ស្ត្រីចំណាស់ម្នាក់បានចងកសម្លាប់ខ្លួនក្រោយផ្ទះព្រោះតូចចិត្តមានជម្ងឺប្រចាំកាយសមត្ថកិច្ចថាៈ ប្តីគាត់ក៏ចងកសម្លាប់ខ្លួននៅក្រោយផ្ទះដែរ កាលពី៣ឆ្នាំមុន

0

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ព្រោះតែតូចចិត្តមានជម្ងឺប្រចាំកាយមើលមិនជា បានចងកសម្លាប់ខ្លួនស្លាប់ចោលកូនចៅនៅខាងក្រោយផ្ទះនិងអ្នកស្រុកនិយាយថា កាលពី៣ឆ្នាំមុន បុរសជាប្តីក៏បានចងកសម្លាប់ខ្លូននៅខាងក្រោយផ្ទះនេះដែរដោយពុំដឹងមូលហេតុ។ហេតុការណ៍ចងកធ្វើអត្តឃាតនេះបាន1កើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៦ នៅ ភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី ។សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ស្ត្រីធ្វើអត្តឃាតខាងលើមានឈ្មោះ ជាតាំអាយុ៦១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។មុនពេលកើតហេតុ ពីល្ងាចគេបានឃើញស្ត្រីរូបនោះ នៅផ្ទះជាធម្មតា តែគាត់ចេះតែរអ៊ូថា ឈឺច្រើនមើលមិនអញ្ចឹងចង់តែស្លាប់អោយផុតៗទេកុំអោយលំបាកគេឯង ។ ស្រាប់តែស្អែកឡើង ម៉ោងជាង៥និង៣០ទៀបភ្លឺ គេឃើញស្ត្រីរូបនោះចងក នឹងដើមសណ្តាន់នៅខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ បន្ទាប់មកអ្នកស្រុកក៏បានរាយការណ៍អោយសមត្ថកិច្ចនគរបាលមូលដ្ឋាន ដើម្បីជួយចុះទៅពនិត្យសពមលើស្រ្តីរូបនោះ ។
ក្រោយពេលពិនិត្យសពស្រ្តីរូបនោះទៅតាមបច្ចេកទេសរួចហើយសមត្ថកិច្ចនគរបាលមូលដ្ឋានបានសន្និដ្ឋានអោយដឹងថា៖ ស្ត្រីរូបនោះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយក៏បានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចក៏បានបញ្ជាក់អោយដឹងទៀតថា៖កាលពី៣ឆ្នាំមុនប្តីស្ត្រីរូបនោះក៏បានចងកសម្លាប់ខ្លួននិងដើមអូញម៉ូញ នៅក្រោយផ្ទះនេះដែរ ដោយ1មិនដឹងពីមូលហេតុអ្វីនោះឡើយ៕