សិស្សស្រីៗ​ក្មេងៗ​អនុវិទ្យាល័យ​ពោធិ៍សាត់​០២​នាក់​លង​ទឹក​ស្លាប់​ក្នុង​ស្ទឹង​ពោធិ៍សាត់​

0

 

​ខេត្តពោធិ៍សាត់ ៖​សិស្ស​អនុវិទ្យាល័យ​ពោធិ៍សាត់​២​នាក់ ក្នុងចំណោម ៤​នាក់​បាន​លង់ទឹក​ស្លាប់​ពេល​ពួកគេ​ចុះ​ទៅលេង​ទឹកស្ទឹង​ពោធិ៍សាត់ នៅ​ខាងក្រោយ​សណ្ឋាគារ​ខេ​អឹម​ហើយ​រអិល​ជើង​ធ្លាក់​ចូលក្នុង​អន្លង់​បូម​ខ្សាច់ នៅ​ម៉ោង​២​ៈ​៤៥​នាទី​រសៀល​នា​ថ្ងៃទី​៣០​ខែមករា ឆ្នាំ​២០១៦​ស្ថិតក្នុង​ភួ​មិ​ដូង​ជ្រំ​សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​។​

​បើតាម​មន្ត្រីនគរបាល​ប៉ុ​ស្ត៍​ព្រៃ​ញី​បាន​ឲ្យ​ដឹងថា សិស្សសាលា​ដែល​លង់ទឹក​ស្លាប់​ទាំងពីរ​នាក់​នោះ​មាន​ទី​១- ឈ្មោះ ប៊ូ អេ​លី​សា អាយុ​១៣​ឆ្នាំ ភេទ​ស្រី រៀន​ថ្នាក់​ទី ៧​នៃ​អនុវិទ្យាល័យ​ពោធិ៍សាត់​ដែល​រស់នៅ​ភូមិ​បាក់រទេះ​សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​និង​ទី​២- ឈ្មោះ ពិន សុខ​ពិសី អាយុ​១២​ឆ្នាំ ភេទ​ស្រី រៀន​ថ្នាក់​ទី ៧​នៃ​អនុវិទ្យាល័យ​ពោធិ៍សាត់​ដែលមាន​ទីលំនៅ​ភូមិ​បន្ទាយ​ដី​លើ​សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​ខេត្តពោធិ៍សាត់ ។​
​មន្ត្រី​ដដែល​និយាយ​បន្តថា មុនពេល​កើតហេតុ​នេះ​ឡើង​ពួកគេ​ចំនួន​០៤​នាក់​បាននាំគ្នា​មក​ងូតទឹក​លេង​ក្នុង​ស្ទឹង​ពោធិ៍សាត់​ចំណុច​ខាងលើនេះ ស្រាប់តែ​ជនរងគ្រោះ​ទាំងពី​ចេះតែ​ងូតទឹក​ប្រលែង​គ្នា​ទៅ​ទីតាំង​កន្លែង​គេ​បូម​ខ្សាច់ ក៍បាន​ធ្លាក់ចូល​អន្លង​ជ្រៅ​មិនចេះ​ហែល​ទឹក​ផង​ក៍​លិច​បាត់ ទាំងពី​។ ពេលនោះ​មិត្ត​ភ័​ក្រ​គ្នា​គេ​ឃើញ​ដូច្នោះ ក៍​នាំគ្នា​ស្រែក​ផ្អើល​ឲ្យ​គេ​ជួយ ទ​ន្ទ្រាំ​គេ​មកដល់​មុជ​រាវ​រកឃើញ​អ្នក​ទាំងពី​ក៍បាន​ស្លាប់​បាត​ទៅហើយ​។ ក្រោយពេល​សមត្ថកិច្ច​ពិនិត្យ​សព​រូ​ចរាល់​ដែល​បាន​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន​ក៍​បានប្រគល់​សព​ក្មេងស្រី​រងគ្រោះ​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន​៕IMG_9366 IMG_9306 IMG_9304