រថយន្តVIPដឹកអ្នកដំណើរបើកក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតទៅបុកម៉ូតូជិះឆ្លងផ្លូវបណ្តាលឱ្យយុវជន២នាក់ស្លាប់យ៉ាងអណោចអធម័

0

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តVIP បើកក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកពីក្រោយពេញទំហឹងនិងអូសជិត២០ម៉ែត្របណ្ដាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ពេលបញ្ចូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ ។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៥០នាទីយប់ថ្ងៃទី១​ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនបង្កមានឈ្មោះ សៀង វេង ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។រីឯជនរងគ្រោះទី១ឈ្មោះ ស្រឿន សារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ទី២ឈ្មោះសាន់ តុ ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង២មានមុខរបរជាកម្មសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានបុរីឌឹមេគង្គរ៉ូយ៉ាល់ ក្បែរកន្លែងកើតហេតុ។
បើតាមប្រភពពត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានយុវជន២នាក់ ជិះម៉ូតូម៉ាកMSX ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-3876 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ពីជើងទៅត្បូង ដោយបានជិះឆ្លងផ្លូវពីឆ្វេងទៅស្តាំដៃទៅផ្លូវម្ខាងទៀត ខណះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តដឹកអ្នកដំណើរវីអាយភីពូវ៉េង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9188 បើកក្នុង​ល្បឿន​យ៉ាងលឿនដូចហោះទិសដៅស្របគ្នា បានបុកម៉ូតូពីក្រោយពេញទំហឹងអូសម៉ូតូ​ប្រមាណ​ជា២០​ម៉ែត្រ បណ្តាលឱ្យយុវជនម្នាក់បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់​ទៀតរង​របួស​ធ្ងន់ ។ ប្រភពបន្តថា បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋបានទំនាក់ទំនង​ទៅរថ​យន្ត​សាមុយឱ្យមក​ដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះដែលរបួសធ្ងន់នោះត្រូវបានដាច់ខ្យល់ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។ បន្ទាប់ពីបង្កហេតុរួច អ្នកបើករថយន្តបង្កបាន ព្យាយាមឡើងរថយន្តក្រុងដើម្បីគេចខ្លួន ដោយទុករថយន្តបង្កចោល តែត្រូវបានសមត្ថកិច្ចដេញទាន់ឃាត់​បានមក​វិញ និងយកទៅសួរនាំអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងនិងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ។
ក្រោយមកសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានចុះមកធ្វើការវាស់វែង រួចយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ឱ្យមកទទួល ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ដោយ៖ភារ៉ា ដង្កោphoto_2016-02-02_10-55-48 photo_2016-02-02_10-55-46 photo_2016-02-02_10-55-46 - Copy photo_2016-02-02_10-55-43