៍នែព្រលិចទឹក ជាពិសេសគឺព្រែកោងកាង ពីព្រោះ ព្រែកកោងកាងនេះវាមិនត្រឹមតែជាជម្រកសំរាប់ជីវៈចំម្រុះក្នុងការ បន្តពូជនោះទេ តែវាក៍ជាអង្គរក្ស័ដ៍រឹងមាំសំរាប់ការពារនៅពេលមានព្យុះ ភ្លៀងខ្យល់រលកបោកបក់ ផងដែរ។ហើយលោកសង្ឃឹមថានៅរដូវប្រាំងខាងមុខនឹងមានគូស្វាមី ភរិយាដែល បានរៀបអាពា ហ៍ពិពាហ៍ នឹងចូលរួម កាន់តែច្រើន ឡើង បន្ថែមទៀត។.លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុបានឲ្យដឹងថាសួន អាពាហ៌ពិ ពាហ៌ ដាំកូនកោងកាងលើនេះត្រូវបាន រដ្ឋបាលជលផលបង្កើតឡើងនៅ ខែសីហា ឆ្នាំ២០១៤លើផ្ទៃ ដីទំហំ ០២ហិកតា ស្ថិតក្នុងសហគមន៍នេសាទព្រៃនប់២ ដែលមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ជាពិសេសឯកឧត្តមអភិបាលខេត្តព្រះសីហនុតែម្តង ព្រោះការបង្កើតសួនអាពាហ៍ពិពាហ៍នេះ ធ្វើ ឡើង ក្នុងគោលបំណងឱ្យគូស្វាមីភរិយាដែលបានរៀបអាពាហ៍ពិពាហ៍រួចចូលរួមដាំកូនកោងកាង ក្នុងសួនអាពាហ៌ពិពាហម្នាក់មួយដើម ជានិមិត្តរូបក្នុងការរួមចំណែកថែរក្សា ការពារបរិស្ថាន និងការដាំដុះព្រៃឈើឡើងវិញជាពិសេសរក្សាបាននូវគម្របព្រៃឈើជាជម្រកសម្រាប់សត្វ និងពួកមច្ឆជាតិពង កូន និងជីវចម្រុះក្នុងទឹកកាន់តែសម្បូរឡើង ។មកដល់ពេលមនេះមានគូរស្វាមី ភរិយាចំនួន ២៩គួរហើយ ដែលបាននាំគ្នាមកដាំដើមកោងកាង ក្នុងសួនអាពាហ៍ពិពាហ៍សហគមន៍ខាងលើនេះ។.លោកនេនចំរើនបានបន្តទៀតថា សួនអាពាហ៍ពិពាហ៍នេះមិនមែនសម្រាប់តែយុវវ័យដែលត្រូវរៀបអាពាហ៍ពិពាហ៍នោះ ទេ ប៉ុន្តែប្រជាពលរដ្ឋ និងអ្នកទេសចរក៏អាចមកដាំកូនកោងកាងនៅទី នេះបានដែរ ហើយភ្ញៀវទេសចរណ៍ក្រៅពីរមកដាំដើមកោងកាង ក៍អាចសំរាកមក្សាន្តលេង នៅតាម ខ្ចុស របស់សហគមន៍ដែលមានស្រាប់ជាពិសេសគឺអាចចុះធ្វើការ នេសាទ ដោយ ខ្លូនឯង ដូចជារាវ ចាប់បង្គា ចាប់ក្តាមខ្យង ងាវ គ្រែង ត្រីតាមព្រែកកោងកាង យកមកអាំងពិសារ ។បច្ចុប្បន្នសួនអាពាហ៍ពិពាហ៍ដាំដុះដើមកោងកាងនេះ ក៍កំពង់ក្លាយទៅជា រម្យនីយដ្ឋានមួយដ៍ទាក់ទាញផងដែរសំរាប់ភ្ញៀវ ទេសចរណ៍ដែលស្រឡាញ់ ព្រៃឈើ និងជីវ ចម្រុះផងដែរ៕