ផ្ទះបើកគ្រឿងសំអាង២ខ្នងនៅស្រអែមត្រូវអគ្គីភ័យ លេបត្របាក់ដោយសារទុស្សេខ្សែភ្លើងទាំងយប់អធ្រាត្រ

0

ខេត្តព្រះវិហារ៖ សេចក្តីរាយការណ៍បានអោយដឹងថាផ្ទះចំនួនពីរខ្នងសង់ពីឈើប្រក់ស័ង្កសីនៅក្បែររង្វង់មូលស្រអែមត្រូវអគ្គីភ័យឆាបឆេះនៅវេលាម៉ោង១២យប់អធ្រាត្រឈានចូលថ្ងៃទី៣១មករា២០១៦ស្ថិតនៅភូមិស្រអែមជើងឃុំស្រអែមស្រុកជាំក្សាន្តបង្កអោយមានការភ្ញាក់p1ផ្អើលដល់អ្នកភូមិក្បែរៗនោះ។សូមរំលឹកថាកាលពីឆ្នាំមុនត្រង់ទីតាំងដែលឆេះហ្នឹងក៍ធ្លាប់ត្រូវបានអគ្គីភ័យឆាបឆេះលេបត្របាក់អស់ផ្ទះប្រមាណ៧ខ្នងក្លាយទៅជាផេះម្តងរួចមកហើយដោយសារកាលណោះផ្ទុះកំប៉ុងហ្គាសបង្កអោយអណ្តាតភ្លើងឆាបឆេះនៅផ្ទះអ្នកលក់បាយនិងម្ហូបហើយបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។បើតាមជំនឿខ្មែរបុរាណថាទីតាំងដីនោះមិនល្អ។
ប្រជាពលរដ្ឋដឹងហេតុការណ៍ភ្លើងឆេះផ្ទះបានអោយដឹងថាអគ្គីភ័យឆាបឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើងហើយក្នុងនោះផ្ទះរងគ្រោះរកស៊ីគ្រឿងសំអាង។ក្នុងហេតុការណ៍នោះរថយន្តដឹកទឹកឯកជននិងរថយន្តពន្លត់អគ្គីភ័យបានមកជួយបាញ់ទឹកពន្លត់ដែរតែជួយមិនទាន់ក៍ត្រូវភ្លើងឆាបឆេះផ្ទះខ្ទេចអស់រួមទាំងទ្រព្យសម្បត្តិនៅក្នុងផ្ទះថែមទៀត។ហេតុការណ៍នេះមិនទាន់មានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាននៅទ្បើយទេចំពោះការបាត់បង់ទ្រព្យសម្បត្តិដែលត្រូវភ្លើងឆាបឆេះមានអ្វីខ្លះហើយម្ចាស់p1 p2ផ្ទះរងគ្រោះនោះមានឈ្មោះអ្វី។ព័ត៌មានលម្អិតនឹងផ្សាយជូននៅថ្ងៃស្អែកបន្តទៀត៕