ភ្នំពេញ៖រថយន្តសេរីទំនើបម៉ាករ៉េងរ៉ូវ័រ និងរថយន្តតាក់សីុម៉ែត្រ បើកបរខ្វះការយល់យោក
ក៏បានបុកគ្នាត្រង់ចំណុចផ្លូវកែងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចផ្លូវ៣១០ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
តាមសាក្សីដែលឃើញហេតុការណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើត
ហេតុគេបានឃើញរថយន្តតាក់សីុម៉ែត្រ ពណ៌លៀង ពាក់ស្លាកលេខភ្នំពេញ2AG.3824 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណះមកដល់ចំណុចផ្លូវកែងលេខ៦៣ក៏បានបទឆ្វេងដោយមិនបានបន្ថយល្បឿន ភ្លាមនោះស្រាប់តែមានរថយន្តម៉ាករ៉េងរ៉ូវ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH.1177 បើកបរទិសដៅពីត្បួងទៅជើង ក្នុងល្បឿនលឿនល្មម ហើយមិនប្រយ័ត្នក៏ជ្រុលមកបុករថយន្តតាក់សីុម៉ែត្រ ចំពីចហៀងតែម្ដង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង។ក្រោយពេលកើតហេតុភាគីទាំងសងខាងបានជជែកគ្នាយកឈ្នះយកចាញ់ និងយកត្រូវតែរៀងៗខ្លួន ក្រោយមកទើបខាងភាគីរថយន្តតាក់សីុម៉ែត្រក៏ប្រគល់ឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងចាត់ការតាមនីតិវិធី៕ដោយៈជីម ភារ៉ា




































