ឈើសុក្រំជាង១០០កំណាត់កំពុងឡោមព័ទ្ធរង់ចាំបញ្ជាពីថ្នាក់ខេត្ត

0

ខេត្តស្ទឹងត្រែង៖ ឈើសុក្រំជាង១០០កំណាត់ ដែលឈ្មួញបានដឹកយកមកស្តុកទុក នៅមាត់ច្រាំងទន្លេសេសាន ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្ត និងកម្លាំងនគរបាលប្រឆាំងបទល្មើស ព្រៃឈើខេត្ត នគរបាលប៉ុស្តិ៍ស្តៅ ចុះឡោមព័ទ្ធតាំងពីល្ងាចថ្ងៃទី០១កុម្ភៈ រហូតមកដល់ថ្ងៃទី០២កុម្ភៈនេះ គេមិនទាន់791515520976675ឃើញមានបញ្ជាពីថ្នាក់លើធ្វើការរឹបអូសនៅឡើយ។ក្រោយការសំរេចរបស់សម្តេចតេជោ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្នុងការបង្កើតគណៈកម្មាការទប់ ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ដែលមាននាយឧត្តម ឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មាការដឹកនាំក្នុងការបង្ក្រាបបទល្មើសព្រៃឈើ នៅទូទាំងប្រទេសពិសេសខេត្តនៅជាប់ព្រំដែន នៅភាគឥសាន្តប្រទេស ។
ដោយឡែកនៅខេត្តស្ទឹងត្រែង ក៏មានគណកម្មការចម្រុះចុះត្រួតពិនិត្យ នៅតាមបណ្តាក្រុមហ៊ុនដីសម្បទានសេដកិច្ច មួយចំនួនពាក់ព័ន្ធនិងបទល្មើសព្រៃឈើ ដើម្បីធ្វើការផ្ទៀងផ្ទាត់ ថាឈើមានច្បាប់ឬអត់ច្បាប់។ក្រៅពីដីក្រុមហ៊ុន គណៈកម្មការចម្រុះក៏បានចុះពិនិត្យ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុ ជាឡាវ សមត្ថ កិច្ចចម្រុះខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការជាលក្ខណៈទ្រង់ទ្រាយធំមួយ និងបានធ្វើការរឹបអូសឈើប្រណិតប្រភេទធ្នង់បានជាង៦០០កំណាត់ មានតម្លៃច្រើនម៉ឺនដុល្លារឯណ្ណោះ និងបានធ្វើការរឹបអូសជាសម្បត្តិរដ្ឋ។រហូតមកដល់ពេលនេះ កម្លាំងចម្រុះកំពុងបន្តសកម្មភាពរបស់ខ្លួន ចុះឡោមព័ទ្ធទីតាំងមួយកន្លែង នៅតាដងទន្លេសេសាន ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងការពារឈើ មិនឲ្យឈ្មួញដឹកជម្លៀសចេញនោះឡើយ រងចាំតែបញ្ជាថ្នាក់លើតែប៉ុណ្ណោះ។លោកហ៊ីង មច្ចរម្យនាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបា្រប់ឲ្យដឹងថា ឈើដែលសមត្ថកិច្ចធ្វើការឡោមព័ទ្ធ ជាប្រភេទសុក្រំ មានមុខកាត់ចាប់ពី២០សង់ទីម៉ែត្ររហូតដល់៤០សង់ទីម៉ែត្រ ប្រវែងចាប់ពី២ម៉ែត្ររហូត៣ម៉ែត្រ ដែលមានចំនួន១១៥កំណាត់ ពេលនេះកម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងប៉ុស្តិ៍កំពុងធ្វើការយាមកាមយ៉ាងយកចិត្តទុកដាក់បំផុត។នៅក្នុងការបង្ក្រាបឈើខាងលើនេះ គេមិនឃើញមាននណាម្នាក់ ហ៊ានចេញមុខមកអះអាង ថាជាឈើរបស់គេនោះទេ។ហើយហូតមកដល់រសៀលថ្ងៃទី០២កុម្ភៈនេះ អ្នកយកព័ត៍មានយើងមិនអាចសុំការបំភ្លឺពី លោកឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឡើយ ទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកលើក ថាឈើនិងមានចំណាត់ការយ៉ាណា បានដឹងត្រឹមតែ0983086 791515520976675 791506867644207 791506867644207 12625991មន្ត្រីថ្នាក់ក្រោម ថារងចាំបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ៕