ខេត្តកំពង់ចាម៖ ពស់ថ្លាន់ញី១ក្បាល មានទំហំប្រហែលប៉ុនភ្លៅមនុស្សចាស់ មកសង្ងំពងនៅក្រោម គំនរដើមស្លាចាស់ៗពុកផុយក្បែរគុម្ពឫស្សី ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលអាស៊ុណា នៅជាប់ផ្លូវជាតិ លេខ៧ក្នុងភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ។ ដោយថ្វាយរង្វេលព័ទ្ធជុំវិញពងនិងបានបង្កឲ្យមា នាការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី នៅជិតឆ្ងាយនាំគ្នាទៅមើលថែមទាំងបាននាំ លាភចាក់ឆ្នោតត្រូវ សន្ធឹកសន្ធាប់ស្ទើរគ្រប់គ្នា ។
តាមលោកថៅកែមជ្ឈមណ្ឌលអាស៊ុណា ឈ្មោះ ច័ន្ទ សុខហេង មានប្រសាសន៏ប្រាប់ឲ្យដឹងនាព្រឹក ថ្ងៃទី១៣ ឧសភា ២០១៤ នេះថាៈ កន្លែងរបសលោកមានទីធ្លាធំទូលាយ សំរាប់ជួលក្នុងពិធីមង្គលការ និងកិច្ចប្រជុំផ្សេងៗ ដែលទើបតែដំណើរថ្មីៗ ជាក់ស្តែងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី ១២ ឧសភា មន្ត្រីបុ គ្គលិករបស់លោកបានចុះរៀបចំសំអាតទីធ្លា ដោយបានប្រមូលដើមស្លាចាស់ៗ ដែលបានកាប់ដាក់ជា គំនរយូរហើយនោះដើម្បីដុតចោល ។
លោកថៅកែឈ្មោះ ច័ន្ទ សុខហេង មានប្រសាសន៏បន្តថា ពេលដែលរើដើមស្លាកាត់ជាកង់ៗបានចំនួន ប្រហែល៥ដើមក៏ប្រទះឃើញ ពស់ថ្លាន់ញី១ក្បាលធំប្រហែលប៉ុនភ្លៅ កំពុងតែថ្វាយរង្វេលនៅជុំវិញ ពងចំនួន២៣គ្រាប់ គ្រានោះបុគ្គលិករូបនោះ បានរត់មកប្រាប់ដល់រូបលោក ឲ្យទៅមើលឃើញពិតជា ធំមែន ។
ដំណឹងនេះបានលេចឮពីមាត់មួយទៅមាត់មួយ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ និងនិងអ្នកដំ ទៅតាមដងផ្លូវខ្លះ បាននាំគ្នាចូលមកមើល ដោយបានយកឈើចាក់ពស់ថ្លាន់មេ រហូតដល់ពេលប្រ លប់រូបលោកបានដាក់កម្លាំងសន្តិសុខ ព្រមទាំងសមត្ថកិច្ចឲ្យយាមប្រចាំការចាំឃ្លាំមើល ក្រែងមាន ជនកំហូតណាចូលទៅចាប់យកពស់នោះទៅលក់ ។ ជាមួយនោះដែរប្រជាពលរដ្ឋដែលនាំគ្នាមកចោម រោមមើលពស់ថ្លាន់ញី១ក្បាលនេះ នាំគ្នាកាត់ឆ្នោតចាក់លេខ ៨៩ និង ១៨២ ហើយបានត្រូវស្ទើរ គ្រប់ៗគ្នាតែម្តង ពិតជាបាននាំមកនូវលាភនិងសំណាងមែន ។
លោកថៅកែមជ្ឈមណ្ឌលអាស៊ុណា បញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី ១៣ ឧសភា នៅពេលដែលរូប លោកបានទៅមើលកន្លែងពងពស់ថ្លាន់នោះ ឲ្យបុគ្គលិករើដើមស្លាខាងលើចេញ ឃើញតែពងជាង២០ គ្រាប់ចំពោះមេពស់ថ្លាន់ញី មិនដឹងជាវាទៅទីណានោះទេ តែលោកសន្និដ្ឋាននៅមិនឆ្ងាយពីគុម្ពឫស្សី ក្បែរនោះឡើយ ។
ខណៈពេលដែលរើបន្តទៀត ក៏ប្រទះឃើញពស់ថ្លាន់ឈ្មោល១ក្បាល ដែលមានទំ ហំតូចជាងមេកំពុងតែដេកសង្ងំនៅយាមពង លោកថាមានគំរោងប្រគល់ពស់ថ្លាន់ ឲ្យទៅខាងអភិរក្ស សត្វព្រៃដើម្បីយកទៅដាក់ នៅកន្លែងមានសុវត្ថិភាពណាមួយ ឆ្ងាយពីក្រុមព្រានសត្វព្រៃផងដែរ៕