ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ លោករសេនីយ៍ទោ ស៊ុន សាន អធិការនគរបាលក្រុងសំរោង ដឹកនាំកម្លាំង សហការជាមួយកម្លាំងការិយាល័យកណ្តាល យុត្តិធម៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡឹក សុខា ស្នងការរងនិងកម្លាំងវរការពារព្រំដែននិងកម្លាំងទាហានប្រចាំការនៅបង្គោល ឡាក់១២ បានចុះបង្ក្រាបករណី ចោរលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រឹមc១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ឧ.មានជ័យ ១B.០៤៨៣ នៅចំណុចផ្លូវលំ ក្នុងភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានម្ចាស់កម្មសិទ្ធឈ្មោះ ខៀវ ហៃ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅចំណុចកើតហេតុខាងលើ។លោកវរសេនីយ៍ទោ ស៊ុន សាន អធិការក្រុងសំរោង បានឲ្យដឹងទៀតថា ប្រតិបការនេះ ពេលដែលកម្លាំងតាមពីក្រោយជាប់ៗពួកក្រុមចោរ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ បន្សល់ទុក ម៉ូតូចំនួន២គ្រឿង គឺម៉ូតូជនរងគ្រោះ១គ្រឿងនិងម៉ូតូក្រុមចោរ១គ្រឿង ម៉ាកហុងដាទ្រឹមc១២៥ ពណ៍ខ្មៅ មានលេខម៉ាសុីន៩៣២៦៧៣៩។ចំណែកម៉ូតូជនរងគ្រោះកម្លាំងបានប្រគល់ជូនម្ចាស់វិញ។សូមបញ្ជាក់ថា នៅវេលាម៉ោង១០និង១០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ជនរងគ្រោះខាងលើ បានជិះម៉ូតូទៅដកដំឡូងមី នៅចំការ ក៏បានទុកម៉ូតូនៅលើផ្លូវ ភ្លេចដកសោរ ចេញពីម៉ូតូ ស្រាប់តែមាន ក្រុមចោរ២នាក់ បានជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពយកលួចម៉ូតូតែម្តង។លោកវរសេនីយ៍ទោ ស៊ុន សាន អធិការនគរបាលក្រុងសំរោង បានឲ្យដឹងទៀតថា (មន្ថែម)ក្រោយពីបានស្រាវជ្រាវរួចមក ម៉ូតូដែលក្រុមចោរជិះធ្វើសកម្មភាព ជាម៉ូតូរបស់ប្រជាពលរដ្ឋ ឈ្មោះម៉ៅ ឈឿម ភេទស្រីអាយុ៣៧ឆ្នាំ រស់នៅភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានបាត់កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅចំណុចខាងមុខផ្ទះជនរងគ្រោះ៕




































