VIDEO សិប្បកម្មខុសច្បាប់រីកដុះដាលដូចផ្សិតសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើជីក្រែងអត់មានចំណាត់ការ

0

 

សៀមរាបៈ សិប្បកម្មកែច្នៃជាច្រើនកន្លែង ស្ថិតនៅក្នុង ភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ និងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានគេសង្កេតឃើញមានការរីកដុះដាលដូចផ្សិត តែពុំ ត្រូវបានហាមឃាត់ និងមានវិធានការទប់ស្កាត់ និងបង្រ្កាបនោះឡើយ ជាហេតុធ្វើឲ្យការកាប់បំផ្លាញព្រៃ ឈើមានការកើនឡើងជាលំដាប់ ក្នុងការដឹកឈើហ៊ុប ចូលរោងសិប្បកម្មខុសច្បាប់ទាំងនេះ។

តាមប្រភពព័ត៌មាន សេចក្តីរាយការណ៍ បានឲ្យដឹងថា សិប្បកម្មដែលកំពុងតែធ្វើសកម្មភាព កែច្នៃដោយ គ្មានច្បាប់អនុញ្ញាតិ មិនតិចជាង៦០សិប្បកម្មនោះឡើយ ក្នុងនោះក៏មានសកម្មភាពដឹកឈើហ៊ុបជាបន្ត កន្ទុយគ្នាចូលស្រុកជីក្រែង យកទៅដាក់សិប្បកម្ម និងត្រូវបានពុះបំបែកឈើដោយដោយប្រើម៉ាស៊ីនត្រង់ស៊ីន័រ ព្រមទាំងម៉ាស៊ីនអាជ្រៀកខាត់ឈើដោយម៉ាស៊ីនក្រឡឹង បង្ករឲ្យសំលេងលាន់រំពងអឺងកង តែពុំ ត្រូវបានលោក ថៃ គឹមសុង នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង និងលោក សូ ផល្លា នាយផ្នែករដ្ឋបាល ព្រៃឈើជីក្រែង ចាប់អារម្មណ៍នឹងអើពើ ពីការបង្រ្កាបនោះឡើយ ។

លោក ថៃ គឹមសុងនាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង បានឲ្យដឹងថា ជុំវិញការបើកសិប្បកម្មរបស់ ប្រជាពលរដ្ឋ លោកមានគម្រោងបង្រ្កាបសិប្បកម្មនេះដែរ ប៉ុន្តែមិនទាន់បានប្រជុំគណៈបញ្ជាការឯកភាពស្រុក ព្រោះការបង្រ្កាបទ្រង់ទ្រាយធំបែបនេះទាល់តែគណៈបញ្ជាការឯកភាពស្រុករួមជាមួយនឹងរដ្ឋបាលព្រៃឈើទើបអាចបង្រ្កាបបាន កាលពីប្រជុំគណៈបញ្ជាការឯកភាពស្រុកមុនៗ លោកសុំធ្វើការបង្រ្កាបដែរ ប៉ុន្តែអាជ្ញាធរឃុំនិងអាជ្ញាធរស្រុកនិយាយថាពុំចាប់បាច់ធ្វើទេព្រោះភូមិទាំងពីរនេះមានជីវភាពក្រក្រីណាស់សុទ្ធតែយកលុយពីធនាគារមកធ្វើរបរទេ ប៉ុន្តែពេលនេះរដ្ឋបាលព្រៃឈើត្រូវតែបង្រ្កាបសិប្បកម្មទាំងពីរភូមិនេះព្រោះមានការរិតបន្តឹងពីរាជរដ្ឋាភិបាល។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើហ៊ុប ចេញពីឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានដឹកជារៀងរាល់យប់ ដោយពុំដែលឃើញមានការបង្រ្កាបនោះទេ ដោយសារតែ មានការត្រូវរ៉ូវគ្នាជាមួយ សមត្ថកិច្ចជំនាញ បរិស្ថាន មេព្រៃ និងអង្គការមួយចំនួន ដែលបានតាំងខ្លួនជាអ្នក ទប់ស្កាត់និងការពារព្រៃឈើ តែផ្ទុយទៅវិញសកម្មភាពដឹកឈើដោយរលូន មិនខុសពីគេនិយាយថា មេព្រៃក្លាយជាមេខ្មូត សែនអ្នកតាត្រូវ អ្នកតាអត់កាច់ តែហ៊ានភ្លេចសែនអ្នកតាវាយបំបាក់ក ។

ដោយ   អ៊ុក ផ្លុង 

DSC06520 DSC06543 IMG_0094 IMG_0095